ភ្នំពេញ —
រដ្ឋាភិបាលបានបញ្ជាដាច់ខាតឲ្យរោងចក្រកាត់ដេរ SL ដែលមានរឿងចម្រូសចម្រាសអូសបន្លាយជាច្រើនខែមកហើយឲ្យទទួលយកតំណាងកម្មករចំនួន១៩នាក់មកធ្វើការឡើងវិញ។
កម្មករទាំង១៩នាក់នេះត្រូវបណ្តេញចេញពីការងារក្រោយពីពួកគេបានដឹកនាំក្រុមកម្មករធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារមួយចំនួនចាប់តាំងពីខែសីហាមកម្ល៉េះ។
បទបញ្ជារបស់រដ្ឋាភិបាលធ្វើឡើងដំណាលគ្នានឹងការប្រកាសធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិដើម្បីទាមទារឲ្យមានការស៊ើបអង្កេតលើអំពើហិង្សានៃការបង្រ្កាបការតវ៉ារបស់កម្មកររោងចក្រSLនេះកាលពីថ្ងៃទី១២ខែវិច្ឆិកា។ ការបង្ក្រាបនោះបានបណ្តាលឲ្យស្ត្រីលក់បាយក្នុងគ្រួសារដ៏ក្រីក្រម្នាក់ស្លាប់ដោយសារការបាញ់បង្រ្កាបរបស់អាជ្ញាធរ ប៉ុន្តែអាជ្ញាធរបានបដិសេធការទទួលខុសត្រូវចំពោះរឿងនេះ។
នៅក្នុងលិខិតមួយជូនរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃសុក្រសប្តាហ៍មុនលោកឃុន ជិនកេន អនុរដ្ឋលេខាធិការប្រចាំទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា រដ្ឋាភិបាល«បញ្ជាឲ្យក្រុមហ៊ុនទទួលយកតំណាងកម្មករ១៩នាក់ឲ្យចូលធ្វើការវិញដើម្បីបញ្ចប់វិវាទ»។
លោកអ៊ូច នឿន អគ្គលេខាធិការនៃសម្ព័ន្ធសហជីពស៊ីខាវឌូ (CCAWDU) ប្រចាំរោងចក្រSL ឲ្យដឹងនៅថ្ងៃច័ន្ទនេះថា ក្រុមកម្មករនឹងជួបប្រជុំគ្នានៅថ្ងៃពុធទី២០ខែវិច្ឆិកានេះដើម្បីដោះស្រាយករណីតំណាងកម្មករទាំង១៩នាក់។ ប៉ុន្តែលោកអ៊ូច នឿន មិនទាន់ដឹងជាមុននៅឡើយ ថាតើថៅកែរោងចក្រនឹងយល់ព្រមធ្វើតាមការបង្គាប់បញ្ជារបស់រដ្ឋាភិបាលឬយ៉ាងណា។
«ថ្ងៃ២០នោះយើងមិនទាន់អាចចូលធ្វើការទេព្រោះជំហររបស់និយោជកមិនដឹងថាព្រមឬមិនព្រមទេព្រោះ សជណ របស់រដ្ឋាភិបាលមានឥទ្ធិពលពិតមែនប៉ុន្តែមិនដឹងជំហររបស់ថៅកែទទួលឬមិនទទួល»។
យ៉ាងណាក៏ដោយ នៅក្នុងលិខិតទៅកាន់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលោកឃុន ជិនកេន អនុរដ្ឋលេខាធិការប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី បានព្រមានថាក្នុងករណីដែលក្រុមហ៊ុនរឹងរូសមិនព្រមអនុវត្តបទបញ្ជានេះក្រសួងការងារ«ត្រូវចាត់វិធានការតាមនីតិវិធីតុលាការ»។
កម្មករប្រមាណ១.០០០នាក់នៃរោងចក្រកាត់ដេរSLក្នុងទីក្រុងភ្នំពេញបានដឹកនាំក្បួនបាតុកម្មមួយកាលពីព្រឹកថ្ងៃអង្គារទី១២វិច្ឆិកាក្នុងគោលដៅឆ្ពោះទៅកាន់ភូមិគ្រឹះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីស្នើសុំអន្តរាគមន៍ពីរូបលោកលើការតវ៉ារបស់ពួកគេយ៉ាងរ៉ាំរ៉ៃជាមួយថៅកែរោងចក្រ។ ក្រុមកម្មករបានទាមទារឲ្យរោងចក្រដកទីប្រឹក្សានាយកក្រុមហ៊ុនទាមទារលុយថ្លៃបាយចំនួនបីដុល្លារក្នុងមួយថ្ងៃ ទាមទារកុំកាត់ប្រាក់ខែកម្មករសម្រាប់រយៈពេលពួកគេធ្វើកូដកម្មចាប់ពីខែសីហាមកនិងសុំឲ្យឈប់ប្តឹងកម្មករដែលមានបញ្ហាក្នុងពេលធ្វើកូដកម្មនិងត្រូវតែទទួលយកតំណាងកម្មករទាំង១៩នាក់ដែលត្រូវបណ្តេញចេញមកធ្វើការវិញ។
បាតុកម្មនោះបានផ្ទុះទៅជាអំពើហិង្សានៅពេលដែលក្រុមសមត្ថកិច្ចរបស់រដ្ឋាភិបាលព្យាយាមរារាំងដំណើរក្រុមបាតុករ។ ស្ត្រីអ្នកលក់បាយតាមចិញ្ចើមផ្លូវឈ្មោះអេង សុខុមបានស្លាប់ក្នុងការបាញ់បង្រ្កាបរបស់អាជ្ញាធរ។ ដោយឡែកក្រុមអ្នកគាំទ្របាតុកម្មបានដុតរថយន្តពីរគ្រឿងនិងម៉ូតូមួយគ្រឿងរបស់ប៉ូលិស។
ក្រោយពីអំពើហិង្សានោះថៅកែរោងចក្របានយល់ព្រមលើការទាមទារខាងលើលើកលែងតែចំណុចទទួលយកតំណាងកម្មករ១៩នាក់នោះតែប៉ុណ្ណោះ។
តំណាងរោងចក្រSLមិនអាចទាក់ទងបានទេនៅថ្ងៃនេះដោយសារតែទូរស័ព្ទរបស់រោងចក្រគ្មានអ្នកទទួល។
ទាក់ទឹននឹងអំពើហិង្សានៃការបង្រ្កាបរបស់ក្រុមសមត្ថកិច្ចនិងការបង្កឲ្យស្ត្រីលក់បាយអាយុ៤៩ឆ្នាំស្លាប់ គណបក្សសង្គ្រោះជាតិគ្រោងនឹងដឹកនាំមហាបាតុកម្មមួយនៅទូទាំងប្រទេសនៅថ្ងៃទី១០ខែធ្នូខាងមុខនេះដើម្បីទាមទារឲ្យមានការស៊ើបអង្កេតលើការប្រើប្រាស់អាវុធរបស់ក្រុមសមត្ថកិច្ចលើបាតុករ។
ប៉ូលិសបានបង្កើតគណៈកម្មការមួយស៊ើបអង្កេតលើការបាញ់ឲ្យស្ត្រីអ្នកលក់បាយស្លាប់ប៉ុន្តែមិនមានរបាយការណ៍ជាផ្លូវការណាមួយនៅឡើយទេមកទល់ពេលនេះ។
មន្ត្រីប៉ូលិសក្រុងភ្នំពេញនិងអ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
កាលពីថ្ងៃសុក្រសប្តាហ៍មុនអ្នកនាំពាក្យគណៈកម្មការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភចំពោះអំពើហិង្សាក្នុងការបង្រ្កាបបាតុកររបស់ក្រុមអាជ្ញាធរកម្ពុជា។ អ្នកនាំពាក្យដដែលបានទទូចឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតលើបញ្ហានេះជាបន្ទាន់៕