អ្នកស្រី Kamala Harris បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យនិងលោក Donald Trump បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋបានជួបពិភាក្សាដេញដោលគ្នាដើម្បីបង្ហាញគោលនយោបាយលើបញ្ហាដូចជាសេដ្ឋកិច្ច សិទ្ធិរំលូតកូន អន្តោប្រវេសន៍ អត្រាឧក្រិដ្ឋកម្ម ថាមពល និងគោលនយោបាយការបរទេស។
មានបញ្ហាជាច្រើនដែលអ្នកបោះឆ្នោតចង់ដឹងក្នុងនោះមានបញ្ហាសេដ្ឋកិច្ច សិទ្ធិរំលូតកូន អន្តោប្រវេសន៍ អត្រាឧក្រិដ្ឋកម្មនិងបុគ្គលិកលក្ខណៈជាមេដឹកនាំនៃបេក្ខជនទាំងពីរ។
គណបក្សនយោបាយចម្បងទាំងពីររបស់សហរដ្ឋអាមេរិកកំពុងបង្ហាញក្តីបារម្ភអំពី«ភាពត្រឹមត្រូវនៃការបោះឆ្នោត»មុននឹងការបោះឆ្នោតនៅខែវិច្ឆិកាចូលមកដល់ ទាក់ទិននឹងដំណើរការចុះឈ្មោះបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការប្រកាសលទ្ធផលឆ្នោតជាផ្លូវការ ក៏ដូចជាការដោះស្រាយបញ្ហានានាដែលនឹងកើតមាន។
បេក្ខជនទាំងពីរមិនដែលបានជួបគ្នាឬសូម្បីតែនិយាយជាមួយគ្នាតាមទូរស័ព្ទនោះទេ តែនៅថ្ងៃអង្គារ ពួកគេនឹងឈរជិតគ្នាលើវេទិកានៅមជ្ឈមណ្ឌល National Constitution Center ក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania។ បេក្ខជនទាំងពីរគ្រោងនឹងនិយាយឌឺដងគ្នារយៈពេល ៩០ នាទីក្នុងពេលឆ្លើយសំណួររបស់ពិធីករទូរទស្សន៍ ABC News។
«អ្នកស្រី Harris មានកំណត់ត្រារឹងមាំក្នុងការជំរុញសកម្មភាពនានា ឱ្យមានសន្ទុះវិនិយោគផ្នែកអាជីវកម្មនៅក្នុងសហរដ្ឋអាមេរិក និងធានាថាក្រុមហ៊ុនអាមេរិកអាចប្រកួតប្រជែងនិងឈ្នះក្នុងទីផ្សារសាកលលោកបាន»។
ច្បាប់ថែទាំសុខភាព The Affordable Care Act ដែលគេតែងហៅថា “Obamacare” បានបង្កើនការទទួលបាននូវសេវាថែទាំសុខភាពរបស់ពលរដ្ឋអាមេរិកាំងរាប់លាននាក់។ តែគេមិនច្បាស់ទេថាតើច្បាប់នេះនឹងទៅជាយ៉ាងណានៅក្នុងអាណត្តិប្រធានាធិបតីថ្មីនោះទេ។
កាលពីឆ្នាំ ២០២២ រដ្ឋកាលីហ្វ័រញ៉ា មានអ្នកបោះឆ្នោតអាស៊ីអាមេរិកាំងនៅក្នុងសហរដ្ឋអាមេរិកច្រើនបំផុត បន្ទាប់ពីរដ្ឋញូវយ៉កនិងរដ្ឋតិចសាស។
ជនអន្តោប្រវេសន៍ជាបញ្ហាចម្បងមួយសម្រាប់អ្នកបោះឆ្នោតនៅសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកាខាងមុខនេះ គ្រាដែលពួកគេត្រូវសម្រេចថាតើអ្នកណានឹងដឹកនាំសេតវិមាន។
អនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris បានប្តេជ្ញាប្រើវិធីតឹងតែងជាងមុនលើជនចំណាកស្រុកតាមបណ្តោយព្រំដែនខាងត្បូងសហរដ្ឋអាមេរិក និងថាអ្នកស្រីនឹងមិនផ្អាកការផ្តល់អាវុធដល់ប្រទេសអ៊ីស្រាអែលទេ។
ក្រុមមន្ត្រីនៅសេតវិមានបានទទួលស្វាគមន៍ការជួយសង្គ្រោះចំណាប់ខ្មាំងអ៊ីស្រាអែលដែលស្ថិតនៅក្នុងដៃក្រុមហាម៉ាស់កាលពីថ្ងៃអង្គារ ទី ២៧ ខែសីហា ហើយពួកគេបាននិយាយថា ខ្លួនកំពុងតែពិនិត្យមើលជាលើកចុងក្រោយលើកិច្ចព្រមព្រៀងឈប់បាញ់គ្នានៅតំបន់ហ្កាហ្សា។
Wisconsin ជារដ្ឋមួយក្នុងចំណោមរដ្ឋ៣នៅតំបន់កណ្តាលសហរដ្ឋអាមេរិក ដែលទាំងបក្សសាធារណរដ្ឋទាំងបក្សប្រជាធិបតេយ្យ យល់ថាសំខាន់សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីរបស់គណបក្សទាំងពីរ។
បេក្ខជនអនុប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ លោក JD Vance បានថ្លែងកាលពីថ្ងៃអាទិត្យថា លោកនឹងមិនដាក់បំរាមសហព័ន្ធលើការរំលូតកូនក្នុងសហរដ្ឋអាមេរិកទេ បើសិនជាលោកនិងលោក Donald Trump ឈ្នះឆ្នោតចូលកាន់តំណែងក្នុងសេតវិមាននោះ។
ព័ត៌មានផ្សេងទៀត