សិល្បករខ្មែរចង់គេស្គាល់កម្ពុជាតាមរយៈសិល្បៈ ជាជាងអំពើប្រល័យពូជសាសន៍
សិល្បករចង់ឲ្យគេស្គាល់ប្រទេសកម្ពុជាដោយសារសិល្បៈ ជាជាងអំពើប្រល័យពូជសាសន៍ ប្រទេសកម្ពុជាត្រូវបានពិភពលោកស្គាល់ភាគច្រើនដោយសារអតីតកាលនៃសោកនាដកម្មដ៏ជូរចត់របស់ខ្លួន ដែលពាក់ព័ន្ធនឹងរបបខ្មែរក្រហមនិងអំពើប្រល័យពូជសាសន៍។ ប៉ុន្តែសិល្បករមួយក្រុម សង្ឃឹមថា ពួកគេនឹងជួយធ្វើឲ្យមានការផ្លាស់ប្តូរផ្នត់គំនិតនេះ ដោយធ្វើឲ្យគេស្គាល់ប្រទេសនេះតាមរយៈស្នាដៃសិល្បៈរបស់ខ្លួនវិញ។ លោក សាយ មុន្នីនៃវីអូអេរាយការណ៍អំពីរឿងនេះពីរាជធានីភ្នំពេញ។