មន្រ្តីជំនិតរបស់លោក កឹម សុខា គឺលោក មុត ចន្ថា ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាលោក កឹម សុខា នឹងបង្ហាញការសម្រចចិត្តរបស់លោកនៅថ្ងៃបោះឆ្នោត។
ថ្ងៃសុក្រ ទី៣ ខែមិថុនានេះ ជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដែលមានរយៈពេល១៤ថ្ងៃ។ គណបក្សភ្លើងទៀនបានហែក្បួនដ៏ធំមួយតាមផ្លូវក្នុងរាជធានីភ្នំពេញ ជាមួយក្តីសង្ឃឹមថាខ្លួននឹងទទួលបានការគាំទ្រច្រើននៅក្នុងការបោះឆ្នោត នាថ្ងៃអាទិត្យនេះ។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕
នៅរាជធានីភ្នំពេញនៅ ថ្ងៃសុក្រ ទី០៣ ខែមិថុនានេះ គណបក្សភ្លើងទៀន បានដង្ហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ដែលនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនាខាងមុខ។
នៅថ្ងៃសុក្រ ទី៣ ខែមិថុនានេះ គឺជាថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ដែលធ្វើឡើងអស់រយៈពេល១៣ថ្ងៃកន្លងមកនេះ។ ហើយនៅក្រុងសៀមរាប គណបក្សនយោបាយសំខាន់ៗពីរ បានធ្វើយុទ្ធនាការឃោសនាចុងក្រោយដើម្បីកៀរគរសន្លឹកឆ្នោតរបស់ពលរដ្ឋ។
ក្បួនឃោសនារបស់គណបក្សកាន់អំណាចក្នុងខេត្តសៀមរាបនេះ ត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ដោយមានអ្នកគាំទ្រចូលរួមហែយ៉ាងច្រើនកុះករផងដែរ៕
យុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់ ដែលបានប្រព្រឹត្តទៅក្នុងរយៈពេលសរុបចំនួន ១៤ ថ្ងៃ ត្រូវបានបិទបញ្ចប់នៅថ្ងៃសុក្រនេះ ដោយមានគណបក្សនយោបាយមួយចំនួនហែក្បួនធំ ដោយមានមនុស្សចូលរួមច្រើនកុះករ នៅក្នុងរាជធានីភ្នំពេញ។
ថ្ងៃចុងក្រោយនៃក្បួនឃោសនារបស់គណបក្សប្រឆាំងដែលទើបតែចាប់ផ្តើមសកម្មភាពឡើងវិញបានប្រមាណ ៥ ខែនេះ បានដឹកនាំដោយប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តសៀមរាប លោក សុខ គឹមសេង ជាមួយអ្នកគាំទ្រចូលរួមហែយ៉ាងច្រើនកុះករផងដែរ។
ថ្មី៖ បើតាមការផ្សាយរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពីលទ្ធផលបោះឆ្នោតបឋម និងការអះអាងរបស់មន្រ្តីគណបក្សកាន់អំណាច គណបក្សប្រជាជនកម្ពុជាទំនងឈ្នះតំណែងមេឃុំចៅសង្កាត់ស្ទើរទូទាំងប្រទេស។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានសរសើរស្នាដៃមេឃុំចាស់ ដែលបម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋបានល្អច្រើន ក៏ប៉ុន្តែពួកគេទាមទារឱ្យមេឃុំជួយសម្រួលលក្ខខណ្ឌងាយស្រួលក្នុងការផ្តល់ឯកសារសាងសង់តូបតូចៗ និងផ្ទះ នៅក្នុងតំបន់អប្សរានេះ។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានប្រាប់អ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យវីអូអេប្រចាំរាជធានីភ្នំពេញថា បើតាមសន្ទុះនៃអ្នកគាំទ្រដែលបានបង្ហាញចេញនូវក្នុងអំឡុងនៃការឃោសនាបោះឆ្នោតនេះ គណបក្សហ៊្វុនស៊ិនប៉ិចសង្ឃឹមថា នឹងទទួលបានជោគជ័យខ្លាំងក្នុងការបោះឆ្នោតនេះ។
កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង បានលើកឡើងថា ទោះបីភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នៃការបោះឆ្នោតនេះ ស្ថិតជាចំណោទក្តី យ៉ាងហោចណាស់ព្រឹត្តិការណ៍នេះផ្ដល់ការបន្តភាពរស់រានជាទៀងទាត់នៃប្រជាធិបតេយ្យតាមសន្លឹកឆ្នោត។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់គ.ជ.ប ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថាក្នុងចំណោមបណ្តឹងសរុបទាំង៥២ ភាគច្រើនគឺប្តឹងដោយមន្រ្តីគណបក្សប្រជាជនកម្ពុជា ហើយវាពាក់ព័ន្ធនឹងទំនាស់ពាក្យសម្តីប្រមាថមើលងាយគ្នា។
ព័ត៌មានផ្សេងទៀត