លោកបញ្ជាក់ថា លោកចង់ឃើញការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់មួយ ដែលមិនមានអំពើហិង្សា ហើយប្រជាពលរដ្ឋអាចបោះឆ្នោតបានដោយសេរី និងជ្រើសរើសគណបក្សណាដែលខ្លួនពេញចិត្ត។
លោក គល់ បញ្ញា ជាទីប្រឹក្សានៃអង្គការខុមហ្វ្រែលសម្តែងការព្រួយបារម្ភចំពោះការបោះឆ្នោតឃុំសង្កាត់ ដោយលោកថា អាជ្ញាធរពាក់ព័ន្ធត្រូវធ្វើយ៉ាងណាឲ្យបរិយាកាសមុនបោះឆ្នោតមានភាពសេរី និងត្រឹមត្រូវយ៉ាងហោចណាស់ឲ្យបានត្រឹមស្តង់ដាអតិបរិមាដែលសង្គមស៊ីវិលបានស្នើ។
លោក ខឹម មុនីកុសល ដែលជាអតីតមន្រ្តីសុខាភិបាលនិងធ្លាប់រងការបណ្តេញចេញពីតំណែងដោយអភិបាលខេត្តប៉ៃលិន ឥឡូវនេះកំពុងប្រឈមនឹងពាក្យបណ្តឹងចំនួនពីរ។ លោកចាត់ទុកថា ពាក្យបណ្តឹងនេះជាការគំរាមកំហែងលោកដែលជាអ្នកនយោបាយបក្សប្រឆាំងថ្នាក់ក្រោម។
ដើម្បីអាចឲ្យបេក្ខជនជាស្ត្រី ក្លាយជាបេក្ខជនសម្រាប់ការបោះឆ្នោត ដើម្បីទទួលបានតួនាទីនិងតំណែងជាអ្នកដឹកនាំទាំងថ្នាក់មូលដ្ឋាន ទាមទារឲ្យបេក្ខជនជាស្ត្រី មានបទពិសោធន៍ប្រឡូកក្នុងសង្គមនិងនយោបាយ មានប្រជាប្រិយភាពក្នុងចំណោមមន្ត្រីបក្សផ្សេងទៀត ព្រមទាំងមានការគាំទ្រពីពលរដ្ឋក្នុងសហគមន៍ និងក្រុមគ្រួសារផងដែរ។
លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសអភិបាលកិច្ច បានថ្លែងថា វត្តមានរបស់បក្សភ្លើងទៀនសំខាន់ក្នុងការបោះឆ្នោតឃុំសង្កាត់ដែលកម្ពុជា«មិនអាចភ្លាំងភ្លាត់»បានទេ ក្នុងការរៀបចំក្នុងបរិបទនយោបាយសន្ដិសុខអន្តរជាតិដ៏ច្របូកច្របល់ដែលមានចំណងទាក់ទងចាក់ស្រែះជាមួយនយោបាយក្នុងស្រុក។
លោក ហ៊ុន សែន បានផ្តល់ការពន្យល់ថា ប្រធានអាស៊ានគ្មានសិទ្ធិផ្តាច់មុខក្នុងការកំណត់កាលបរិច្ឆេទសម្រាប់ការប្រជុំជាមួយដៃគូអាស៊ានទេ។
សមាសភាពនៃថ្នាក់ដឹកនាំកំពូលទាំង៩នាក់របស់ស្ថាប័នរៀបចំការបោះឆ្នោត ត្រូវបានផ្លាស់ប្តូរ ដោយមិនមានវត្តមានរបស់មន្រ្តីមកពីគណបក្សប្រឆាំងដ៏ធំ គឺអតីតគណបក្សសង្រ្គោះជាតិឡើយ ក្រោយគណបក្សមួយនេះត្រូវបានរំលាយកាលពីឆ្នាំ២០១៧។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្វ្រែល ដែលឃ្លាំមើលកិច្ចការបោះឆ្នោតថ្លែងថា លោកចង់ឃើញការស្តារស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា ដើម្បីធានាការបោះឆ្នោតមួយទទួលយកបាន។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (L.D.P.) បានប្រកាសមិនចូលរួមការបោះឆ្នោតនេះទេ ដោយបានលើកឡើងអំពីការ«រឹតត្បិតយ៉ាងខ្លាំង»ពីសំណាក់គ.ជ.ប.។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានប្រកាសជាសាធារណៈគាំទ្រ«គណបក្សភ្លើងទៀន» ដែលត្រូវបានគេមើលឃើញថា កំពុងមានភាពសកម្មក្នុងការលើកស្លាកគណបក្ស និងការជួបប្រជុំគ្នានៅតាមរាជធានីខេត្តក្រុង ស្រុកខណ្ឌមុនការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ឆ្នាំ ២០២២ នេះ។
គណបក្សនយោបាយចំនួន៦បន្តជំទាស់នឹងការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)ដោយទាមទារឲ្យរក្សាទុកនីតិវិធីនៃការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ឲ្យដូចការអនុវត្តក្នុងអាណត្តិទី៤ដើម្បីធានាបានអព្យាក្រឹតភាព តម្លាភាពនិងសុក្រឹតភាពលើដំណើរការនិងលទ្ធ
ព័ត៌មានផ្សេងទៀត