សេតវិមានបានបញ្ជាក់កាលពីថ្ងៃពុធម្សិលមិញថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានហៅទូរសព្ទស្វាគមន៍ទៅកាន់លោក Ferdinand Marcos Jr. ចំពោះជ័យជម្នះរបស់លោក។
កិច្ចប្រជុំកំពូលពិសេសអាមេរិកអាស៊ានរយៈពេល២ថ្ងៃចាប់ផ្តើមជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះនៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។ នេះជាលើកទី១ហើយដែលមេដឹកនាំសហរដ្ឋអាមេរិកបានជួបប្រជុំជាមួយនឹងមេដឹកនាំអាស៊ាននៅរដ្ឋធានីវ៉ាស៊ីនតោនដោយមានការប្រជុំនៅវិមានសភា សេតវិមាននិងក្រសួងការបរទេស។ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនគឺជាប្រធានប្តូរវេនរបស់អាស៊ានត្រូវធ្វើជាសហប្រធានកិច្ចប្រជុំនេះជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក លោកJoe Biden (ចូ បៃដិន)។ លោក ប៉ូច រាសី និង លោក ម៉ែន គឹមសេង នៃវីអូអេសូមរាយការណ៍សង្ខេបជូនពីជំហរនិងក្តីរំពឹងរបស់សហរដ្ឋអាមេរិកពីកិច្ចប្រជុំកំពូលនេះនិងជំហររបស់មេដឹកនាំនានារបស់អាស៊ាន។
កិច្ចប្រជុំកំពូលពិសេសអាមេរិកអាស៊ានរយៈពេល២ថ្ងៃចាប់ផ្តើមជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះនៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។ នេះជាលើកទី១ហើយដែលមេដឹកនាំសហរដ្ឋអាមេរិកបានជួបប្រជុំជាមួយនឹងមេដឹកនាំអាស៊ាននៅរដ្ឋធានីវ៉ាស៊ីនតោនដោយមានការប្រជុំនៅវិមានសភា សេតវិមាននិងក្រសួងការបរទេស។ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនគឺជាប្រធានប្តូរវេនរបស់អាស៊ានត្រូវធ្វើជាសហប្រធានកិច្ចប្រជុំនេះជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden (ចូ បៃដិន)។ លោក ម៉ែន គឹមសេង និងលោក សុខ ខេមរា នៃវីអូអេផ្សាយផ្ទាល់ពីសេតវិមាន រាយការណ៍សង្ខេបជូនពីជំហរនិងក្តីរំពឹងរបស់សហរដ្ឋអាមេរិកពីកិច្ចប្រជុំកំពូលនេះនិងជំហររបស់មេដឹកនាំនានារបស់អាស៊ាន៕
ប្រទេសម៉ាឡេស៊ីកំពុងស្នើសុំឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បើកច្រកទំនាក់ទំនងក្រៅផ្លូវការអនុញ្ញាតឱ្យរដ្ឋាភិបាលស្រមោលនៃប្រទេសមីយ៉ាន់ម៉ា ដែលជារដ្ឋសមាជិកអាស៊ាន ប៉ុន្តែសំណើនេះត្រូវបានច្រានចោលភ្លាមៗដោយរបបយោធាដែលបានដណ្តើមអំណាចគ្រប់គ្រងប្រទេសកាលពីឆ្នាំមុន។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ធ្វើជាប្រធានកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែឧសភា។
ក្នុងសិក្ខាសាលាមួយនៅដើមសប្ដាហ៍នេះ ក្រុមអ្នកវិភាគនិងសិក្សាស្រាវជ្រាវបានលើកឡើងអំពីករណីកិច្ចដែលអាស៊ាននិងសហរដ្ឋអាមេរិក ត្រូវតែចាត់បញ្ចូលបញ្ហាទន្លេមេគង្គជារបៀបវារៈយុទ្ធសាស្ត្ររបស់ខ្លួន។
កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២២ លោក សុខ ខេមរា នៃ VOA បានចុះទៅយកព័ត៌មាននិងផ្សាយផ្ទាល់តាម Facebook Live នៅពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅអាមេរិកនិងកាណាដារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសណ្ឋាគារមួយ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន មួយថ្ងៃមុនកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅថ្ងៃទី១២–១៣ ខែឧសភា។
សេចក្តីថ្លែងការណ៍នេះកើតឡើងចំពេលដែលអ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psakiបង្ហាញឱ្យដឹងពីការយកចិត្តទុកដាក់ពីបញ្ហាសិទ្ធិមនុស្សរបស់លោកប្រធានាធិបតី Joe Biden ពេលលោកជំនួបជាមួយមេដឹកនាំទាំងឡាយដែលលោកបានជួបសន្ទនាជាមួយ។
លោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងប្រាប់អ្នកសារព័ត៌មានមុនចេញដំណើរថានឹងមិនមានជំនួបទ្វេភាគីរវាងលោក ហ៊ុន សែន និងប្រធានាធិបតីអាមេរិក ដាច់ដោយឡែកឡើយ។
មន្ត្រីជាន់ខ្ពស់កម្ពុជាម្នាក់បានប្រាប់ Reuters ថា លោក Joe Biden គួរតែចំណាយពេលបន្ថែមទៀតជាមួយនឹងមេដឹកនាំអាស៊ីអាគ្នេយ៍ នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅវ៉ាស៊ីនតោន ប្រសិនបើរដ្ឋបាលរបស់លោកពិតជាច្បាស់លាស់នៅក្នុងការពង្រឹងទំនាក់ទំនងជាមួយនឹងតំបន់អាស៊ីអាគ្នេយ៍ ដែលចិនមានឥទ្ធិពលយ៉ាងខ្លាំង។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ដែលជាប្រធានប្តូរវេនសមាគមអាស៊ាន កាលពីព្រឹកថ្ងៃអង្គារ បានចាកចេញពីកម្ពុជាទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន (US-ASEAN Special Summit) ដែលនឹងធ្វើឡើងនៅថ្ងៃទី១២ និងទី១៣ ខែឧសភា ឆ្នាំ២០២២។ លោក ហ៊ុន សែន និងមេដឹកនាំអាស៊ានផ្សេងទៀត នឹងជួបជាមួយប្រធានាធិបតីអាមេរិកនៅសេតវិមានផងដែរ៕
អស់រយៈពេល ១៥ ខែហើយដែលលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានចូលកាន់អំណាចនៅសេតវិមាន។ ក្នុងរយៈពេលដំបូងនៃរដ្ឋបាលដឹកនាំថ្មីរបស់អាមេរិកនេះ អ្នកតាមដាននៅមិនទាន់ឃើញសញ្ញានៃភាពរីកចម្រើនណាមួយជាដុំកំភួននៅឡើយ ក្នុងទំនាក់ទំនងរវាកម្ពុជានិងសហរដ្ឋអាមេរិកដែលតែងតែមានភាពល្អក់កករខាងគោលជំហរនយោបាយជាប្រចាំនោះ។
ព័ត៌មានផ្សេងទៀត