វីអូអេ ៦០ អាមេរិក៖ ព្រឹត្តិការណ៍អំពីសហរដ្ឋអាមេរិកសម្រាប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤
រដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin មិនជឿថា មិនអាចបញ្ចៀសការប្រយុទ្ធគ្នាខ្លាំងក្លារវាងអ៊ីស្រាអែលនិងក្រុម Hezbollah នៅលីបង់បាននោះទេ។ លោកប្រធានាធិបតី Joe Biden គាំទ្រការរៀបការរបស់អ្នកស្រឡាញ់ភេទដូចគ្នា និងកិច្ច ប្រឹងប្រែងរបស់លោកក្នុងការបង្កើនសេដ្ឋកិច្ចនិងការពារបរិស្ថានជាកេរដំណែលរបស់លោក។ ជនជាតិវេណេស៊ុយអេឡាបានជួបជុំគ្នាក្នុងទីក្រុង Miami កាលពីថ្ងៃចន្ទដើម្បីគាំទ្របក្សប្រឆាំងក្នុងប្រទេសកំណើតរបស់ពួកគេ។ នេះគឺជាកម្មវិធីវីអូអេ ៦០ អាមេរិកសម្រាប់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៤៕