វីអូអេ ៦០ អាមេរិក៖ ព្រឹត្តិការណ៍អំពីសហរដ្ឋអាមេរិកសម្រាប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤
អង្គការអូតង់ចាប់ផ្ដើមកិច្ចប្រជុំកំពូលនៅថ្ងៃអង្គារនេះក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដោយផ្ដោតលើការគាំទ្រដល់សង្គ្រាមនៅអ៊ុយក្រែន។ ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃចន្ទបានថ្កោលទោសការវាយប្រហារចុងក្រោយបង្អស់របស់រុស្ស៊ីលើអ៊ុយក្រែន។ អ្នកនាំពាក្យលោកប្រធានាធិបតី Joe Biden ថា លោកមិនមែនកំពុងទទួលការព្យាបាលជំងឺញ័រសរសៃសាច់ដុំទេ។ នេះគឺជាកម្មវិធីវីអូអេ ៦០ អាមេរិកសម្រាប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤៕