លាការអង្គការសហប្រជាតិនិងតុលាការអន្តរជាតិផ្សេងៗទៀតកំពុងចាត់វិធានការលើមេដឹកនាំរុស្ស៉ី ពីបទចោទប្រកាន់សង្ស័យថាសកម្មភាពរស្ស៉ីនេះនាំទៅដល់ការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្រ្គាម ក្នុងពេលឈ្លានពានប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។
បន្ទាប់ពីរុស្ស៊ីចូលឈ្លានពានប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ រដ្ឋាភិបាលក្រុងមូស្គូនិងមេដឹកនាំរបស់ខ្លួន បានទទួលរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងខ្លាំង ដែលធ្វើឲ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច បច្ចេកវិទ្យា និងវិស័យដឹកជញ្ជូនរបស់រុស្ស៊ី។
ក្រសួងការពារជាតិកោះតៃវ៉ាន់ បានបង្កើតក្រុមការងារមួយ ដើម្បីសិក្សាអំពីយុទ្ធសាស្ត្រសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ដែលក្នុងនោះរួមមានវិធីដែលប្រទេសនេះ អាចទប់ទល់ប្រឆាំងនឹងកងទ័ពរុស្ស៊ី ហើយក៏បានពិភាក្សាជុំវិញបញ្ហានេះ ជាមួយសហរដ្ឋអាមេរិកផងដែរ។
អង្គការ UNCHR បានកត់ត្រាថា កុមារប្រមាណជាង១០០នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លាះនៅអ៊ុយក្រែន ហើយកុមារប្រមាណ១៣៤នាក់ទៀត បានរងរបួស ប៉ុន្តែទីភ្នាក់ងារនេះ និយាយថា កុមារដែលស្លាប់និងរងគ្រោះពិតប្រាកដ អាចមានចំនួនច្រើនជាងនេះ។
រស្ស៊ី បានបំពានលើការសន្យារបស់ខ្លួនដែលថា នឹងកាត់បន្ថយប្រតិបត្តិការយោធាទៅលើតំបន់ជាយរដ្ឋធានីកៀវរបស់អ៊ុយក្រែន និងទីក្រុង Chernihiv។ នេះ បើតាមការឲ្យដឹងរបស់មន្ត្រីអ៊ុយក្រែនមួយចំនួននៅថ្ងៃពុធ។
មេដឹកនាំសិង្ហបុរី បានថ្លែងថា នេះជាការប្រយុទ្ធដើម្បីសណ្ដាប់ធ្នាប់សាកលផ្អែកលើច្បាប់ទម្លាប់។
លោក Beasley ថ្លែងថា អ៊ុយក្រែននិងរុស្ស៊ីរួមគ្នាផលិតស្រូវសាលី៣០ភាគរយ សម្រាប់ពិភពលោក ហើយថាប្រទេស អេហ្ស៊ីប និងលីបង់ ទិញគ្រាប់ធញ្ញជាតិជាង៨០ភាគរយពីអ៊ុយក្រែន។
យោធារុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារនៅក្នុងការចរចាសន្តិភាពនៅប្រទេសតួកគីថា ខ្លួននឹងកាត់បន្ថយប្រតិបត្តិការយោធានៅជុំវិញទីក្រុងកៀវនិងទីក្រុង Chernihiv។
លោក Biden បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅពេលលោកចាប់ផ្ដើមកិច្ចពិភាក្សានោះថា សហរដ្ឋអាមេរិកគាំទ្រការអនុវត្តយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក បើទោះជាបច្ចុប្បន្ននេះផ្ដោតទៅលើស្ថានការណ៍អឺរ៉ុបក្នុងអំឡុងពេលដែលមានជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនក៏ដោយ។
វិចិត្រករគូរគំនូរលើជញ្ជាំងជនជាតិម៉ិកស៊ិក៦នាក់ដាក់បង្ហាញស្នាដៃរួមមួយដើម្បីគាំទ្រដល់ជនរងគ្រោះពីការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន នៅក្បែរស្ថានទូតរុស្ស៊ីក្នុងទីក្រុង Mexico City ប្រទេសម៉ិកស៊ិក។ អ្នកនាង ស្រេង លក្ខិណា ប្រែសម្រួលសេចក្តីរាយការណ៍របស់ VOAនេះ៕
លោកបានប្រាប់អ្នកសារព័ត៌មាននៅសេតវិមាននៅថ្ងៃចន្ទម្សិលមិញថា៖ «មនុស្សដូចនេះ មិនគួរដឹកនាំប្រទេសនោះឡើយ ប៉ុន្តែគេនៅតែដឹកនាំ។ ក៏ប៉ុន្តែ ពាក្យទាំងនេះ មិនមែនមានន័យថា ខ្ញុំមិនអាចបញ្ចេញកំហឹងលើរឿងនឹងនោះបានទេ»។
នៅក្នុងសុន្ទរកថាដែលពោរពេញទៅដោយមនោសញ្ចេតនាកាលពីថ្ងៃសៅរ៍នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទ្វីបអឺរ៉ុប ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin «មិនអាចនៅកាន់តំណែងបានទៀតទេ» ហើយបានសន្យាថានឹងការពារដែនដីរបស់អង្គការអូតង់ (NATO) មិនឱ្យបាត់សូម្បីតែមួយចំអាម។ សុន្ទរកថានៅក្នុងទីក្រុងវ៉ាសូរី ប្រទេសប៉ូឡូញនេះបានធ្វើឡើងនៅចុងបញ្ចប់នៃសប្ដាហ៍ការទូតដ៏វីវក់របស់លោក Biden ជាមួយអង្គការអូតង់ ក្រុមប្រទេស G-7 និងសហភាពអឺរ៉ុប បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។ លោក Henry Ridgwell រាយការណ៍អំពីរឿងនេះពីទីក្រុងវ៉ាសូរី ប្រទេសប៉ូឡូញ។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕
ព័ត៌មានផ្សេងទៀត