ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានបញ្ជាក់នៅក្នុងលិខិតមួយច្បាប់មុនសម័យប្រជុំដែលមានរយៈពេល២ថ្ងៃថា អ៊ុយក្រែនកំពុងបង្ហាញ«ភាពអង់អាចក្លាហាននិងសេចក្តីថ្លៃថ្នូរមិនគួរឱ្យជឿនៅក្នុងការប្រឈមការឈ្លានពាននិងភាពព្រៃផ្សៃរបស់រុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា រដ្ឋាភិបាលក្រុងមូស្គូបានត្រៀមខ្លួនដើម្បីធ្វើវិភាគទានដ៏សំខាន់មួយក្នុងការដោះស្រាយវិបត្តិស្បៀងអាហារ នៅក្រោមលក្ខខណ្ឌដែលថា ការដាក់ទណ្ឌកម្មតឹងតែងដោយប្រទេសលោកខាងលិចនឹងត្រូវលុបចោល។
ដោយអំពាវនាវរកជំនួយ«ដោយគ្មានកំណត់» ជាពិសេសការដឹកជញ្ជូនអាវុធធុនធ្ងន់ លោក Zelensky ក៏បានស្តីបន្ទោសការស្នើកាលពីពេលថ្មីៗនេះឱ្យមានការចរចាសន្តិភាពមួយដែលអាចរួមបញ្ចូលទាំងការផ្តល់សម្បទានទឹកដីផង។
លោក Zelenskyy បានបន្ថែមទៀតថា ជំហានដំបូងឆ្ពោះទៅកាន់ការពិភាក្សាជាមួយរុស្ស៊ីនោះគឺថា រុស្ស៊ីត្រូវដកកងទ័ពរបស់ខ្លួនទៅកាន់ទីតាំងដែលខ្លួនធ្លាប់ឈរជើង មុនពេលចូលឈ្លានពានអ៊ុយក្រែនកាលពីចុងខែកុម្ភៈកន្លងទៅជាមុនសិន។
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនថ្លែងប្រាប់ក្រុមប្រទេសនៅក្នុងកិច្ចប្រជុំនេះពីស្ថានភាពសង្រ្គាមនៅពេលបច្ចុប្បន្ន ភាគីជម្លោះទាំងពីរកំពុងបន្តប្រយុទ្ធគ្នានៅក្នុងសមរភូមិជុំវិញទឹកដីដែលរុស្ស៊ីបានដណ្តើមកាន់កាប់នៅភាគខាងកើតនិងខាងត្បូងអ៊ុយក្រែន។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានអំពាវនាវដល់រុស្ស៊ី ឱ្យអនុញ្ញាតការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ដែលត្រូវបានជាប់គាំងនៅកំពង់ផែនានានៅសមុទ្រខ្មៅ។ អ៊ុយក្រែនជាប្រ ទេសផលិតស្រូវសាឡីដ៏ធំបង្អស់មួយរបស់ពិភពលោក។
លោក Guterres បានប្រសាសន៍ថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនបានធ្វើឱ្យមានអសន្តិសុខស្បៀងអាហារសាកលលោកដែលបានទទួលរងផលប៉ះពាល់រួចទៅហើយដោយសារការ កើនឡើងកំដៅនិងជំងឺរាតត្បាតកូវីដ១៩។
លោក Biden កាលពីថ្ងៃពុធម្សិលមិញបានសរសើរអ្វីដែលលោកបានហៅថា ជា«ការសម្រេចចិត្តដ៏សំខាន់» មួយរបស់ប្រទេសស៊ុយអែត និងហ្វាំងឡង់ បន្ទាប់ពីប្រទេសទាំង២នេះ បានដាក់ពាក្យជាផ្លូវការសុំចូលជាសមាជិកអូតង់ ដើម្បីឆ្លើយតបដល់ការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។
ការដណ្តើមកាន់កាប់ទីក្រុងMariupol នៅតាមបណ្តោយឆ្នេរសមុទ្រAzov ដែលមានប្រជាពលរដ្ឋរស់នៅប្រមាណ ៤ សែន ៣ ម៉ឺននាក់ មុនពេលសង្គ្រាមនោះ ជាជ័យជម្នះដ៏ធំបំផុតមួយរបស់រុស្ស៊ី នៅក្នុងការចូលឈ្លានពានរបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែន ដែលមានរយៈពេលជិត ៣ ខែមកហើយនេះ។
ក្រុមអ្នកប្រយុទ្ធដែលរងរបួសធ្ងន់ធ្ងរចំនួន ៥៣ នាក់ ត្រូវបានគេដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យមួយកន្លែងនៅក្នុងទីក្រុង Novoazosk នៅភាគខាងកើតនៃទីក្រុង Mariupol។ ទីក្រុង Novoazovsk ស្ថិតនៅក្រោមការត្រួតត្រារបស់កងទ័ពរុស្ស៊ី និងក្រុមទាមទារបំបែករដ្ឋដែលគាំទ្រដោយរុស្ស៊ី។
ព័ត៌មានផ្សេងទៀត