បញ្ហានេះកើតឡើងក្រោយការប៉ុនប៉ងធ្វើឃាតជាលើកទី ២ លើអតីតប្រធានាធិបតីលោក Donald Trump និងការអះអាងរបស់លោកអំពីជនអន្តោប្រវេសន៍បរិភោគសត្វចិញ្ចឹម បានធ្វើឲ្យសហគមន៍ជនជាតិហៃទីនៅរដ្ឋ Ohio ប្រយ័ត្នប្រយែង។
លោក Michael Lipin វែកញែកវិធីសាស្រ្តខុសគ្នារបស់លោកស្រី Harris និងលោក Trump ក្នុងការទប់ទល់ការគំរាមកំហែងពីអ៊ីរ៉ង់និងដៃជើងរបស់ប្រទេសនេះ។
ក្រៅពីការរៀបចំពិធីវេទិកាមហាជន Town Hall លោក Trump ថ្លែងប្រាប់ទូរទស្សន៍ Fox News ថាក្រុមកងការពារសម្ងាត់ Secret Service របស់លោកនឹងត្រូវបន្ថែមបុគ្គលិក។
ការប្រកួតតំណែងប្រធានាធិបតីសហរដ្ឋអាមេរិករវាងអ្នកស្រី Kamala Harris និងលោក Donald Trump នៅតែមានភាពប្រកៀកប្រកិតគ្នា។ តែអ្នកស្រី Harris បាននាំមុខលោកត្រាំក្នុងក្រុមអ្នកបោះឆ្នោតស្ត្រី ដែលបោះឆ្នោតច្រើនជាងបុរស។
ក្រុមមន្ត្រីបាននិយាយថាទិន្នន័យដែលប្រមូលបានពីទូរសព្ទដៃរបស់ លោក Routh បង្ហាញថាលោកបានរង់ចាំរយៈពេល១២ម៉ោង ដោយលាក់ខ្លួននៅក្នុងគុម្ពោតព្រៃមួយចំនួនតាមរបងដែកនៅចន្លោះរន្ធកូនហ្គោលទី៥ និងទី៧។
អ្នកស្រី Kamala Harris និងលោក Donald Trump បានជួបពិភាក្សាដេញដោលគ្នាកាលពីថ្ងៃអង្គារទី១០ ខែកញ្ញា ដើម្បីបង្ហាញគោលនយោបាយលើបញ្ហាជាច្រើនដូចជាសេដ្ឋកិច្ច សិទ្ធិរំលូតកូន អន្តោប្រវេសន៍ អត្រាឧក្រិដ្ឋកម្ម ថាមពលនិងគោលនយោបាយការបរទេស។
ទោះជាគេមិនទាន់ដឹងថាបេក្ខជនមកពីគណបក្សណាដែលជាប់ជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក តែមេដឹកនាំខ្មែរក្រោមនៅសហរដ្ឋអាមេរិកបានស្នើសុំថាប្រធានាធិបតីថ្មីគួរមានគោលនយោបាយរឿងសិទ្ធិពលរដ្ឋជនជាតិដើមភាគតិច រួមទាំងខ្មែរកម្ពុជាក្រោមផងដែរ។
ទីភ្នាក់ងារ FBI បានដឹកមុខក្នុងរឿងនេះ ដោយចាប់ជនសង្ស័យបាននៅក្រោយហេតុការណ៍នេះដែលបានកើតឡើងកាលពីថ្ងៃអាទិត្យ។ ពលរដ្ឋអាមេរិកាំងប្រឈមនឹងព្រឹត្តិការណ៍ដ៏ព្រឺព្រួចនេះមួយទៀតនៅក្នុងការបោះឆ្នោតដែលមានហានិភ័យខ្ពស់និងពោរពេញដោយភាពរំជើបរំជួលរួចស្រេចទៅហើយ។
ខណៈដែលយុទ្ធនាការឃោសនាបោះឆ្នោតរបស់ពួកគេជិតបញ្ចប់ បេក្ខជនប្រធានាធិបតីទាំងពីរមិនទាន់បង្ហាញផែនការជាក់លាក់ដើម្បីដោះស្រាយសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែនទេ។
យុទ្ធនាការឃោសនាបោះឆ្នោតអាមេរិកគឺជាយុទ្ធនាការដ៏យូរបំផុតមួយក្នុងចំណោមយុទ្ធនាការបោះឆ្នោតផ្សេងៗទៀតក្នុងពិភពលោក។ នេះជាការប្រៀបធៀបជាមួយប្រទេសផ្សេងៗទៀត។ អ្នកនាង Megan Duzor រាយការណ៍រឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន ហើយ កញ្ញា ទុំ ម្លិះ ប្រែសម្រួល៕
តួលេខដំបូងៗបង្ហាញថា មនុស្សជាង ៦០ លាននាក់ បានទស្សនាការជជែកដេញដោលនេះ។ ការប្រកួតប្រជែងតំណែងប្រធានាធិបតីរវាងបេក្ខជនទាំងពីរនាក់នេះនៅតែមានភាពប្រកៀកប្រកិតគ្នា
នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋលោក Donald Trump បានជជែកដេញដោលគ្នាជាមួយគូប្រជែងពីខាងគណបក្សប្រជាធិបតេយ្យអ្នកស្រី Kamala Harris កាលពីល្ងាចថ្ងៃអង្គារទៅលើបញ្ហានានាដូចជាគោលនយោបាយនៃការរំលូតកូន
ព័ត៌មានផ្សេងទៀត