តុលាការកំពូលសហរដ្ឋអាមេរិក បានសម្រេចជាឯកច្ឆ័ននៅថ្ងៃចន្ទម្សិលមិញ ឱ្យអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump អាចមានឈ្មោះលើសន្លឹកឆ្នោតក្នុងរដ្ឋ Colorado ក្នុងការបោះឆ្នោតឆ្នាំ២០២៤
លទ្ធផលដំបូងបង្ហាញថាក្រុមអ្នកបោះឆ្នោតបឋមក្នុងបក្សប្រជាធិបតេយ្យចំនួន១៣ភាគរយក្នុងក្នុងរដ្ឋដ៏សំខាន់មួយនេះ ដែលមានជនជាតិអាមេរិកដើមកំណើតអារ៉ាប់រស់នៅច្រើនជាងគេបង្អស់បានគូសសន្លឹកឆ្នោត«មិនទាន់សម្រេចចិត្ត»ឬ «uncommitted» ដល់លោក Biden។
អ្នកបោះឆ្នោតអាមេរិកាំង នៅក្នុងរដ្ឋជាច្រើននឹងទៅបោះឆ្នោតនៅថ្ងៃអង្គារ ដើម្បីជ្រើសរើសបេក្ខជនប្រធានាធិបតីរបស់គណបក្សពួកគេ។ កាលពីចុងសប្តាហ៍កន្លងទៅ បេក្ខជនទាំងអស់បានបង្កើនការរិះគន់គូប្រជែង ហើយបានបង្ហាញអាទិភាពរបស់ពួកគេចំពោះអ្នកបោះឆ្នោត។
អាជ្ញាធរបោះឆ្នោតសហរដ្ឋអាមេរិកបានបញ្ជាក់ថា ពួកគេមានជំនឿទុកចិត្តថាពួកគេអាចបង្ការការគំរាមកំហែងផ្នែកសន្តិសុខចំពោះការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។
អ្នកបោះឆ្នោតអាមេរិកាំងនឹងយល់ថាការប្រកួតឡើងវិញនៅខែវិច្ឆិការវាងលោកប្រធានាធិបតី Joe Biden និងគូប្រជែងខាងគណបក្សសាធារណរដ្ឋដែលឈានមុខគេគឺអតីតប្រធានាធិបតីលោក Donald Trump នឹងគួរឱ្យចាប់អារម្មណ៍តិចជាងលើកទី ១ កាលពីឆ្នាំ ២០២០។
នៅឆ្នាំបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ថ្ងៃអង្គារទី៥ ខែមីនា គឺជាថ្ងៃដែលចំនួនរដ្ឋអាមេរិកច្រើនជាងថ្ងៃណាៗទាំងអស់ រៀបចំការបោះឆ្នោតបឋម ហើយថ្ងៃមួយនេះ ត្រូវបានគេហៅថា «ថ្ងៃបោះឆ្នោតបឋម Super Tuesday»។
គិតត្រឹមថ្ងៃពុធនេះ លទ្ធផលបានបង្ហាញថា អ្នកបោះឆ្នោតបឋមខាងគណបក្សប្រជាធិបតេយ្យចំនួន ១៣% នៅក្នុងរដ្ឋ Michigan ដែលជារដ្ឋមានការប្រជែងខ្លាំងក្លានិងជារដ្ឋដែលមានពលរដ្ឋអាមេរិកាំងដើមកំណើតអារ៉ាប់ជាច្រើន មិនបានបោះឆ្នោតឱ្យបេក្ខជនណាទាំងអស់
លោក Biden បាននាំមុខបេក្ខជនដទៃនៅក្នុងគណបក្សរបស់លោកដោយទទួលបានសំឡេងគាំទ្រ ៨១% ចំណែកឯសំឡេងឆ្នោតចំនួន ១៣% ទៀតគឺមិនបានជ្រើសយកបេក្ខជនណាទាំងអស់។
សំឡេងគាំទ្រនិងជ័យជម្នះទាំងនេះ នឹងត្រូវគេតាមដានដោយយកចិត្តទុកដាក់ ថាជាសញ្ញាគាំទ្រដល់បេក្ខជនទាំងពីរនៅក្នុងរដ្ឋសំខាន់ៗ មុនការប្រកួតប្រជែងជាផ្លូវការរវាងបេក្ខជនទាំងពីរនេះជាថ្មីម្តងទៀត ដែលកាលពីការជួបគ្នាក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងឆ្នាំ២០២០ លោក Biden ជាអ្នកឈ្នះ។
ដោយមិនស្តាប់ការអំពាវនាវរបស់ក្រុមសាធារណរដ្ឋក្នុងរដ្ឋ South Carolina ដើម្បីឱ្យអ្នកស្រីបញ្ឈប់ការប្រកួតប្រជែង អ្នកស្រី Haley បានធ្វើដំណើរទៅកាន់រដ្ឋ Michigan កាលពីថ្ងៃអាទិត្យដែលនឹងត្រូវធ្វើការបោះឆ្នោតបឋមនៅថ្ងៃអង្គារ និងបាននិយាយជាមួយអ្នកគាំទ្រជាច្រើនរយនាក់នៅក្នុងសាលប្រជុំមួយក្នុងសណ្ឋាគារមួយកន្លែង។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានឈ្នះការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋនៅរដ្ឋ South Carolina កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយយកឈ្នះលើអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Nikki Haley។
ព័ត៌មានផ្សេងទៀត