លោក Liu ត្រូវបានចោទប្រកាន់ពីបទកេងប្រយោជន៍ពីមុខតំណែងរបស់លោកនៅធនាគារ Bank of China និងពីមុខតំណែងពីមុនរបស់លោកជាប្រធានធនាគារ Export-Import Bank of China។ នេះបើយោងតាមការបញ្ជាក់របស់មហាអយ្យការចិននៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលបង្ហោះនៅលើបណ្ដាញសង្គមអនឡាញ។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវិមានក្រឹមឡាំងបានបញ្ជាក់ថា មេដឹកនាំទាំងពីរបាននិយាយអំពីចំណងទាក់ទងសេដ្ឋកិច្ចដែលកំពុងរីកដុះដាលរបស់ខ្លួនដោយទំនាក់ទំនងរវាងចិននិងរុស្ស៊ីដែលបាន «ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានកាលពីពេលមុន»។
ទីផ្សារភាគហ៊ុននៅក្នុងទីក្រុងសៀងហៃនិងទីផ្សារភាគហ៊ុនតូចៗនៅក្នុងទីក្រុង Shenzhen ជិតទីក្រុងហុងកុងបានឡើងចុះរវាងការខាតបង់ច្រើននិងការចំណេញតិចតួចនៅថ្ងៃនោះ។ ទីផ្សារភាគហ៊ុនចិនបានចុះខ្សោយដោយសារការលក់ភាគហ៊ុនអចលនទ្រព្យខ្លាំងក្លា ដែលករណីនេះធ្វើឱ្យមានការធ្លាក់ចុះនៅក្នុងទីផ្សារអចលនទ្រព្យ។
គេរំពឹងថាមនុស្សនឹងធ្វើដំណើរប្រមាណ ៩ ពាន់លានជើងក្នុងអំឡុងពេលមុននិងក្រោយថ្ងៃឈប់សម្រាកពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៧ ខែកុម្ភៈនេះ ដែលជាពេលវេលានៃការប្រារព្ធពិធីបុណ្យចូលឆ្នាំនិងការសម្រាកបន្ធូរអារម្មណ៍ពីការងារ។
ខណៈពេលដែលប្រទេសចិនព្យាយាមបង្ហាញឱ្យឃើញថាខ្លួនជាប្រទេសស្វាគមន៍ពាណិជ្ជកម្មនិងទេសចរណ៍បរទេស អាជ្ញាធរព្រំដែនចិនបានប្រកាសកាលពីពេលថ្មីៗនេះថា អ្នកទេសចរបរទេសដែលទស្សនាប្រទេសចិនមានចំនួនជាង ៣៥ លាននាក់នៅក្នុងឆ្នាំ ២០២៣។
ការវាយប្រហារដោយក្រុមឧទា្ទមហ៊ូទីបង្កឱ្យមានការចំណាយពេលវេលាច្រើនជាងមុនដើម្បីដឹកជញ្ជូនរវាងចិននិងអឺរ៉ុប ស្របពេលធ្វើឱ្យតម្លៃលើថាមពល ការដឹកជញ្ជូន និងធានារ៉ាប់រង់ខ្ពស់ជាងមុន។
ពួក Hacker របស់រដ្ឋាភិបាលចិនកំពុងផ្តោតលើហេដ្ឋារចនាសម្ពន្ធសំខាន់ៗនៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមប្រសាសន៍ របស់នាយកការិយាល័យសហព័ន្ធស៊ើបអង្កេតអាមេរិក FBI លោក Chris Wray ដែលបានប្រាប់សមាជិកសភាកាលពីថ្ងៃពុធ ទី៣១ ខែមករា។
តួលេខចំនួន ៥,២% នេះក៏បង្ហាញឱ្យឃើញផងដែរថា សកម្មភាពសេដ្ឋកិច្ចមានភាពអន់ខ្សោយបំផុតតាំងពីឆ្នាំ ១៩៩០ មក ដោយមិនគិតអំពីពេលដែលមានវិបត្តិជំងឺកូវីដ១៩។
ការសម្រេចនៅក្នុងការបិទដំណើរការក្រុមហ៊ុនដែលជាប់បំណុលច្រើនជាងគេបំផុតនៅលើពិភពលោកសរុបជាង ៣០០ ពាន់លានដុល្លារអាមេរិកនេះត្រូវបានធ្វើឡើងដោយអ្នកស្រីចៅក្រម Linda Chan នៃទីក្រុងហុងកុង។ អ្នកស្រីថា ក្រុមហ៊ុន Evergrande មិនអាចផ្ដល់នូវផែនការរៀបចំលក្ខខណ្ឌបំណុលឡើងវិញដ៏ជាក់លាក់ ទោះបីជាបានពន្យារពេលរាប់ខែកន្លងមកក៏ដោយ។
យោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីចុងខែធ្នូឆ្នាំមុន ប្រជាជនចិនជាងពាក់កណ្ដាលដែលមានអាយុពី ២៥ ដល់ ២៩ ឆ្នាំ នៅតែមិនទាន់រៀបការនៅឡើយនៅឆ្នាំ ២០២៣។
បើតាមទិន្នន័យគយរបស់ចិន ប្រទេសរុស្ស៊ីបានដឹកប្រេងឆៅតាមនាវាក្នុងបរិមាណដ៏ច្រើនបំផុតមួយរហូតដល់ទៅ ១០៧.០២ លានតោនទៅកាន់ប្រទេសចិនកាលពីឆ្នាំមុន ឬស្មើនឹង ២.១៤ លានបារ៉ែលក្នុងមួយថ្ងៃ។ នេះជាបរិមាណនាំចេញច្រើនជាងប្រទេសនាំចេញប្រេងធំៗដូចជាប្រទេសអារ៉ាប់ប៊ីសាអូឌីត និង អ៊ីរ៉ាក់។
ការិយាល័យជាតិស្ថិតិចិនបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ៥,២% រហូតដល់ចំនួន ១៧,៦ លានលានដុល្លារកាលពីឆ្នាំមុន។
ព័ត៌មានផ្សេងទៀត
No media source currently available