ភ្នំពេញ —
ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនៅថ្ងៃច័ន្ទនេះបានសម្តែងការត្រេកអរជាខ្លាំង ខណៈដែលកម្ពុជាឈ្នះក្តីលើប្រទេសថៃជុំវិញដីជម្លោះក្បែរប្រាសាទព្រះវិហារ ប៉ុន្តែពួកគេមួយចំនួននៅតែមិនទាន់មានសុទិដ្ឋិនិយមថាសេចក្តីសម្រេចនេះអាចនឹងជួយបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរបាននៅឡើយទេ។
ពលរដ្ឋមួយក្រុមក្នុងតូបកាហ្វេមួយជិតផ្សារដើមគរបានជជែកគ្នាយ៉ាងផុលផុសក្នុងក្រុងភ្នំពេញ ខណៈដែលពួកគេកំពុងស្តាប់ចៅក្រមតុលាការក្រុងឡាអេអានសាលដីកាលើសំណុំរឿងដីជម្លោះទំហំ៤,៦គីឡូម៉ែត្រការ៉េក្បែរប្រាសាទព្រះវិហាររវាងភាគីកម្ពុជានិងថៃ។
ក្រោយពីតុលាការបានកាត់ក្តីឱ្យភាគីកម្ពុជាជាអ្នកឈ្នះនិងតម្រូវឱ្យយោធាថៃដកចេញពីតំបន់ជម្លោះនោះក្រុមប្រជាពលរដ្ឋបានសម្តែងការត្រេកអររៀងៗខ្លួន។
ក្នុងទឹកមុខញញឹមស្រស់ស្រាយ លោក យ៉ាន ភក្តី អាយុ៣០ឆ្នាំ ជាអាជីវករលក់ណែមម្នាក់ បានបង្ហាញពីអារម្មណ៍រំភើបជាខ្លាំងបន្ទាប់ឮថាកម្ពុជាបានឈ្នះក្តីលើភាគីថៃ។
«ខ្ញុំមានអារម្មណ៍រីករាយណាស់ក្នុងនាមខ្ញុំជាខ្មែរមួយរូប ហើយខ្ញុំសប្បាយមែនទែននៅពេលឮថាតុលាការក្រុងឡាអេកាត់ក្តីឱ្យខ្មែរឈ្នះ។ ហើយខ្ញុំសង្ឃឹមថាក្រោយពីតុលាការក្រុងឡាអេប្រកាសឱ្យខ្មែរយើងឈ្នះ ខ្ញុំសង្ឃឹមថាថៃនឹងទទួលយកហើយគ្មានសង្គ្រាមកើតឡើងទេ»។
ចំណែកឯ លោក ជីន រ៉េន ម្ចាស់តូបកាហ្វេនៅទីនោះ និងជាវាគ្មិនក្នុងការពិភាក្សានេះម្នាក់ដែរថ្លែងថា ការឈ្នះក្តីនេះជាមោទនភាពរបស់ជនជាតិខ្មែរគ្រប់រូប។
«នៅពេលតុលាការក្រុងឡាអេកាត់ក្តីឱ្យខ្មែរឈ្នះក្នុងនាមខ្ញុំជាកូនខ្មែរម្នាក់មានមោទនភាពនិងសប្បាយរីករាយខ្លាំងណាស់រកអ្វីប្រៀបផ្ទឹមមិនបានទេ ព្រោះវាទាក់ទងនឹងប្រទេសជាតិយើងទាំងមូល។ គេកាត់ឱ្យខ្មែរឈ្នះអញ្ចឹងបញ្ជាក់ថាតុលាការពិតជាមានយុត្តិធម៌មែនលើពិភពលោក»។
ប៉ុន្តែលោក ជីន រ៉េន មិនទាន់ជឿជាក់ថា ការសម្រេចរបស់តុលាការអន្តរជាតិនេះអាចនឹងបញ្ចប់ជម្លោះរវាងភាគីទាំងពីរបាននៅឡើយទេ។
«បើសិនណាជាគូភាគីម្ខាងគោរពតែភាគីម្ខាងទៀតអត់គោរពមិនអាចបញ្ចប់ជម្លោះបានទេ ព្រោះស្ថានភាពនៅមិនទាន់ធូរស្រាលនៅឡើយ ព្រោះកងទ័ពប្រទេសទាំងពីរនៅកៀកជិតគ្នាដែរ»។
លោក សេង គឹមសុខ អាយុ៦២ឆ្នាំ ជាអាជីវករលក់ចេកនៅផ្សារដើមគរ ក៏យល់ឃើញដូចគ្នានេះដែរ។
«ទីមួយអ្វីដែលខ្មែរយើងចង់បានគឺបានហើយ ហើយខ្ញុំអរទីពីរទៀតគឺថានាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានបញ្ជាក់ហើយថា សាលក្រមតុលាការថាយ៉ាងណាគឺនឹងគោរពតាម។
បើសិនជានាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរមានសុច្ឆន្ទៈចង់បានសន្តិសុខសម្រាប់ប្រទេសទាំងពីរមែន នៅពេលសាលក្រមហ្នឹងចេញហើយគឺសុខស្រួលគ្នាបំផុត តែបើសិនជាអ្នកនយោបាយនៃប្រទេសទាំងពីរយករឿងប្រាសាទព្រះវិហារជារឿងនយោបាយវិញ ខ្ញុំយល់ថានឹងមានរឿងមិនប្រក្រតីតទៅទៀត»។
តាមការសង្កេតមើលរបស់វីអូអេ សំឡេងសហរដ្ឋអាមេរិក នៅពេលទូរទស្សន៍ក្នុងស្រុកផ្សាយបន្តផ្ទាល់ពីការប្រកាសសាលដីការបស់តុលាការក្រុងឡាអេ ប្រជាពលរដ្ឋជាទូទៅនៅតាមផ្ទះនិងតាមទីសាធារណៈក្នុងទីក្រុងភ្នំពេញបានតាមដានការប្រកាសសាលដីការបស់តុលាការដោយយកចិត្តទុកដាក់៕