នៅព្រឹកព្រលឹមស្រាងៗថ្ងៃព្រហស្បតិ៍ទី២៤ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ីបានបញ្ជាឲ្យកងទ័ពចូលឈ្លានពានអ៊ុយក្រែន បន្ទាប់ពីបានត្រៀមរៀបចំកងកម្លាំងជាយូរ។ ការចូលឈ្លានពាននេះបានបង្កឲ្យមានការភ័យខ្លាច ការថ្កោលទោសអន្តរជាតិនិងការដាក់ទណ្ឌសេដ្ឋកិច្ចផងដែរ។ លោក ម៉ែន គឹមសេង នៃវីអូអេរាយការណ៍សង្ខេបអំពីព្រឹត្តិការណ៍សម្រាប់កម្មវិធី «ប្រភពច្បាស់ការណ៍» (Primary Sources)៕
នៅម៉ោង ៥ព្រឹក ទាហានរុស្ស៊ីបានបាញ់ទៅលើមូលដ្ឋានយោធា រួមមានអាកាសយានដ្ឋាននៅក្នុងទីក្រុង Kramatorsk និងមជ្ឈមណ្ឌលរដ្ឋបាលនៃតំបន់ Donetsk។ បន្ទាប់ពីការបាញ់ផ្លោងកាលពីពេលព្រឹក ពលរដ្ឋក្នុងក្រុងបានចាប់ផ្តើមចាកចេញពីទីក្រុង។ នេះបើតាមសេចក្តីរាយការណ៍របស់អ្នកស្រី Yaroslava Movchan អ្នកឆ្លើយឆ្លងព័ត៌មានប្រចាំតំបន់ Donbass ក្នុងប្រទេសអ៊ុយក្រែនឲ្យ VOA។ លោក ចាប ចិត្រា សូមជូនសេចក្តីប្រែសម្រួលដូចតទៅ៕
លោក Biden ថ្លែងថា ទណ្ឌកម្មថ្មីទាំងនេះសំដៅទៅលើធនាគាររុស្ស៊ី ពាណិជ្ជកម្មធំៗដ៏មានឥទ្ធិពលរបស់រស្ស៊ីនិងវិស័យបច្ចេកវិទ្យាទំនើប។ សហរដ្ឋអាមេរិកនិងក្រុមសម្ព័ន្ធមិត្តនឹងរាំងខ្ទប់ទ្រព្យធនរបស់ធនាគារធំៗចំនួន ៤ របស់រុស្ស៊ី ដាក់ការត្រួតពិនិត្យលើការនាំចេញ។
ពលរដ្ឋអ៊ុយក្រែន កំពុងព្យាយាមភៀសខ្លួនចេញពីរដ្ឋធានីកៀវ បន្ទាប់ពីយោធារុស្ស៊ីបានបើកការវាយប្រហារលើប្រទេសរបស់ពួកគេ។ អ្នកខ្លះ បង្ហាញភាពតក់ស្លុត និងភ័យខ្លាច រីឯអ្នកខ្លះទៀត បានបង្ហាញការជម្នះប្រយុទ្ធតបតវិញដើម្បីការពារប្រទេសរបស់ពួកគេ។
ស្ថានការណ៍នេះមានលក្ខណៈពិបាកសម្រាប់ប្រធានាធិបតីចិនលោក Xi Jinping ដែលកាលពីដើមខែកុម្ភៈនេះ លោកបានប្រកាសអំពីភាពជាដៃគូ «គ្មានកម្រិត» ជាមួយនឹងប្រទេសរុស្ស៊ី បន្ទាប់ពីបានជួបពិភាក្សាជាមួយនឹងលោក Putin មក។
ជម្លោះរវាងអ៊ុយក្រែននិងរុស្ស៊ី កើតមានជាច្រើនឆ្នាំមកហើយ និងមានគ្រប់រូបភាព។ ការខ្វែងគំនិតគ្នាផ្នែកសាសនារវាងព្រះវិហាសម្តេចសង្ឃនៃគ្រិស្តសាសនានិកាយ Orthodox របស់រុស្ស៊ីនិងអ៊ុយក្រែន និងការខ្វែងគំនិតគ្នាលើការប្រើប្រាស់ភាសារុស្ស៊ី ឬអ៊ុយក្រែន គឺជាបញ្ហាពីរដ៏សំខាន់នៅក្នុងជម្លោះនេះ។
លោក Alexsander ពលរដ្ឋអ៊ុយក្រែនម្នាក់ដែលកំពុងចាកចេញពីរដ្ឋធានីកៀវតាមរថយន្តជាមួយនឹងកូនៗរបស់លោក បានថ្លែងថា៖ «ខ្ញុំនឹងនាំកូនរបស់ខ្ញុំចាកចេញទៅឲ្យឆ្ងាយ ហើយខ្ញុំនឹងវិលត្រឡប់មកវិញដើម្បីវាយប្រយុទ្ធនឹងការវាយប្រហារនេះ។ ទោះជាយ៉ាងណាក៏ដោយ អ៊ុយក្រែននឹងឈ្នះ»។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រកាសអនុវត្តច្បាប់អាជ្ញាសឹកនៅក្នុងប្រទេស ដោយជំរុញពលរដ្ឋអ៊ុយក្រែនកុំឲ្យស្លន់ស្លោ ប៉ុន្តែពលរដ្ឋថា ភាពស្លន់ស្លោ គឺគេចមិនផុតនោះទេ ខណៈពួកគេភៀសខ្លួនចេញពីទីក្រុងដែលរងការវាយប្រហារ។
លោក Navalny បានហៅការឈ្លានពាននេះថា ជាលេសដើម្បីបិទបាំងការលួចទ្រព្យសម្បតិ្តិពីប្រជាពលរដ្ឋរុស្ស៊ីហើយនឹងបង្វែរការយកចិត្តទុកដាក់របស់ពួកគេចេញពីបញ្ហាដែលមាននៅក្នុងប្រទេស។
តម្លៃភាគហ៊ុនក្នុងទីក្រុងតូក្យូប្រទេសជប៉ុន និងទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះប្រមាណ ២% ហើយតម្លៃភាគហ៊ុនក្រុងហុងកុង និងក្រុង Sydney ប្រទេសអូស្ត្រាលី បានធ្លាក់ ចុះប្រមាណ ៣%។
ព័ត៌មានផ្សេងទៀត