អ្នកបោះឆ្នោតអាមេរិកាំងនឹងយល់ថាការប្រកួតឡើងវិញនៅខែវិច្ឆិការវាងលោកប្រធានាធិបតី Joe Biden និងគូប្រជែងខាងគណបក្សសាធារណរដ្ឋដែលឈានមុខគេគឺអតីតប្រធានាធិបតីលោក Donald Trump នឹងគួរឱ្យចាប់អារម្មណ៍តិចជាងលើកទី ១ កាលពីឆ្នាំ ២០២០។
នៅឆ្នាំបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ថ្ងៃអង្គារទី៥ ខែមីនា គឺជាថ្ងៃដែលចំនួនរដ្ឋអាមេរិកច្រើនជាងថ្ងៃណាៗទាំងអស់ រៀបចំការបោះឆ្នោតបឋម ហើយថ្ងៃមួយនេះ ត្រូវបានគេហៅថា «ថ្ងៃបោះឆ្នោតបឋម Super Tuesday»។
គិតត្រឹមថ្ងៃពុធនេះ លទ្ធផលបានបង្ហាញថា អ្នកបោះឆ្នោតបឋមខាងគណបក្សប្រជាធិបតេយ្យចំនួន ១៣% នៅក្នុងរដ្ឋ Michigan ដែលជារដ្ឋមានការប្រជែងខ្លាំងក្លានិងជារដ្ឋដែលមានពលរដ្ឋអាមេរិកាំងដើមកំណើតអារ៉ាប់ជាច្រើន មិនបានបោះឆ្នោតឱ្យបេក្ខជនណាទាំងអស់
លោក Biden បាននាំមុខបេក្ខជនដទៃនៅក្នុងគណបក្សរបស់លោកដោយទទួលបានសំឡេងគាំទ្រ ៨១% ចំណែកឯសំឡេងឆ្នោតចំនួន ១៣% ទៀតគឺមិនបានជ្រើសយកបេក្ខជនណាទាំងអស់។
សំឡេងគាំទ្រនិងជ័យជម្នះទាំងនេះ នឹងត្រូវគេតាមដានដោយយកចិត្តទុកដាក់ ថាជាសញ្ញាគាំទ្រដល់បេក្ខជនទាំងពីរនៅក្នុងរដ្ឋសំខាន់ៗ មុនការប្រកួតប្រជែងជាផ្លូវការរវាងបេក្ខជនទាំងពីរនេះជាថ្មីម្តងទៀត ដែលកាលពីការជួបគ្នាក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងឆ្នាំ២០២០ លោក Biden ជាអ្នកឈ្នះ។
ដោយមិនស្តាប់ការអំពាវនាវរបស់ក្រុមសាធារណរដ្ឋក្នុងរដ្ឋ South Carolina ដើម្បីឱ្យអ្នកស្រីបញ្ឈប់ការប្រកួតប្រជែង អ្នកស្រី Haley បានធ្វើដំណើរទៅកាន់រដ្ឋ Michigan កាលពីថ្ងៃអាទិត្យដែលនឹងត្រូវធ្វើការបោះឆ្នោតបឋមនៅថ្ងៃអង្គារ និងបាននិយាយជាមួយអ្នកគាំទ្រជាច្រើនរយនាក់នៅក្នុងសាលប្រជុំមួយក្នុងសណ្ឋាគារមួយកន្លែង។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានឈ្នះការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋនៅរដ្ឋ South Carolina កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយយកឈ្នះលើអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Nikki Haley។
ការប្រកួតប្រជែងរវាងបេក្ខជនពីរនាក់ដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋនៅឆ្នាំ ២០២៤ ធ្វើឡើងនៅចុងសប្តាហ៍នេះ នៅរដ្ឋ South Carolinaដែលអតីតឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haley សង្ឃឹមថានឹងឈ្នះលោកអតីតប្រធានាធិបតី Donald Trump នៅក្នុងរដ្ឋស្រុកកំណើតរបស់លោកស្រី។
យុទ្ធនាការរបស់លោក Biden បានចាប់ផ្តើមប្រើ TikTok នេះ ដោយបង្ហាញពីលោកប្រធានាធិបតីដែលត្រូវបានគេសាកសួរនៅឯការប្រកួតផ្តាច់ព្រ័ត្រកីឡា Football អាមេរិក Super Bowl កាលពីថ្ងៃទី១១ ខែកុម្ភៈ ហើយមានរួមបញ្ចូលនូវទ្រឹស្ដីឃុបឃិតខាងនយោបាយដែលផ្ដោតលើតារាចម្រៀងដ៏ល្បីឈ្មោះ គឺនាង Taylor Swift។
ចៅក្រមតុលាការកំពូលអ្នកស្រី Elena Kagan បានលើកជាសំណួរថា «តើហេតុអ្វីបានរដ្ឋមួយអាចមានលទ្ធភាពដើម្បីធ្វើការកំណត់យ៉ាងដូចនេះ ដែលនេះមិនគ្រាន់តែសម្រាប់ពលរដ្ឋរបស់រដ្ឋនោះមួយទេ ប៉ុន្តែក៏អាចសម្រាប់ប្រទេសជាតិទាំងមូលផងដែរ»។
ទោះជាយ៉ាងណាក៏ដោយ លទ្ធផលនេះគឺស្មើនឹងការអាម៉ាស់មុខសម្រាប់អ្នកស្រី Haley ដែលបានប្រឹងប្រែងធ្វើយ៉ាងណាឱ្យខ្លួនបានក្លាយជាបេក្ខជនមួយរូបដែលអាចប្រកួតប្រជែងនឹងលោក Trump បានដោយពិតប្រាកដ។
ព័ត៌មានផ្សេងទៀត