លោក Biden ខ្លួនឯងផ្ទាល់បានរិះគន់លោក Donald Trump ដោយនិយាយថាគំនិតរបស់គូប្រជែងខាងគណបក្សសាធារណរដ្ឋដែលរំពឹងទុកគឺ «ចាស់បន្តិចហើយមិនទាន់សម័យទេ»។
លោក Biden នៃគណបក្សប្រជាធិបតេយ្យនឹងត្រូវប្រកួតប្រជែងជាមួយអតីតប្រធានាធិបតីលោក Donald Trump នៃគណបក្សសាធារណរដ្ឋ ដែលបាននិយាយពីបញ្ហាពន្លូតកូននេះ ប៉ុន្តែមិនទាន់បញ្ជាក់ពីជំហររបស់លោកឱ្យបានពេញលេញនៅឡើយ។
ថវិកាដែលរៃអង្គាសបានដ៏គួរឱ្យភ្ញាក់ផ្អើលនេះគឺជាការបង្ហាញឱ្យឃើញដ៏ធំមួយនៃការគាំទ្ររបស់គណបក្សប្រជាធិបតេយ្យចំពោះលោក Biden នៅចំពេលដែលអត្រាគាំទ្រលោកស្ថិតនៅទាបជាបន្តរហូតមក។
រដ្ឋខ្លះរៀបចំការបោះឆ្នោតបឋម Primaries។ រដ្ឋខ្លះទៀតរៀបចំការបោះឆ្នោតបឋម Caucuses។ នៅតំបន់ខ្លះទៀត គណបក្សមួយរៀបចំការបោះឆ្នោតបឋម Primary គណបក្សមួយទៀតរៀបចំ ការបោះឆ្នោតបឋម Caucus។
អ្នកយកព័ត៌មានវីអូអេអ្នកស្រី Carolyn Presutti បានទៅទីនោះនិងធ្វើសេចក្តីរាយការណ៍ជុំវិញបញ្ហាដ៏ធំមួយនៅទីនោះ គឺបញ្ហាជនអន្តោប្រវេសន៍។
ទាំងលោក Trump និងលោក Biden បានឈ្នះឆ្នោតក្នុងការបោះឆ្នោតបឋមកាលពីថ្ងៃអង្គារនៅរដ្ឋ Georgia រដ្ឋ Mississippi និងរដ្ឋ Washington ដែលធ្វើឱ្យលោកទាំងពីរមានប្រតិភូគ្រប់គ្រាន់សម្រាប់ចំនួនភាគច្រើននៅក្នុងបក្សរៀងៗខ្លួន។
ប្រធានាធិបតីអាមេរិកលោក Joe Biden និងគូប្រជែងនយោបាយរបស់លោកនៃគណបក្សសាធារណរដ្ឋលោក Donald Trump បានទៅរដ្ឋ Georgia ដែលជារដ្ឋមិនទាន់សម្រេចចិត្តនៅឡើយ កាលពីចុងសប្តាហ៍នេះ ដើម្បីឃោសនារកសំឡេងឆ្នោតរៀងៗខ្លួន។
ថ្ងៃបោះឆ្នោតបឋម Super Tuesday នៅសហរដ្ឋអាមេរិកបានបញ្ចប់ហើយ។ ប្រតិភូជាច្រើនត្រូវបានផ្តល់ជូននៅថ្ងៃ Super Tuesday នេះជាងយប់ផ្សេងទៀតនៃឆ្នាំយុទ្ធនាការបោះឆ្នោត។
លោក Biden បានឈ្នះនៅក្នុងរដ្ឋចំនួន ១៥ ដែលគណបក្សប្រជាធិបតេយ្យបានធ្វើការបោះឆ្នោតបឋម រួមមាននៅក្នុងរដ្ឋ Virginia រដ្ឋ Texas រដ្ឋ Minnesota និងរដ្ឋ Colorado។ លោកបានចាញ់ការបោះឆ្នោតបឋមនៅដែនដី American Samoa។ លោក Trump បានទទួលជ័យជម្នះនៅក្នុងរដ្ឋចំនួន ១៤។
តុលាការកំពូលសហរដ្ឋអាមេរិក បានសម្រេចជាឯកច្ឆ័ននៅថ្ងៃចន្ទម្សិលមិញ ឱ្យអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump អាចមានឈ្មោះលើសន្លឹកឆ្នោតក្នុងរដ្ឋ Colorado ក្នុងការបោះឆ្នោតឆ្នាំ២០២៤
លទ្ធផលដំបូងបង្ហាញថាក្រុមអ្នកបោះឆ្នោតបឋមក្នុងបក្សប្រជាធិបតេយ្យចំនួន១៣ភាគរយក្នុងក្នុងរដ្ឋដ៏សំខាន់មួយនេះ ដែលមានជនជាតិអាមេរិកដើមកំណើតអារ៉ាប់រស់នៅច្រើនជាងគេបង្អស់បានគូសសន្លឹកឆ្នោត«មិនទាន់សម្រេចចិត្ត»ឬ «uncommitted» ដល់លោក Biden។
អ្នកបោះឆ្នោតអាមេរិកាំង នៅក្នុងរដ្ឋជាច្រើននឹងទៅបោះឆ្នោតនៅថ្ងៃអង្គារ ដើម្បីជ្រើសរើសបេក្ខជនប្រធានាធិបតីរបស់គណបក្សពួកគេ។ កាលពីចុងសប្តាហ៍កន្លងទៅ បេក្ខជនទាំងអស់បានបង្កើនការរិះគន់គូប្រជែង ហើយបានបង្ហាញអាទិភាពរបស់ពួកគេចំពោះអ្នកបោះឆ្នោត។
ព័ត៌មានផ្សេងទៀត