ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិមាន​សភា​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​បិទ​ជា​បណ្ដោះអាសន្ន​កាល​ពី​ថ្ងៃ​ច័ន្ទ​ ក្រោយ​មាន​អគ្គីភ័យ​មួយ​នៅ​ជិត​នោះ


ទិដ្ឋភាព​ទូទៅ​នៅ​មុន​ពិធី​ហាត់សម​សម្រាប់​ពិធី​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​​លោក Joe Biden នៅ​វិមាន​សភា ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។
ទិដ្ឋភាព​ទូទៅ​នៅ​មុន​ពិធី​ហាត់សម​សម្រាប់​ពិធី​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​​លោក Joe Biden នៅ​វិមាន​សភា ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

បរិវេណ​សភា​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​បិទ​ជា​បណ្ដោះអាសន្ន​កាល​ពី​ថ្ងៃ​ច័ន្ទ ក្រោយ​ពី​មាន​អគ្គីភ័យ​មួយ​បាន​កើតឡើង​នៅ​ក្បែរ​នោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ទីភ្នាក់ងារ​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក។

ហេតុការណ៍​នេះ​បាន​កើតឡើង​តែ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ មុន​នឹង​ពិធី​សច្ចាប្រណិធាន​ចូល​កាន់​តំណែងនៅ​វិមាន​សភា​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី លោក Joe Biden មក​ដល់។ ​

ទីភ្នាក់ងារ​សម្ងាត់​សហរដ្ឋ​អាមេរិក​បាន​បង្ហោះ​សារ​មួយ​លើ​ Twitter ថា៖ «គ្មាន​ការ​គំរាមកំហែង​ដល់​សាធារណជន​ទេ»។​

ប៉ូលិស​ការពារ​វិមាន​សភា​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា នៅ​ក្នុង​ការ​ប្រុងប្រយ័ត្ន​ជាមុន ក្រោយ​ពី​មាន​ការ​គំរាមកំហែង​សន្ដិសុខ​ពី​ខាង​ក្រៅ​នៅ​ក្បែរ​វិមាន​សភា នាយក​ស្ដីទី​របស់​ខ្លួន​បាន​បញ្ជា​ឲ្យ​បិទ​បរិវេណ​វិមាន​សភា​នោះ។

សេចក្ដីថ្លែងការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា៖ «ឥឡូវ​នេះ​មិន​មាន​អគ្គីភ័យ​នៅ​លើ ឬ​នៅ​ក្នុង​បរិវេណ​វិមាន​សភា​ទេ» ហើយ«មន្ត្រី និង​បុគ្គលិក​នានា​ត្រូវ​បាន​ជូន​ដំណឹង​ឲ្យ​រកកន្លែង​សុវត្ថិភាព ខណៈ​ដែល​ហេតុការណ៍​នេះ​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត»។ ​

រាល់​អ្នក​ចូលរួម​ទាំង​អស់​នៅ​ក្នុង​ការ​ហាត់​សម​សម្រាប់​ពិធី​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​របស់​លោក Biden ត្រូវ​បាន​បញ្ជូន​ចូល​ទៅ​ក្នុង​អគារ​វិមាន​សភា។ នេះ​បើ​យោង​តាម​អ្នក​នៅ​កន្លែង​កើតហេតុ​នេះ​ដោយ​ផ្ទាល់​ម្នាក់​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters៕

XS
SM
MD
LG