ភ្នំពេញ —
ក្រុមតន្រ្តីករអាមេរិកាំងពីរក្រុមបានប្រគុំតន្ត្រីសប្បុរសធម៌នៅក្នុងរាជធានីភ្នំពេញ នៅមុនថ្ងៃទទួលបានឯករាជ្យរបស់អាមេរិក។ ក្រុមតន្ត្រីនិងអ្នករៀបចំនិយាយថា ពួកគេសង្ឃឹមថា ការប្រគុំតន្រ្តីនេះនឹងជួយភ្ជាប់ចំណងមិត្តភាពកាន់តែជិតស្និទ្ធរវាងអាមេរិកនិងកម្ពុជា។
ក្មេងៗអាមេរិកាំងទាំងនេះកំពុងច្រៀងបទ«ភ្នំពេញ» ដែលជាស្នាព្រះហស្ថនិពន្ធដោយអតីតព្រះបរមសពព្រះបាទនរោត្តមសីហនុ នៅក្នុងរាជធានីភ្នំពេញកាលពីដើមសប្តាហ៍នេះ ជាផ្នែកមួយនៅក្នុងដំណើរប្រគុំតន្រ្តីរបស់ពួកគេក្នុងតំបន់អាស៊ី។
Ateha Baily គឺជាអ្នកចម្រៀងម្នាក់នៅក្នុងក្រុមអ្នកចម្រៀងជាពួកកុមារ Bostonដែលមានសមាជិកជាង៦០នាក់ មកពីរដ្ឋ Massachusetts របស់សហរដ្ឋអាមេរិក។
Ateha និយាយថា៖ «ខ្ញុំត្រូវរៀនពាក្យជាមុន ហើយវាពិបាកបន្តិចដែរ ប៉ុន្តែក្រោយពីខ្ញុំចេះពាក្យទាំងនេះហើយ វាដំណើរការបានយ៉ាងល្អ ហើយខ្ញុំចូលចិត្តចង្វាក់ភ្លេង ពីព្រោះវាទាក់ទាញមែនទែន»។
Ben Hires គឺជានាយកកម្មវិធីនៃក្រុមតន្រ្តីកុមារនេះ។
Ben និយាយថា៖ «សារៈសំខាន់នៃការប្រគុំតន្ត្រីនេះ គឺថា នៅពេលដែលកូនសិស្សរបស់យើងបានរៀនសូត្របន្ថែមទៀតអំពីប្រវត្តិសាស្ត្រកម្ពុជា អាមេរិក និងប្រវត្តិសង្រ្គាម អ្វីដែលពួកគេយកទៅជាមួយនោះគឺដំណើរការផ្សះផ្សារផ្លូវចិត្ត ហើយបោះជំហានឆ្ពោះទៅមុខ។ ផ្នែកដែលសំខាន់មួយទៀតនោះគឺថា តន្រ្តីបានចូលពាក់ព័ន្ធ ពីព្រោះតន្ត្រីនេះហើយដែលនាំភាគីទាំងពីរឲ្យរួមរស់ជាមួយគ្នាបាន»។
ជាមួយគ្នានេះដែរ ការប្រគុំតន្រ្តីមួយទៀតដោយក្រុម New York New Music Ensemble ក៏បានបង្ហាញបទភ្លេងរបស់អ្នកនិពន្ធដ៏ល្បីល្បាញចំនួនបីនាក់របស់កម្ពុជាផងដែរ។
អ្នកស្រី Jayn Rosenfeld គឺជានាយិកាប្រតិបត្តិរបស់ក្រុមតន្រ្តីករដែលមកពីទីក្រុងញូយ៉កនេះ។
Ben និយាយថា៖ «វាខុសគ្នាបន្តិចដែរពីការប្រគុំបទភ្លេងផ្សេងទៀត។ នៅពេលដែលយើងលេងបទរបស់បច្ចឹមប្រទេសនិងអាមេរិក យើងដឹងពីសំឡេងរបស់អ្នកនិពន្ធច្រើនជាងឆ្ងាយណាស់។ ប៉ុន្តែ នៅពេលដែលយើងប្រគុំបទខ្មែរ ខ្ញុំមានអារម្មណ៍ថា យើងបាត់ផ្នែកខ្លះនៃអ្វីដែលនៅក្នុងចិត្តគំនិតរបស់អ្នកនិពន្ធបទភ្លេង។ ដូច្នេះ ខ្ញុំមានការគោរពយ៉ាងខ្លាំងដល់វប្បធម៌តន្ត្រីរបស់អ្នកនិពន្ធបទភ្លេងទាំងនេះ ពីព្រោះវាខុសគ្នាពីវប្បធម៌របស់ពួកយើង»។
លោកបណ្ឌិត ហ៊ឹម សុភី ជាអ្នកនិពន្ធបទភ្លេងម្នាក់។
លោកបណ្ឌិតនិយាយថា៖ «ការនាំយកការប្រគុំតន្រ្តីចំនួនពីរពីអាមេរិកយកមកសម្តែង ជាពិសេសសម្តែងស្នាដៃដែលជារបស់ខ្មែរ ធ្វើឲ្យចំណងមិត្តភាពរវាងកម្ពុជានិងអាមេរិកកាន់តែមានភាពជិតស្និទ្ធ»។
លោកបណ្ឌិតសំ សំអាងក៏ជាអ្នកនិពន្ធបទភ្លេងម្នាក់ដែរ។
លោកបណ្ឌិតនិយាយថា៖ «វាជាមោទនភាពមួយ ហើយជាឱកាសមួយដែលយើងគួរតែឆក់ចាប់យក ហើយ យើងមានសេចក្តីរីករាយនិងមានមោទនភាពដែលតន្រ្តីករដែលមានកម្រិតអន្តរជាតិមកសម្តែងបទរបស់អ្នកនិពន្ធបទខ្មែរយើង»។
លោកបណ្ឌិត អ៊ុង ជិនណារីក៏ជាអ្នកនិពន្ធបទភ្លេងម្នាក់ដែរ។
លោកបណ្ឌិតនិយាយថា៖ «កាលណាយើងនៅខ្សោយ យើងបើកទ្វារមក គេលេបតែម្តង។ កាលណាយើងខ្លាំងទប់ជាមួយគេបាទ វាគ្មានអីទេ វាទៅជាមិត្តភាពហើយ»។
ការប្រគុំតន្រ្តីទាំងពីរនេះនឹងជួយដល់អង្គការសិល្បៈខ្មែរអមតៈ ដែលជាអ្នករៀបចំកម្មវិធីនេះឡើង។
លោកសុង សេងគឺជាតំណាងម្នាក់របស់អង្គការនេះ។
លោកនិយាយថា៖ «សិល្បៈខ្មែរអមតៈព្យាយាមប្រមូលនិងផ្សារភ្ជាប់ការងារមួយចំនួនធំដែលយើងតែងតែធ្វើរួមគ្នាជាមួយហ្នឹងខ្មែរនិងសហរដ្ឋអាមេរិក ដើម្បីឲ្យគេជួយយើង។ ហើយយើងក៏យល់ថា គេជាមនុស្សម្នាក់ដែលមានចិត្តសប្បុរសធម៌ផងដែរក្នុងការជួយប្រទេសយើង»។
ក្រុមអ្នកចម្រៀងជាពួកនេះក៏នឹងសម្តែងនៅក្នុងខេត្តសៀមរាបផងដែរនៅថ្ងៃទី៤ខែកក្កដានេះ៕