ខណៈដែលចំនួនជនស៊ីវិលស្លាប់និងរបួសនៅក្នុងប្រទេសអ៊ុយក្រែនកើនឡើងជាបន្តបន្ទាប់ ទីភ្នាក់ងារផ្ដល់ជំនួយរបស់អ.ស.ប.នានា បានព្រមានថា ការវាយប្រហារដោយគ្មានការរើសអើងលើជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅអ៊ុយក្រែន អាចឈានដល់កម្រិតនៃការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។
កន្លងមកមានពលរដ្ឋអ៊ុយក្រែនតែប៉ុន្មានពាន់នាក់ប៉ុណ្ណោះ ដែលរកបានកន្លែងជ្រកកោនក្នុងប្រទេសបារាំង ប៉ុន្តែចំនួននេះកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ រដ្ឋាភិបាលបារាំងនិយាយថា ខ្លួនសុខចិត្តទទួលយកជនភៀសខ្លួនអ៊ុយក្រែនរហូតដល់ ១០០.០០០ នាក់។
ប្រទេសតូចៗនៅក្នុងតំបន់បាល់ទិកដែលមានកងទ័ពតិចខ្លាំងជាងប្រទេសរុស៊្សីដែលនៅក្បែរខាងខ្លួននោះ បានបន្តជំរុញឲ្យអង្គការអូតង់ បង្កើតវត្តមានកាន់តែធំនិងអចិន្រ្តៃយ៍នៅលើទឹកដីរបស់ខ្លួន បន្ទាប់ពីរុស្ស៊ី បានចូលឈ្លានពានលើប្រទេសអ៊ុយក្រែនមក។
សប្តាហ៍នេះ គឺជាសប្ដាហ៍ដ៏សំខាន់សម្រាប់ផ្នែកការទូត នៅពេលដែលលោក Joe Biden ធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុបដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការអូតង់ ក្នុងគោលបំណងដោះស្រាយបញ្ហាឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន និងដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី។
លោក ហ៊ុន សែន បានបញ្ជាឱ្យមន្រ្តីរបស់លោកត្រូវបោះឆ្នោតប្រឆាំងការឈ្លានពាននានា បើតម្រូវឱ្យមានការសម្រេចចិត្ត
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ធ្វើដំណើរទៅកាន់ទីក្រុងប្រ៊ុចសែលនៅថ្ងៃពុធនេះ ជាទីកន្លែងដែលលោក នឹងជួបជាមួយសម្ព័ន្ធមិត្តអង្គការអូតង់ និងអឺរ៉ុប ហើយត្រូវគេរំពឹងថា នឹងប្រកាសការដាក់ទណ្ឌកម្មជុំថ្មីប្រឆាំងនឹងរុស្ស៊ីចំពោះការឈ្លានពានរបស់ខ្លួនលើប្រទេសអ៊ុយក្រែន។
នៅក្នុងកម្មវិធីកំណត់ត្រាអ្នកសារព័ត៌មាននេះ លោក ចាប ចិត្រា និងលោក ម៉ែន គឹមសេង នាំយកសេចក្តីសង្ខេបព័ត៌មាន ការវិភាគរបស់អ្នកជំនាញ ក៏ដូចជាមតិយោបល់និងសំនួររបស់ប្រិយមិត្ត VOA មកពិភាក្សាអំពីជីវប្រវត្តិនិងយុទ្ធសាស្រ្តរបស់លោកប្រធានធិបតី Volodymyr Zelenskyy
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុបដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការអូតង់ ក្នុងគោលបំណងដោះស្រាយបញ្ហាឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន និងដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី។
អតីតជនភៀសខ្លួនខ្មែរមួយចំនួននៅទីក្រុង San Bernadino ដែលស្ថិត នៅចម្ងាយប្រហែល១០០គីឡូម៉ែត្រពីទីក្រុង Long Beach រដ្ឋ California ពួកគាត់បាននាំគ្នារៀបចំការលាងរថយន្តមួយនៅវត្តសុវណ្ណារ៉ាម ដើម្បីអង្គាសប្រាក់យកទៅជួយជនភៀសខ្លួនអ៊ុយក្រែន ដែលកំពុងជ្រកកោននៅក្នុងបណ្តាប្រទេសជិតខាងរបស់ខ្លួន។
អតីតជនភៀសខ្លួនខ្មែរមួយចំនួននៅទីក្រុង San Bernadino ដែលស្ថិតនៅចម្ងាយប្រហែល១០០គីឡូម៉ែត្រពីទីក្រុង Long Beach រដ្ឋ California ពួកគាត់បាននាំគ្នារៀបចំការលាងរថយន្តមួយនៅវត្តសុវណ្ណារ៉ាម ដើម្បីអង្គាសប្រាក់យកទៅជួយជនភៀសខ្លួនអ៊ុយក្រែន ដែលកំពុងជ្រកកោននៅក្នុងបណ្តាប្រទេសជិតខាងរបស់ខ្លួន។
វិធានការរបស់ជប៉ុននេះ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីការងាកខ្លាំងជាងមុនរបស់ប្រទេសជប៉ុនទៅរកគោលនយោបាយការបរទេសមោះមុតជាងមុន។ នេះ បើតាមការបញ្ជាក់របស់លោក Corey Wallace អ្នកជំនាញផ្នែកការពារនៃសាកលវិទ្យាល័យ Kanagawa ក្នុងទីក្រុង Yokohama នៃអាណាខេត្ត Kanagawa ប្រទេសជប៉ុន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានព្រមានយ៉ាងខ្លាំងចំពោះប្រទេសរុស្ស៊ីធ្វើការវាយប្រហារប្រព័ន្ធកុំព្យូទ័រប្រឆាំងនឹងផលប្រយោជន៍សហរដ្ឋអាមេរិកឬប្រើប្រាស់អាវុធជីវសាស្ត្រឬគីមីនៅក្នុងប្រទេសអ៊ុយក្រែន។
ព័ត៌មានផ្សេងទៀត