ភ្នំពេញ —
កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ថៃដើម្បីអភិវឌ្ឍន៍តំបន់ព្រំដែនរយៈពេលមួយថ្ងៃនៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃអង្គារនេះបានសម្រេចជំរុញការលក់ផលិតផលពីប្រទេសកម្ពុជា កែលម្អហេដ្ឋារចនាសម្ព័ន្ធ ជំរុញការអភិវឌ្ឍថាមពលអគ្គិសនី និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។
លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកម្ពុជាថ្លែងនៅក្នុងសន្និសីទកាសែតរួមក្រោយពីកិច្ចប្រជុំនេះថា ប្រទេសថៃនិងគោរពតម្លៃទីផ្សារនៅក្នុងការទិញកសិផលពីប្រទេសកម្ពុជា។
លោកថ្លែងថា៖ «ប្រទេសថៃបានយល់ស្របទទួលទិញកសិផលរបស់ប្រជាជន ជាពិសេសពោត និងដំឡូងឈើ តាមតម្លៃទីផ្សារដោយមិនមានការរិតត្បិត និងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តបន្ទាយមានជ័យ និងខេត្តកោះកុង»។
ក្រៅពីនោះលោក ហោ ណាំងហុង បានរៀបរាប់ទៀតថាប្រទេសទាំងពីរនឹងសិក្សានូវលទ្ធភាពបើកច្រកព្រំដែនមួយនៅតំបន់ស្ទឹងបទ សម្រាប់ការដឹកជញ្ជូនទំនិញ ហើយនឹងរក្សាច្រកអន្តរជាតិប៉ោយប៉ែតសម្រាប់ជាច្រកចេញចូលទេសចរណ៍។
មួយវិញទៀតនៅក្នុងកិច្ចប្រជុំនោះ ភាគីថៃបានសន្យាថា នឹងជួយកសាងផ្លូវជាតិលេខ៤៨ ដែលភ្ជាប់ពីផ្លូវជាតិលេខបួន មកកាន់ខេត្តកោះកុង រួមទាំងជួយកែសម្រួលផ្លូវជាតិលេខ៥ និងលេខ៦ ដែលជាផ្លូវជាតិយ៉ាងសំខាន់សម្រាប់ដឹកជញ្ជូនទំនិញពីប្រទេសថៃមកប្រទេសកម្ពុជា។
ក្រៅពីនោះប្រទេសថៃនិងលក់អគ្គិសនីចំនួន២២គីឡូវ៉ុលសម្រាប់ខេត្តកោះកុង ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យផងដែរស្របពេលដែលប្រទេសទាំងពីរគ្រោងនឹងបង្កើតរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មដែលមានកម្លាំងថាមពល១.៨០០មេហ្គាវ៉ាត់។
ជាមួយគ្នានេះប្រទេសថៃបានព្រមព្រៀងថានឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជាចូលទៅព្យាបាលនៅក្នុងទឹកដីរបស់ខ្លួនហើយថៃក៏នឹងជួយបណ្តុះបណ្តាលគ្រូពេទ្យនិងបំពាក់សម្ភារៈសុខាភិបាលទៅដល់មន្ទីរពេទ្យកម្ពុជានៅតាមព្រំដែនផងដែរ។
លោក ហោ ណាំហុង បញ្ជាក់បន្ថែមថាប្រទេសទាំងពីរគ្រោងនឹងបើកច្រកអន្តរជាតិចំនួន៤បន្ថែមទៀត។
លោកបន្ថែមថា៖ «យើងបានឯកភាពបង្កើតច្រកអន្តរជាតិ៤ទៀត គឺនៅខេត្តព្រះវិហារ បាត់ដំបង ពោធិ៍សាត់ និងខេត្តឧត្តរមានជ័យ»។
ប្រទេសកម្ពុជានិងថៃមានអរិយភាពជុំវិញបញ្ហាព្រំដែនចាប់តាំងពីឆ្នាំ២០០៨មកម្ល៉េះបន្ទាប់ពីប្រទេសថៃបានដាក់កងទ័ពចូលលុកលុយតំបន់ប្រាសាទព្រះវិហាររបស់ខ្មែរ ហើយរហូតពេលនេះនៅតែមិនទាន់ដោះស្រាយចប់សព្វគ្រប់នៅឡើយ។
លោក Surapong Tovichakchaikulរដ្ឋមន្ត្រីការបរទេសបានថ្លែងដោយសុទិដ្ឋិនិយមក្រោយពីកិច្ចប្រជុំនេះតាមរយៈអ្នកបកប្រែថា៖ «ដោយសារតែយើងមានជំនឿជឿជាក់រួមគ្នាថាភាគីទាំងពីរតទៅនេះ ព្រំដែនថៃនិងកម្ពុជានឹងក្លាយទៅជាព្រំដែននៃសន្តិសុខ មិត្តភាព និងភាពរុងរឿងយ៉ាងសុខសាន្ត»។
យ៉ាងណាក៏ដោយកិច្ចប្រជុំទ្វេភាគីនេះមិនបានលើកពីបញ្ហាព្រំដែនមកជជែកគ្នានោះទេ៕