ភ្នំពេញ —
ប៉ូលិសរាជធានីភ្នំពេញបានសម្រេចបញ្ជូនខ្លួនជនសង្ស័យវ័យក្មេងចំនួនពីរនាក់ទៅឲ្យតុលាការដើម្បីធ្វើការចោទប្រកាន់និងបុរសចំនួន២៩នាក់ផ្សេងទៀតត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញនៅល្ងាចថ្ងៃពុធនេះ។
ជនទាំងនេះត្រូវចាប់ខ្លួនកាលពីថ្ងៃអង្គារក្នុងការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងអាជ្ញាធរប៉ូលិសនិងកងរាជអាវុធហត្ថជាមួយក្រុមបាតករដែលជាកម្មកររោងចក្រកាត់ដេរSL។
លោកជួន ណារិន ស្នងការរងប៉ូលិសរាជធានីភ្នំពេញទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានប្រាប់អ្នកកាសែតក្នុងពេលដែលប៉ូលិសកំពុងដោះលែងជនត្រូវចាប់ខ្លួនថាប៉ូលិសមិនបានបានរកឃើញថាជនត្រូវចាប់ខ្លួនបានប្រព្រឹត្តខុសដូចបានសង្ស័យនោះទេ។
«នៅពេលដែលយើងពិនិត្យតាមនីតិវិធីរបស់យើង យើងឃើញថាអ្វីដែលធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខជាតិមានតែពីរនាក់ទេហើយក្នុងនោះអត់មានប៉ះពាល់ដល់កម្មករដែលធ្វើបាតុកម្មចេញពីរោងចក្រSLទេ»។
កម្មករប្រមាណ១.០០០នាក់នៃរោងចក្រកាត់ដេរSLក្នុងទីក្រុងភ្នំពេញបានដឹកនាំក្បួនបាតុកម្មមួយកាលពីព្រឹកថ្ងៃអង្គារក្នុងគោលដៅឆ្ពោះទៅកាន់ភូមិគ្រឹះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីស្នើសុំអន្តរាគមន៍ពីរូបលោកលើការតវ៉ារបស់ពួកគេជាមួយថៅកែរោងចក្រ។ ការតវ៉ានេះបានអូសបន្លាយចាប់តាំងពីខែសីហាមកម៉្លេះ។
បាតុកម្មបានផ្ទុះទៅជាអំពើហិង្សានៅពេលដែលក្រុមសមត្ថកិច្ចរបស់រដ្ឋាភិបាលព្យាយាមរារាំងដំណើរក្រុមបាតុករ។ ស្ត្រីអ្នកលក់បាយតាមចិញ្ចើមផ្លូវម្នាក់បានស្លាប់ក្នុងការបាញ់បង្រ្កាបរបស់អាជ្ញាធរ។ ដោយឡែកក្រុមអ្នកគាំទ្របាតុកម្មបានដុតរថយន្តពីរគ្រឿងនិងម៉ូតូមួយគ្រឿងរបស់ប៉ូលិស។
មនុស្សចំនួន៣៨នាក់ត្រូវចាប់ខ្លួនក្នុងនោះមានព្រះសង្ឃចំនួន៧អង្គ។ ប៉ុន្តែព្រះសង្ឃត្រូវដោះលែងមកវិញកាលពីយប់ថ្ងៃអង្គារ។ដោយឡែកយុវជនម្នាក់ឈ្មោះវណ្ណី វណ្ណន អាយុ១៩ឆ្នាំ និងមាស នន់ អាយុ១៥ ឆ្នាំត្រូវបញ្ជូនទៅកាន់តុលាការ។ យុវជនទាំងពីរនាក់មានលំនៅដ្ឋានក្នុងក្រុងភ្នំពេញ។
លោកជួន ណារិន បញ្ជាក់ថាយុវជនទាំងពីរត្រូវរកឃើញថាបានគុបដុំថ្មលើកងសមត្ថកិច្ចនិងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋដែលមានរថយន្តនិងម៉ូតូរបស់ប៉ូលិស។
ដោយឡែកទាក់ទងនឹងការស្លាប់របស់ស្ត្រីលក់បាយ លោកស្នងការរងលើកឡើងថាវា«ជាឧប្បត្តិហេតុ»ដែលមិនអាចកំណត់ពីមូលហេតុជាក់លាក់បានឡើយហើយប៉ូលិសបង្កើតគណៈកម្មការស្រាវជ្រាវមួយនិងបានចុះធ្វើការស៊ើបអង្កេតជាបឋមកាលពីម្សិលមិញ។
បុរសដែលត្រូវដោះលែងមកវិញសម្តែងការត្រេកអរទោះបីជាពួកគេមិនបានប្រព្រឹត្តដូចការសង្ស័យរបស់ក្រុមប៉ូលិសក៏ដោយ។
លោកបូ ភក្តី អាយុ២៩ ឆ្នាំនៅមានស្នាមបែកចិញ្ចើម បែកខ្ទង់ច្រមុះ ជាំក្បាលពោះ ជាំចង្កេះនិងហើមជើងខាងស្តាំដោយសារការវាយសំពងរបស់ក្រុមប៉ូលិសនិងកងរាជអាវុធហត្ថ។
«ខ្ញុំនៅឈរមើលគេធ្វើបាតុកម្ម ហើយគេរត់អស់ទៅ។ តែខ្ញុំអត់ខុសខ្ញុំអត់រត់។ ពេលប៉ូលិសមកដល់ចាប់វាយខ្ញុំ»។
បុរសត្រូវចាប់ខ្លួនផ្សេងទៀតរីករាយនឹងសេរីភាពរបស់ខ្លួនឡើងវិញប៉ុន្តែពួកគេមិនទាន់បំភ្លេចការបង្រ្កាបរបស់ក្រុមសមត្ថកិច្ចមកលើខ្លួនដែលពួកគេមិនបានដឹងខ្លួនជាមុន។
«ខ្ញុំអ្នកលក់សាំងហើយគេមកវាយ»។ នេះជាការរំឭករបស់លោកឡុញ កុសល អាយុ២០ឆ្នាំ។
អ្នករត់ម៉ូតូឌុបម្នាក់រៀបរាប់ថា៖ «ខ្ញុំត្រូវគេចាប់ហើយវាយទាត់ធាក់ដូចសត្វឆ្កែ សត្វឆ្មារ»។
លោកណៃ វ៉ង់ដា អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុកអបអរសាទរការដោះលែងជនត្រូវចាប់ខ្លួនពីសំណាក់ប៉ូលិសនេះប៉ុន្តែលោកមានការសោកស្តាយចំពោះអំពើហិង្សាដែលបានកើតឡើង។
«យើងមានការសោកស្តាយដែលមានការប៉ះទង្គិចគ្នារហូតដល់មានអ្នកស្លាប់ស្ត្រីម្នាក់ហើយយើងសំណូមពរថាកុំឲ្យមានការប្រើប្រាស់អាវុធក្នុងការបង្រ្កាបបាតុករតទៅទៀត»។
លោកណៃ វ៉ង់ដា ចង់ឃើញការផ្តល់យុត្តិធម៌ដល់ស្ត្រីរងគ្រោះ៕