ប្រធានអង្គការសិទ្ធិលំនៅដ្ឋានមកស.រ.អា.បកស្រាយអំពីវិបត្តិដីធ្លីនៅកម្ពុជា
លោក សៀ ភិរម្យ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បានអញ្ជើញមកដល់រដ្ឋធានីវ៉ាស៊ីនតោនហើយ។ ទស្សនៈកិច្ចរបស់លោកគឺដើម្បីជួបជាមួយដៃគូនានាមន្ត្រីអាមេរិកាំងមួយចំនួនក្នុងរដ្ឋធានីវ៉ាស៊ីនតោននិងចូលរួមការផ្តល់រង្វាន់ល្បីល្បាញសម្រាប់ភាពជាអ្នកដឹកនាំស្ត្រីដល់អ្នកស្រីទេព វន្នី សកម្មជនដីធ្លីបឹងកក់ ដែលត្រូវទទួលរង្វាន់ពីអង្គការ Vital Voices នៅថ្ងៃទី២ ខែមេសាឆ្នាំ២០១៣។ លោកសុខ ខេមរានៃវីអូអេបានសម្ភាសលោកសៀ ភិរម្យក្នុងទីស្នាក់ការធំរបស់វីអូអេអំពីបញ្ហា ស្ថានភាពបណ្តេញពលរដ្ឋ ដោយបង្ខំចេញពីលំនៅដ្ឋានក្នុងប្រទេសកម្ពុជានិងការស្វះស្វែងរកការគាំទ្រពីស.រ.អា.ដើម្បីបញ្ចប់បញ្ហារំលោភដីធ្លីនៅកម្ពុជា។សូមអញ្ជើញទស្សនា និងស្តាប់កិច្ចសម្ភាសន៍នេះ៕