ឯកអគ្គរាជទូតន័រវែសលោកស្រី Mona Juul បានចោទសួរថា តើឯកអគ្គរដ្ឋទូតរុស្ស៊ី គួរត្រូវបានគេអនុញ្ញាតឱ្យបោះឆ្នោតដែរ ឬទេ?
អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានថ្លែងប្រាប់ VOA ថា ការឈ្លានពានរបស់រុស្ស៊ីគឺជារឿងត្រឹមត្រូវដែលត្រូវធ្វើ។
រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅគេហទំព័រប្លក់ដែលផ្សាយបន្តផ្ទាល់នេះ។
បន្ទាប់ពីកងទ័ពរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ពលរដ្ឋអាមេរិកាំងបានចេញធ្វើបាតុកម្មនៅតាមដងផ្លូវកាលពីរសៀលថ្ងៃព្រហស្បតិ៍។ ក្រុមបាតុករបានទាមទារសុំឲ្យមានសន្តិភាពនិងសុំឲ្យបញ្ចប់សង្គ្រាម ដោយពួកគេបានធ្វើបាតុកម្មនៅទូទាំងប្រទេស។ អ្នកស្រី Carolyn Presutti អ្នកឆ្លើយឆ្លងព័ត៌មានជាន់ខ្ពស់ប្រចាំរដ្ឋធានីវ៉ាស៊ីនតោនរបស់ VOA រាយការណ៍បន្ថែមអំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
មនុស្សរាប់រយនាក់ បានតវ៉ានៅទីក្រុងម៉ូស្គូ ទីក្រុង St. Petersburg ទីក្រុង Yekaterinburg និងកន្លែងផ្សេងទៀតក្នុងប្រទេសរុស្ស៊ី ក៏ដូចជានៅទីក្រុងនានា ពីអឺរ៉ុបរហូតដល់ប្រទេសអូស្ត្រាលី បន្ទាប់ពីទាហានរុស្ស៊ីបានវាយប្រហារអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍។
បណ្តាមេដឹកនាំនានាជុំវិញពិភពលោកបានថ្កោលទោសចំពោះការវាយប្រហារយ៉ាងពេញទំហឹងរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទៅលើប្រទេសអ៊ុយក្រែន ដោយបានហៅទង្វើនេះថាជាសង្គ្រាមឃោរឃៅ និងគ្មានការបង្កហេតុ។ អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg ថា«សន្តិភាពនៅក្នុងទ្វីបរបស់យើងត្រូវបានបំផ្លាញ»។ ពលរដ្ឋនៅតាមប្រទេសនានាដូចជារុស្ស៊ី ស៊ុយអែត ជប៉ុន បារាំង និងប្រទេសផ្សេងទៀតជាច្រើនចេញធ្វើបាតុកម្មតាមផ្លូវប្រឆាំងនឹងការឈ្លានពាននេះ។ អ្នកស្រី Cindy Saine អ្នកឆ្លើយឆ្លងការទូតជាន់ខ្ពស់នៃវីអូអេរាយការណ៍អំពីរឿងនេះ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្ដីប្រែសម្រួល៕
លោក Kishida ថ្លែងថា ប្រទេសជប៉ុនដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៣ក្នុងពិភពលោក គ្រោងនឹង«បង្កកទ្រព្យសម្បត្តិនិងព្យួរការចេញទិដ្ឋាការដល់បុគ្គលនិងស្ថាប័នរុស្ស៊ី» ក៏ដូចជាបង្កទ្រព្យ«របស់ស្ថាប័នហិរញ្ញវត្ថុរុស្ស៊ី»។
សម្តេចសង្ឃរ៉ូម៉ាំងកាតូលិកប៉ាប Francis បានយាងទៅស្ថានទូតរុស្ស៊ីក្នុងទីក្រុងរ៉ូមកាលពីថ្ងៃសុក្រដើម្បីសម្តែងព្រះទ័យព្រួយបារម្ភផ្ទាល់របស់ព្រះអង្គចំពោះសង្គ្រាមនៅអ៊ុយក្រែន ដែលនេះជាព្រះកាយវិការដែលមិនធ្លាប់មានសម្តេចសង្ឃពីមុនៗបានធ្វើ។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានថ្កោលទោសនូវអ្វីដែលលោកហៅថាជាការវាយប្រហារដោយយោធារុស្ស៊ី «ដោយគ្មានមូលហេតុនិងមិនសមហេតុផល» ទៅលើអ៊ុយក្រែន។ លោកបានដាក់ទណ្ឌកម្មជុំថ្មីមួយប្រឆាំងនឹងរុស្ស៊ី។ អ្នកស្រី Patsy Widakuswara អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំសេតវិមាន រាយការណ៍អំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
សហភាពអឺរ៉ុបបានប្រកាសដាក់ទណ្ឌកម្ម «ទ្រង់ទ្រាយធំ» លើរុស្ស៊ី បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាឲ្យយោធារុស្ស៊ីវាយប្រហារលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍។ នេះជាទណ្ឌកម្មលើកទី ២ របស់សហភាពអឺរ៉ុបលើរុស្ស៊ី ដែលធ្វើឡើងមិនដល់មួយសប្តាហ៍។ VOA ផ្សាយជាភាសាអង់គ្លេស រាយការណ៍លម្អិត ហើយអ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល៕
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានមានប្រសាសន៍ថា ពិភពលោកនឹងបានដឹងពីចំនួនមនុស្សបាត់បង់ជីវិត ហើយលោកទទូចថា «យើងត្រូវការសន្តិភាព»។
គេក៏បានឮសូរសំឡេងសារ៉ែនរោទ៍ផងដែរនៅក្នុងទីក្រុងLviv ភាគខាងលិចអ៊ុយក្រែនដែលនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនប្រទេសប៉ូឡូញជាទីកន្លែងដែលស្ថានទូតបរទេសជាច្រើន បានរើទៅកាន់ទីនោះជាបណ្តោះអាសន្ន។
ព័ត៌មានផ្សេងទៀត