ភ្នំពេញ —
កងកម្លាំងមានសមត្ថកិច្ចជាច្រើនរាប់រយនាក់ប្រដាប់ដោយកាំភ្លើងស្វ័យប្រវត្ថិ រថយន្តបាញ់ទឹក ខែលនិងដំបងឆក់បានចូលកាន់កាប់ទីលានប្រជាធិបតេយ្យដោយមិនអនុញ្ញាតឱ្យសមាជប្រជាជនរបស់អ្នករងគ្រោះដោយសារការរំលោភយកដីធ្លីធ្វើពិធីរបស់ខ្លួនទេ។ ក្នុងពេលជាមួយគ្នានេះដែរកងកម្លាំងមានសមត្ថកិច្ចបានវាយបង្ក្រាបដោយហិង្សាប្រឆាំងការតវ៉ារបស់កម្មកររោងចក្រមួយផ្សេងទៀតដែលបានមកតវ៉ានៅពីមុខគេហដ្ឋានដ៏ធំស្កឹមស្កៃរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នាវិមានឯករាជ្យ។
ការប៉ះទង្គិចគ្នានេះបានបណ្តាលឱ្យកម្មករជាច្រើនបានរងរបួសតែពុំមានកម្មករណាម្នាក់រងរបួសរហូតដល់ស្លាប់បាត់បង់ជីវិតទេ។
កម្មករម្នាក់មកពីរោងចក្រ SL ដែលបានតវ៉ាអស់រយៈពេលជាច្រើនខែមកហើយបានប្រាប់វីអូអេបន្ទាប់ពីសមត្ថកិច្ចបានបង្ក្រាបថាទង្វើរបស់ប៉ូលិសបង្ក្រាបបាតុកម្មគឺជាទង្វើដ៏ឃោរឃៅ។
ប្អូនប្រុសនិយាយថា៖«គេវាយមនុស្សសូម្បីតែម៉ូតូក៏វាយដែរ។ វាយដូចឆ្កែ ដូចឆ្មាអញ្ចឹងគ្មានអាណិតប្រជាជនខ្មែរសោះ។ សូមឱ្យជួយរកដំណោះស្រាយក្រុមកម្មករSL 1 SL 2 ។គ្រាន់តែពួកខ្ញុំកូដកម្មបីខែហើយគ្មានដំណោះស្រាយទេ។បីខែហើយ»។
ក្រុមកម្មករជាច្រើនរាប់រយនាក់មកពីរោងចក្រSLមួយនិងSL ពីរបានមកប្រមូលផ្តុំគ្នានៅមុខគេហដ្ឋានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីទាមទារសុំឱ្យលក្ខខណ្ឌការងារប្រសើរឡើងតែត្រូវបានប៉ូលិសជាច្រើនរាប់រយនាក់បានបង្ក្រាប។
រីឯនៅទីលានប្រជាធិបតេយ្យវិញកងកម្លាំងមានសមត្ថកិច្ចបានចូលកាន់កាប់ពេញទីលានប្រជាធិបតេយ្យមិនឱ្យសហគមន៍ធ្វើសមាជមហាជនទេ។ មន្ត្រីប៉ូលិសនៅទីនោះនិយាយថាការចូលកាន់កាប់យកទីលានប្រជាធិបតេយ្យនេះជាការធ្វើសមយុទ្ធបង្ក្រាបបាតុកម្មតែប៉ុណ្ណោះ។
សហគមន៍រងគ្រោះដោយសារការចាប់យករំលោភដីធ្លីនិងរងគ្រោះដោយអំពើអយុត្តិធម៌ផ្សេងៗចំនួនជាង២០សហគមន៍មកពី២៤ខេត្តក្រុងបានសម្រេចចិត្តបង្វែរពីការធ្វើសមាជប្រជាជននៅទីលានប្រជាធិបតេយ្យមកធ្វើនៅក្បែរស្ពាននាគវិញដែលនៅចម្ងាយប្រមាណជាង២០០ម៉ែត្រតែសមាជប្រជាជននេះបានស្ថិតនៅក្រោមការឡោមព័ទ្ធរបស់សមត្ថកិច្ច។
គោលបំណងនៃការធ្វើសមាជប្រជាជនកម្ពុជានេះគឺធ្វើឡើងដើម្បីស្វែងយល់ពីស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជានិងបានលើកឡើងនូវកង្វល់ដែលពួកគេកំពុងជួបប្រទះដូចជាការរំលោភចាប់យកដីធ្លីជាដើម។
ក្រុមអ្នកចូលរួមត្រូវបានអនុញ្ញាតឱ្យសម្តែងមតិម្តងម្នាក់ៗជុំវិញការរំលោភដីធ្លីនិងអំពើអយុត្តិធម៌ក្នុងសង្គមផ្សេងៗដើម្បីជំរុញឱ្យគណបក្សនយោបាយជាប់ឆ្នោតទាំងពីររកដំណោះស្រាយ។
ស្រ្តីម្នាក់មកពីខេត្តកោះកុងបានបញ្ជាក់ទៅកាន់អ្នកចូលរួមថា៖ «ប្រជាពលរដ្ឋខ្ញុំនៅឃុំជីខ លើស្រុកស្រែអំបិលខេត្តកោះកុងនេះ ចំនួន២០០គ្រួសារគ្រាន់តែតុលាការគាត់ហៅទៅបំភ្លឺ ហៅទៅជាច្រើនលើកច្រើនសារប៉ុន្តែអត់មានរកដំណោះស្រាយអ្វីបានសោះ»។
ក្រុមអ្នកចូលរួមដែលរៀបចំឡើងដោយពហុវិស័យបានចងបូណ៌ពណ៌សនៅលើក្បាលដែលមានសរសេរអក្សរថាសមាជប្រជាជនកម្ពុជានិងមានកាន់បដាទាមទាររកយុត្តិធម៌ជាដើម។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យដែលបានចូលរួមសមាជប្រជាជនកម្ពុជាដោយបានមកអង្គុយកណ្តាលហ្វូងប្រជាជនតែលោកមិនបានកាន់បដាទេ។
លោកបានបញ្ជាក់ថាសមាជនេះគឺជាគំនិតថ្មីមួយទៀតរបស់ប្រជាជនដែលជាសក្ខីភាពមួយបង្ហាញថាប្រជាជនបានយល់ដឹងនៅសិទ្ធិសេរីភាព និងការបញ្ចេញមតិរបស់ពួកគេ។
លោកបាននិយាយថា៖«នេះជាការល្អហើយគេអាចពង្រីកតទៅទៀតផងថ្ងៃក្រោយទៅ។ បើសិនគេចង់ឱ្យមានលទ្ធិប្រជាធិបតេយ្យគឺអំណាចប្រជាពលរដ្ឋចូលរួមក្នុងការគ្រប់គ្រងប្រទេសគួរឱ្យមានឱ្យច្រើនហើយទូទាំងប្រទេសក៏បានដែរ»។
លោក យ៉េង វីរៈ ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍មានប្រសាសន៍ថាសមាជប្រជាជនជាទង្វើមួយដ៏ល្អនៅក្នុងសង្គមកាន់របបលទ្ធិប្រជាធិបតេយ្យតែលោកមានការសោកស្តាយដែលកម្លាំងមានសមត្ថកិច្ចបានរារាំងពួកគេមិនឱ្យជួបប្រជុំនៅទីលានប្រជាធិបតេយ្យ។
លោកនិយាយថា៖ «ការខកខានមិនបានឱ្យប្រជាពលរដ្ឋអនុវត្តនូវសិទ្ធិនេះគឺជាជាការខកខានរបស់អាជ្ញាធរ ជាការរំលោភរបស់អាជ្ញាធរទៅលើសេរីភាពនៃការបញ្ចេញមតិ»។
សមាជប្រជាជននេះបានអញ្ជើញគណបក្សជាប់ឆ្នោតទាំងពីរគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិក៏ប៉ុន្តែគណបក្សប្រជាជនកម្ពុជាពុំបានឆ្លើយតបថាខ្លួនបានចូលរួមទេលើកលែងតែគណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ៕