គឺជាកម្មវិធីវីអូអេ ៦០ អាមេរិកសម្រាប់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៤៕
លោករដ្ឋមន្ត្រីការបរទេស Antony Blinken និងលោករដ្ឋមន្ត្រីការពារជាតិ Lloyd Austin ជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida កាលពីថ្ងៃចន្ទនៅទីក្រុងតូក្យូ ដើម្បីពិភាក្សាអំពីបញ្ហាសន្ដិសុខ។ ភ្លើងឆេះព្រៃនៅប៉ែកខាងលិចអាមេរិកនិងកាណាដាធ្វើឱ្យមនុស្សរាប់លាននាក់ប្រឈមនឹង
អ្នកស្រីអនុប្រធានាធិបតី Kamala Harris ទទួលបានការគាំទ្រគ្រប់គ្រាន់ដើម្បីក្លាយជាបេក្ខជនប្រធានាធិបតី។ នាយកទីភ្នាក់ងារការពារសន្តិសុខថ្នាក់ដឹកនាំអាមេរិកអ្នកស្រី Kimberly Cheatle បានលាលែងពីតំណែង។
តំណាងរាស្ត្រ អភិបាលរដ្ឋ និងអ្នកឧបត្ថម្ភហិរញ្ញវត្ថុខាងគណបក្សប្រជាធិបតេយ្យគាំទ្រអ្នកស្រីអនុប្រធានាធិបតី Kamala Harris ជាបេក្ខជនប្រធានាធិបតីអាមេរិក។ អ្នកស្រី Harris រៃអង្គាសប្រាក់បាន ៤៩ លាន ៦ សែនដុល្លារសម្រាប់ធ្វើការឃោសនាបោះឆ្នោតក្នុងពេលមិនដល់មួយថ្ងៃ។
ខណៈអ្នកស៊ើបអង្កេតសហព័ន្ធព្យាយាមរកមូលហេតុនៃការប៉ុនប៉ងធ្វើឃាតរបស់យុវជនឈ្មោះ Thomas Matthew Crooks ទៅលើលោក Trump ពួកគេរកឃើញសំណួរកាន់តែច្រើនជាងចម្លើយទៅវិញ។
នេះគឺជាកម្មវិធីវីអូអេ ៦០ អាមេរិកសម្រាប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤
ក្រសួងយុត្តិធម៌អាមេរិកថាក្រុមហ៊ុនផលិតយន្ដហោះ Boeing ព្រមទទួលកំហុសចំពោះបទឧក្រិដ្ឋក្លែងបន្លំ។ ខ្យល់ព្យុះ Hurricane Beryl បង្កឱ្យមានការបាក់ដីនៅរដ្ឋ Texas កាលពីថ្ងៃព្រឹកថ្ងៃចន្ទ។ លោកប្រធានាធិបតី Joe Biden បានធ្វើការឃោសនាបោះឆ្នោតកាលពីថ្ងៃអាទិត្យនៅរដ្ឋ Pennsylvania។
នេះគឺជាកម្មវិធីវីអូអេ ៦០ អាមេរិកសម្រាប់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នៅក្នុងជំនួបក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទបានបញ្ជាក់ដល់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant អំពីភាពចាំបាច់នៃផែនការដ៏ល្អនិងពិតប្រាកដមួយសម្រាប់គ្រប់គ្រងតំបន់ហ្កាហ្សា។
លោកប្រធានាធិបតី Joe Biden និងគូប្រជែងលោក Donald Trump កំពុងត្រៀមជជែកដេញដោលលើកទីមួយនៅថ្ងៃព្រហស្បតិ៍នេះ។
ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីអាមេរិក Fisker ដាក់ពាក្យសុំក្ស័យធនកាលពីល្ងាចថ្ងៃចន្ទ។
រុស្ស៊ីថាមានការទាក់ទងជាមួយអាមេរិកអំពីលទ្ធភាពនៃការដោះដូរអ្នកទោសលោក Evan Gershkovich អ្នកកាសែត Wall Street Journal។
ព័ត៌មានផ្សេងទៀត
No media source currently available