ក្រុមអ្នកតវ៉ាប្រឆាំងនឹងការបណ្តេញចេញត្រូវបំបែកដោយឡានទឹក
អាជ្ញាធរក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃពុធបានបំបែកក្រុមអ្នកតវ៉ារឿងដីធ្លីដោយប្រើប្រាស់ឡានទឹកចំនួន៣គ្រឿងបាញ់ទៅលើក្រុមបាតុករ។ហេតុការណ៍នោះបានបណ្តាលឲ្យអ្នកតវ៉ាយ៉ាងតិចម្នាក់សន្លប់និងជាច្រើននាក់ទៀតរងការឈឺចាប់។ លោក សាយ មុន្នី នៃវីអូអេ រាយការណ៍អំពីរឿងនេះពីទីក្រុងភ្នំពេញ។