តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC (International Criminal Court) បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant កាលពីថ្ងៃព្រហស្បតិ៍ ពីបទឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
លោក Bassem Naim ដែលជាសមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ បាននិយាយថា៖ «ក្រុមហាម៉ាស់ត្រៀមខ្លួនរួចរាល់ដើម្បីសម្រេចឱ្យបាននូវបទឈប់បាញ់នៅក្នុងតំបន់ហ្កាហ្សា ប្រសិនបើសំណើបទឈប់បាញ់ត្រូវបានបង្ហាញឡើងនិងក្នុងលក្ខខណ្ឌដែល [អ៊ីស្រាអែល] គោរពបទឈប់បាញ់នេះ»
រដ្ឋបាលលោក Biden បានព្រមានថា ការខកខានមិនធ្វើតាម អាចញ៉ាំងឲ្យមានការអនុវត្តច្បាប់សហរដ្ឋអាមេរិក ដែលតម្រូវឲ្យអាមេរិកកាត់បន្ថយជំនួយយោធា ពេលអ៊ីស្រាអែលធ្វើសង្គ្រាមជាមួយក្រុមហាម៉ាស់នៅហ្កាហ្សា និងក្រុមហេសបូឡានៅលីបង់។
អ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមអាកាសរបស់ខ្លួន និងធ្វើប្រតិបត្តិការជើងគោកធំជាងមុន នៅភាគខាងជើងតំបន់ហ្កាហ្សាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយនិយាយថា ខ្លួនផ្តោតលើការកម្ចាត់ពួកសកម្មប្រយុទ្ធហាម៉ាស ដែលបានប្រមូលផ្តុំឡើងវិញបន្ទាប់ពីសង្គ្រាមជាងមួយឆ្នាំ។
ពេលជួបជាមួយនាយករដ្ឋមន្ត្រីលីបង់លោក Najib Mikati ក្នុងទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស លោក Blinken ក៏បានអំពាវនាវផងដែរឲ្យមានការការពារជនស៊ីវិល តែមិនបានជំរុញឲ្យមានការឈប់បាញ់ជាបន្ទាន់ពីអ៊ីស្រាអែលនោះទេ។
សេចក្តីថ្លែងការណ៍បាននិយាយថា លោក Blinken និងព្រះអង្គម្ចាស់ bin Salman «បានបន្តការពិភាក្សាអំពីរបៀបបង្កើតសន្តិសុខ អភិបាលកិច្ច និងការកសាងឡើងវិញនៅក្នុងរយៈពេលក្រោយជម្លោះ»។
លោក Hochstein បានប្រាប់អ្នកយកព័ត៌មានថាលោកមានកិច្ចប្រជុំ«ប្រកបដោយការ ស្ថាបនា»ជាមួយ លោក Nabih Berri ប្រធានសភានៃលីបង់។
ប្រេសិតពិសេសសហរដ្ឋអាមេរិកលោក Amos Hochstein បានពិភាក្សាក្នុងរដ្ឋធានីរបស់ប្រទេសលីបង់ជាមួយប្រធានសភាលីបង់លោក Nabih Berri ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហេសបូឡា ដើម្បីជំរុញឱ្យបញ្ចប់សង្គ្រាមរយៈពេលជិតមួយខែកន្លងមកនេះដែលបានសម្លាប់មនុស្សជាង ១.៤៧០ នាក់នៅលីបង់។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោកAntonio Guterres បាននិយាយនៅលើបណ្តាញសង្គម Xថា៖ «ការអត់ឃ្លានហៀបនឹងកើតឡើងហើយ។ ការណ៍នេះពុំអាចអត់ទ្រាំបានទេ»។
អ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនបានសម្លាប់មេដឹកនាំក្រុមហាម៉ាស់លោក Yahya Sinwarដែលជាស្ថាបនិកនៃការវាយប្រហារភេរវកម្មថ្ងៃទី៧ តុលារបស់ក្រុមសកម្មប្រយុទ្ធដែលបានបណ្តាលឱ្យមានសង្គ្រាមនៅតំបន់ហ្កាហ្សាជាង១ឆ្នាំមកនេះ។
កងទ័ពអ៊ីស្រាអែល ដែលទំនងជាចៃដន្យនិងមិនបានដឹងពីទីកន្លែងរបស់លោក Sinwar បានជួបប្រទះលោកនិងជនសកម្មប្រយុទ្ធ២នាក់ទៀតនៅក្នុងអគារមួយកន្លែងនៅតំបន់ហ្កាហ្សាភាគខាងត្បូងហើយបានបើកការបាញ់ប្រហារ។
អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសលើសាលារៀនមួយកន្លែងកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងតំបន់ហ្កាហ្សាដែលជាទីជម្រករបស់មនុស្សគ្មានទីកន្លែងរស់នៅមកពីជម្លោះជាងមួយឆ្នាំ។
ព័ត៌មានផ្សេងទៀត