ដោយមិនស្តាប់ការអំពាវនាវរបស់ក្រុមសាធារណរដ្ឋក្នុងរដ្ឋ South Carolina ដើម្បីឱ្យអ្នកស្រីបញ្ឈប់ការប្រកួតប្រជែង អ្នកស្រី Haley បានធ្វើដំណើរទៅកាន់រដ្ឋ Michigan កាលពីថ្ងៃអាទិត្យដែលនឹងត្រូវធ្វើការបោះឆ្នោតបឋមនៅថ្ងៃអង្គារ និងបាននិយាយជាមួយអ្នកគាំទ្រជាច្រើនរយនាក់នៅក្នុងសាលប្រជុំមួយក្នុងសណ្ឋាគារមួយកន្លែង។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានឈ្នះការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋនៅរដ្ឋ South Carolina កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយយកឈ្នះលើអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Nikki Haley។
ការប្រកួតប្រជែងរវាងបេក្ខជនពីរនាក់ដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋនៅឆ្នាំ ២០២៤ ធ្វើឡើងនៅចុងសប្តាហ៍នេះ នៅរដ្ឋ South Carolinaដែលអតីតឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haley សង្ឃឹមថានឹងឈ្នះលោកអតីតប្រធានាធិបតី Donald Trump នៅក្នុងរដ្ឋស្រុកកំណើតរបស់លោកស្រី។
យុទ្ធនាការរបស់លោក Biden បានចាប់ផ្តើមប្រើ TikTok នេះ ដោយបង្ហាញពីលោកប្រធានាធិបតីដែលត្រូវបានគេសាកសួរនៅឯការប្រកួតផ្តាច់ព្រ័ត្រកីឡា Football អាមេរិក Super Bowl កាលពីថ្ងៃទី១១ ខែកុម្ភៈ ហើយមានរួមបញ្ចូលនូវទ្រឹស្ដីឃុបឃិតខាងនយោបាយដែលផ្ដោតលើតារាចម្រៀងដ៏ល្បីឈ្មោះ គឺនាង Taylor Swift។
ចៅក្រមតុលាការកំពូលអ្នកស្រី Elena Kagan បានលើកជាសំណួរថា «តើហេតុអ្វីបានរដ្ឋមួយអាចមានលទ្ធភាពដើម្បីធ្វើការកំណត់យ៉ាងដូចនេះ ដែលនេះមិនគ្រាន់តែសម្រាប់ពលរដ្ឋរបស់រដ្ឋនោះមួយទេ ប៉ុន្តែក៏អាចសម្រាប់ប្រទេសជាតិទាំងមូលផងដែរ»។
ទោះជាយ៉ាងណាក៏ដោយ លទ្ធផលនេះគឺស្មើនឹងការអាម៉ាស់មុខសម្រាប់អ្នកស្រី Haley ដែលបានប្រឹងប្រែងធ្វើយ៉ាងណាឱ្យខ្លួនបានក្លាយជាបេក្ខជនមួយរូបដែលអាចប្រកួតប្រជែងនឹងលោក Trump បានដោយពិតប្រាកដ។
បាតុករដែលខឹងសម្បារចំពោះជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់បាននាំគ្នាធ្វើបាតុកម្មតាមដងផ្លូវក្នុងសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃអង្គារសប្តាហ៍មុន ហើយអ្នកខ្លះបានបង្អាក់ការឃោសនារកសំឡេងឆ្នោតរបស់លោកប្រធានាធិបតី Joe Biden ផងដែរ។
អ្នកបោះឆ្នោតនៅរដ្ឋ New Hampshire បានផ្តល់ជ័យជម្នះជាក់លាក់ដល់បេក្ខជនកាលពីថ្ងៃអង្គារ នៅក្នុងការបោះឆ្នោតទីមួយមុនដល់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤។
លោក Trump បានទទួលសំឡេងគាំទ្រចំនួន ៣៨.៧៥៥ ដែលស្មើនឹងចំនួន ៥២,៥% រីឯអ្នកស្រី Haley វិញទទួលបានសំឡេងគាំទ្រចំនួន ៣៤.៤៤៤ ដែលស្មើនឹងចំនួន ៤៦,៦%។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
លោកប្រធានាធិបតី Joe Biden និងលោកអតីតប្រធានាធិបតី Donald Trump ហាក់ដូចជាស្ថិតនៅលើផ្លូវឆ្ពោះទៅការប្រកួតគ្នាឡើងវិញនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា។ ប៉ុន្តែសំណួរអំពីការប្រឈមមុខផ្នែកច្បាប់របស់លោក Trump និងអាយុរបស់បេក្ខជនទាំងពីរកំពុងកើតមាននៅពីខាងក្រោយឆាក។
ការបោះឆ្នោតនៅផ្នែកភាគច្រើននៃរដ្ឋ New Hampshire នេះនឹងបន្តរហូតដល់ពេលល្ងាចថ្ងៃអង្គារនេះទើបបិទបញ្ចប់ ប៉ុន្តែនៅក្នុងក្រុង Dixville Notch ដ៏តូចមួយ អ្នកបោះឆ្នោតបានបោះឆ្នោតតាំងពីពាក់កណ្ដាលយប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារនេះម្ល៉េះដោយអ្នកស្រី Haley ទទួលបានប្រតិភូទាំង ៦ នៃក្រុងនេះ។
ព័ត៌មានផ្សេងទៀត