វ៉ាស៊ីនតោន —
ក្រសួងយុត្តិធម៌កំពុងធ្វើការតាក់តែងច្បាប់ថ្មី ចំនួនបីដែលជាផ្នែកមួយនៃការខិតខំប្រឹងប្រែងដើម្បីធានាឱ្យប្រព័ន្ធតុលាការនៅប្រទេសកម្ពុជាបម្រើសេវាផ្តល់យុត្តិធម៌ជូនដល់ប្រជាពលរដ្ឋកម្ពុជាប៉ុន្តែក្រុមអ្នកច្បាប់និងអ្នកតាមដានដំណើរការនេះមើលឃើញថាច្បាប់ដែលបានព្រាងរួចហើយនេះនៅមិនទាន់ធានាបានឯករាជ្យភាពរបស់តុលាការនៅឡើយទេ។
ច្បាប់ចំនួនបី ដែលក្រុមអ្នកច្បាប់និងសហគមន៍អន្តរជាតិទន្ទឹងរង់ចាំអស់ជាងមួយទសវត្សរ៍មកហើយគឺច្បាប់ស្តីពីការរៀបចំអង្គការតុលាការ និងអយ្យការ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា។
ក្រោមសម្ពាធនានា ជាពិសេសអង្គការសង្គមស៊ីវិលនិងការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសប្តេជ្ញាថានឹងធ្វើកំណែទម្រង់ស៊ីជម្រៅលើប្រព័ន្ធយុត្តិធម៌ និងតុលាការនៅក្នុងអណត្តិទីប្រាំនេះ។
កាលពីថ្ងៃទី ៨ខែមករា ឆ្នាំ ២០១៤កន្លងទៅនេះ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយបង្កើតគណ:កម្មាធិការដឹកនាំការងារកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការដោយមានលោក អង្គវង្ឍ វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាប្រធាន និងមានការចូលរួមពីស្ដាប័ន និងក្រសួងជំនាញមួយចំនួនទៀតចូលរួមផង រួមទាំងអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។ នេះបើតាមការបញ្ជាក់របស់ប្រភពសិទ្ននឹងក្រសួងយុត្តិធម៌។
បើតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ច្បាប់ទាំងបីនេះនឹងត្រូវតែទៅដល់សភាជាតិនៅក្នុងឆមាសទីមួយនៃឆ្នាំ២០១៤នេះ។
លោកសំ ប្រជាមានិតុ នាយកខុទ្ធកាល័យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ប្រាប់វីអូអេកាលពីថ្ងៃសុក្រថារហូតមកដល់ពេលនេះច្បាប់ស្តីពីការរៀបចំអង្គការតុលាការនិងអយ្យការបានធ្វើរួចរាល់ដោយមានឆ្លងកិច្ចប្រជុំអន្តរក្រសួង។ លោកបានបន្ថែមថា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមកំពុងតែពិនិត្យច្បាប់ទីពីរបន្តទៀត។
«បាទពីព្រោះមួយទៀតកំពុងតែពិភាក្សានៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជូនទៅហើយ ហើយឧត្តមក្រុមប្រឹក្សាចៅក្រមកំពុងតែពិនិត្យគឺច្បាប់ស្តីពីការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម»។
លោកសំ ប្រជាមានិតុ មិនបញ្ជាក់ថាតើច្បាប់នេះនឹងដាក់ឱ្យមានការពិភាក្សាផ្តល់យោបល់ពីអង្គការសង្គមស៊ីវិលដែរឬយ៉ាងណានោះទេ។
«ជានីតិវិធីបន្តក្រោយពីការប្រជុំអន្តរក្រសួងហើយគឺនឹងបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី»។
ប្រព័ន្ធតុលាការកម្ពុជាទទួលរងការរិះគន់យ៉ាងខ្លាំងលើបញ្ហាប្រព្រឹត្តអំពើពុករលួយនិងមិនមានឯករាជ្យភាព ដែលកាត់ក្តី លម្អៀងទៅអ្នកមានទ្រព្យសម្បត្តិនិងទទួលរងសម្ពាធនយោបាយ ហើយក្រុមអ្នកច្បាប់មើលឃើញថាបើសិនជាមានច្បាប់ទាំងបីចេញមកហើយតាក់តែងបានល្អនឹងអាចជួយធានាដល់ឯករាជ្យភាពរបស់តុលាការបាន។
រហូតមកដល់ពេលនេះច្បាប់លក្ខន្តិកៈចៅក្រមនិងព្រះរាជអាជ្ញាមិនទាន់មាននៅឡើយទេហើយការរៀបចំច្បាប់នេះទៀតសោតត្រូវបានគេមើលឃើញថាមានភាពលាក់លៀមនិងប្រយ័ត្នប្រយែង។
យ៉ាងណាក៏ដោយក្រុមអ្នកច្បាប់បានសម្តែងការព្រួយបារម្ភរួចទៅហើយលើមាត្រាមួយចំនួននៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ដែល នឹងធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការ។
យោងតាមមាត្រា១៨នៃសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលវីអូអេទទួលបានពី គឺបានផ្តល់សិទ្ធិយ៉ាងធំធេងដល់រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ក្នុងការស្នើឡើងឱ្យមានការតែងតាំងនិងបញ្ឈប់ការងាររបស់ចៅក្រម។ អ្នកដែលតាមដានច្បាប់បានសម្តែងការព្រួយបារម្ភថា ហេតុផលនៃការបញ្ឈប់ការងាររបស់ចៅក្រមអាចនឹងងាយស្រួលបើសិនជាពួកគេមិនធ្វើតាមអ្វីដែលជាការចង់បានរបស់រដ្ឋមន្ត្រីដែលជាតំណែងមានកូតានយោបាយរបស់គណបក្ស។
លោក សួន ប៊ុនស័ក្តិ អគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគម ការពារសិទ្ធិមនុស្ស( CHRAC)បានបញ្ជាក់ថា៖ «ឧត្តមនៃក្រុមប្រឹក្សាអង្គចៅក្រមគឺគាត់មានអំណាចពេញទីក្នុងការតែងតាំងដក ដំឡើងឋានន្តរៈសក្តិ ទម្លាក់សក្តិ ឬក៏បណ្តេញចេញគឺថាយើងត្រូវផ្តល់អំណាចពេញលេញ ទៅ ដល់ឧត្តមក្រុមប្រឹក្សាចៅក្រម យើងមិនគួរធ្វើតាមយន្តការក្រសួងយុត្តិធម៌ដែលជាយន្តការរបស់រាជរដ្ឋាភិបាលទេ»។
ក្រុមអ្នកតស៊ូមតិបានលើកឡើងថាសមាសភាពឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមគួរតែដាក់អ្នកដែលមានជំនាញខាងច្បាប់ដូចជាចៅក្រមនិងព្រះរាជអាជ្ញាដែលចូលនិវត្តន៍ និងមេធាវីជាដើមដើម្បីធានាថាពួកគាត់គ្មានទំនាស់ផលប្រយោជន៍។
លោកសុខ សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានបញ្ជាក់ថា ក្រមសីលធម៌និងការកំណត់ពីទណ្ឌកម្មលើចៅក្រមនិងព្រះរាជអាជ្ញាដែលធ្វើខុសជាការសំខាន់ណាស់ដែរព្រោះដើម្បីឱ្យមានការគោរពតាមក្រមសីលធម៌នោះដោយពិតប្រាកដ។
លោក សុក សំអឿនបានបន្ថែមទៀតថាចំពោះអ្នកដែលជ្រៀតជ្រែកអំណាចតុលាការក៏ត្រូវតែដាក់ទណ្ឌកម្មដែរ៖ «គួរតែមានទណ្ឌកម្មឱ្យបានច្បាស់លាស់ពីអ្នកដែលជ្រៀតជ្រែកអំណាចរបស់ចៅក្រម។ ឧទាហរណ៍ថា មានអ្នកធំឬក៏នាយករដ្ឋមន្ត្រី ក៏ដោយបើទូរស័ព្ទឬក៏ហៅជួបឬក៏និយាយអ្វីមួយពាក់ព័ន្ធទៅលើរឿងលូកដៃទៅលើរឿងចៅក្រមនោះត្រូវតែកំណត់មានទណ្ឌកម្មបែបណាមួយ»។
ចៅក្រមមួយចំនួនដែលវីអូអេបានទាក់ទងប៉ុន្តែសុំឆ្លើយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានសម្តែងការព្រួយបារម្ភថាពួកគាត់និងអង្គការសង្គមស៊ីវិលគួរតែមានសិទ្ធិចូលរួមពិភាក្សាពីលក្ខន្តិកៈចៅក្រមដើម្បីច្បាប់នោះនឹងអាចបម្រើឲ្យផលប្រយោជន៍ចៅក្រមបានហើយអាចស្វែងរកយុត្តិធម៌ជូនប្រជាជនបានដោយមិនមានការភ័យខ្លាចសម្ពាធពីខាងផ្នែកនយោបាយទេ។
ពួកគាត់បានសម្តែងការព្រួយបារម្ភថាចៅក្រមនិងព្រះរាជអាជ្ញាមិនត្រូវបានគេផ្តល់ការការពារសម្រាប់ពួកគាត់ពេលបំពេញការងារទេដែលក្នុងករណីកន្លងមកមានការដកតំណែងប្រធានតុលាការខេត្តប៉ៃលិនយ៉ាងងាយស្រួលធ្វើឱ្យចៅក្រមនិងព្រះរាជអាជ្ញានៅបណ្តាខេត្តដទៃទៀតសំឡឹងមើលដោយអារម្មណ៍មិននឹងនរហើយត្រូវតែធ្វើតាមអ្វីដែលថ្នាក់លើបានបង្គាប់បញ្ជា។
ក្នុងខណៈពេលដែលច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញាត្រូវបានគេបិទជិតឈឹងធ្វើឱ្យពួកគេព្រួយបារម្ភកាន់តែខ្លាំង។
ក្រុមអង្គការសង្គមស៊ីវិលបានធ្វើការតស៊ូមតិរាប់ឆ្នាំមកហើយទាមទារឱ្យច្បាប់កំណត់ថាចៅក្រមមិនស្ថិតនៅជាសមាជិករបស់គណបក្សនយោបាយណាមួយដែលតម្រូវឱ្យពួកគេត្រូវធ្វើការឃោសនានយោបាយឱ្យគណបក្សនោះនិងកុំឱ្យមានការតែងតាំងតាមកូតានយោបាយដូចក្នុងពេលកន្លងមក។
លោកសុក សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានបន្ថែមទៀតថា៖
«គោលបំណងដែលយើងថាមិនចង់ឱ្យគណបក្សនយោបាយលូកដៃក្នុងការតែងតាំងចៅក្រមគឺដោយសារយើងចង់ឱ្យស្ថាប័នហ្នឹងឯករាជ្យ កុំឱ្យបញ្ហានិន្នាការនយោបាយចូលព្រោះ ធម្មតាបើកាលណាយើងយកបក្សមកលូកលាន់គេត្រូវបំភ្លេចពីរឿងច្បាប់ហើយគេត្រូវនិយាយពីរឿងនយោបាយម្តង»។
លោក អ៊ិត រ៉ាឌី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាប្រធានលេខាធិការដ្ឋាននៃគណ:កម្មាធិការការងារកំណែទម្រង់ប្រព័ន្ធយុត្តិធម៌និងតុលាការមិនអាចទាក់ទងបានទេនៅ ថ្ងៃអាទិត្យនេះ។
នៅពេលដែលវីអូអេទាក់ទងទៅលោករដ្ឋមន្ត្រីអង្គវង្ស វឌ្ឍនាបញ្ជាក់ថាលោកកំពុងជាប់រវល់ហាត់ប្រាណហើយមិនលើកទូរស័ព្ទនៅពេលដែលវីអូអេបានព្យាយាមទាក់ទងនៅពេលក្រោយទៀត។
នៅក្នុងពេលប្រកាសបើកឆាកប្រជុំគណៈរដ្ឋមន្ត្រីដំបូងកាលពីចុងខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានប្រកាសធ្វើការកែទម្រង់ជាច្រើនដើម្បីនាំយកសេវាជូនប្រជាពលរដ្ឋដែលជាការលួងលោមអ្នកបោះឆ្នោតក្រោយពី គណបក្សប្រជាជនកម្ពុជារបស់លោកបានបាត់បង់ប្រជាប្រិយ៍ភាពយ៉ាងខ្លាំង។ នៅក្នុងនោះមានការប្រគល់អំណាចមកដល់រដ្ឋមន្ត្រីតាមក្រសួងនីមួយៗឱ្យទទួលខុសត្រូវចំពោះរដ្ឋសភាជាតិលើការតាក់តែងច្បាប់សំខាន់ៗ។
«ឧត្តមក្រុមប្រឹក្សាកំណែទម្រង់រដ្ឋនេះគឺលែងចាំបាច់ទៀតហើយមិនត្រឹមតែមិនចាំបាច់គឺវាស្ទះការងារបណ្តោយអញ្ចឹងត្រូវតែលុបចោលទៅហើយផ្នែកដែលនៅ សេសសល់ដូចជាផ្នែកតុលាការនោះរដ្ឋមន្ត្រី យុត្តិធម៌ធ្វើទៅ រៀបចំតែងតាំងចៅក្រមគឺទម្លាប់ធម្មតាសម្រាប់ស្នើទៅព្រះមហាក្សត្រ ឧត្តមក្រុមប្រឹក្សាចៅក្រមទៅតាមហ្នឹងទៅ នេះគឺជាវិធីលឿន ល្បឿនលឿន ហើយទទួលខុសត្រូវចំពោះរដ្ឋសភាទាំងស្រុង»។
យ៉ាងណាក៏ដោយ នៅក្រោមច្បាប់ស្តីពីការរៀបចំអង្គការតុលាការនិងអយ្យការដែលបានព្រាងថ្មី នេះគឺមានការបែងចែកដែនសមត្ថកិច្ចច្បាស់លាស់រវាងសភាដែលកាត់សំណុំរឿងរដ្ឋប្បវេណី ព្រហ្មទណ្ឌ រដ្ឋបាល ពាណិជ្ជកម្ម ការងារនិងសន្តិសុខសង្គម និងការងារអនិតិជន។ នេះបើតាមសេចក្តីព្រាងដែលវីអូអេទទួលបាន។
ចំណុចដែលនៅខ្វះខាតគឺសាលាឧទ្ធរណ៍ដោយមិនទាន់កំណត់ថានឹងមានការបែងចែកសាលាឧទ្ធរណ៍តាមតំបន់ដូចការស្នើសុំរបស់អង្គការសង្គមស៊ីវិលនៅឡើយទេបើទោះបីជាច្បាប់នេះបានបញ្ជាក់យ៉ាងខ្លី ពីការបែងចែកសមត្ថកិច្ចឱ្យសាលាឧទ្ធរណ៍នៅតាមតំបន់ជាអ្នកសម្រេចបើសិនជាពេលមានការបង្កើតសាលាឧទ្ធរណ៍នៅតាមតំបន់រួចហើយ៕