ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

FBI នៅតែ​តាមរក​ជន​សង្ស័យ ​មួយឆ្នាំ​ក្រោយ​ព្រឹត្តការណ៍​ថ្ងៃ​ទី៦ មករា


មន្ត្រី​ប៉ូលិស​ម្នាក់ ជិះកង់​ល្បាត​នៅ​ទីលាន​ខាង​កើត​វិមាន​សភា​កាពីតូល​របស់​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី៥ ខែមករា ឆ្នាំ​២០២២ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
មន្ត្រី​ប៉ូលិស​ម្នាក់ ជិះកង់​ល្បាត​នៅ​ទីលាន​ខាង​កើត​វិមាន​សភា​កាពីតូល​របស់​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី៥ ខែមករា ឆ្នាំ​២០២២ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

មួយ​ឆ្នាំ​បន្ទាប់ពីពួក​កុបករ​ដែល​គាំទ្រ​អតីត​ប្រធានាធិបតី Trump បាន​វាយលុក​ចូល​រដ្ឋសភា​សហរដ្ឋ​អាមេរិក មនុស្ស​រាប់រយ​នាក់​ដែល​បាន​វាយ​ប្រហារ​លើ​ពួក​មន្ត្រីប៉ូលិស​ ហើយ​បាន​ប្រព្រឹត្តិបទ​ឧក្រិដ្ឋ​ផ្សេង​ទៀត​ នៅ​មិន​ទាន់​បាន​ចាប់ខ្លួន​នៅ​ឡើយ។ ពួក​មន្ត្រី​ពង្រឹង​ច្បាប់​សហព័ន្ធ បាន​ធ្វើការស៊ើប​អង្កេត​រឿង​កុបកម្ម​កាលពី​ខែ​មករា ឆ្នាំ​ទៅ​យ៉ាង​ខ្លាំងក្លា។ មនុស្ស​ជាង៧០០​នាក់ បាន​រង​ការចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ​សហព័ន្ធ​ដែល​កើតចេញ​ពី​ការវាយ​ប្រហារ​ថៃ្ង​ទី៦ មករា ឆ្នាំ២០២១។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

ការចាប់ខ្លួន​ នៅតែ​ត្រូវ​បាន​ធ្វើឡើង​ជា​ប្រចាំ។ ក៏ប៉ុន្តែ មនុស្ស២៥០នាក់​ដែល​បាន​ឃើញ​នៅ​ក្នុង​វីដេអូ​ដែល​បាន​បំពារបំពាន​ប៉ូលិស​នៅឯ​វិមាន​សភា នៅ​មិន​ទាន់​បាន​កំណត់​អត្តសញ្ញាណ​ឲ្យ​បាន​ពេញលេញ​នៅ​ឡើយ​ ហើយ​នឹងមិនទាន់ត្រូវ​បាន ​FBI ចាប់ខ្លួន​នៅឡើយ។ មនុស្ស ១០០នាក់​ទៀត ត្រូវ​បាន​គេ​ស្វែងរកមុខ ពាក់ព័ន្ធនឹង​ឧក្រិដ្ឋកម្ម​ផ្សេង​ទៀត​ដែល​ជាប់ទាក់ទិន​នឹង​កុបកម្ម។ សម្រាប់​ភ្នាក់ងារ FBI ដែល​កំពុង​ធ្វើ​កិច្ចការ​នោះ ការងារ​នោះ​ នៅ​មិន​ទាន់​ចប់​សព្វគ្រប់​នៅ​ឡើយ​ទេ។

លោក Steven D'Antuono នាយក​ជំនួយ​ទទួល​បន្ទុក​ការិយាល័យ FBI នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន និយាយ​ថា «ការបំពារ​បំពាន​ប្រឆាំង​នឹង​មន្ត្រី​ប៉ូលិស​ជា​រឿងធ្ងន់ធ្ងរ​ណាស់»។ មន្ត្រី​ប៉ូលិស​ជាង​១រយ​នាក់ ត្រូវបាន​រងការវាយ​ប្រហារ​ពី​សំណាក់​ពួក​កុបករ​នៅ​ថ្ងៃ​ទី៦ មករា។ មន្ត្រី​ប៉ូលិស​ខ្លះ ​បាន​រងការវាយ​ប្រហារ​ដោយ​មនុស្ស​ជា​ច្រើន​ ហើយ​ប៉ូលិស​ខ្លះ​ទៀត​ បាន​ត្រូវ​គេ​វាយ​ប្រហារ​ជាច្រើន​លើក៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG