រូបភាពជុំវិញពិភពលោក ០១ មិថុនា ២០២០ មកពីប្រទេសហូឡង់ អង់គ្លេស សហរដ្ឋអាមេរិក អូស្រ្តាលី ឥណ្ឌានិងហូឡង់។
រូបភាពជុំវិញពិភពលោក ០១ មិថុនា ២០២០

១
ប៉ូលិសនៅក្រុងញូវយ៉កលុតជង្គង់ចូលរួមគោរពវិញ្ញាណក្ខន្ធអំឡុងពេលបាតុកម្មជុំវិញការស្លាប់របស់លោក George Floyd ពេលត្រូវប៉ូលិសចាប់ នៅទីលាន Times Square កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។

២
មនុស្សពីរនាក់មើលស្នាដៃសិល្បៈនៅសារមន្ទីរ Stedelijk បន្ទាប់ពីមានការបន្ធូរបន្ថយវិធានការរឹតបន្តឹងការរាតត្បាតវីរុសកូរ៉ូណា នៅក្រុង Amsterdam ប្រទេសហូឡង់។

៣
សិស្សសាលាមតេយ្យ St. Dunstan ចូលរៀនវិញ បន្ទាប់ពីមានការបើកសាលារៀនឡើងវិញនៅក្រុងឡុងដ៍។

៤
អ្នកទេសចរមកមើលវិហារ Sistine នៅសារមន្ទីរ Vatican ក្នុងក្រុងរ៉ូម ប្រទេសអ៊ីតាលី។

៥
សត្វហ្ស៊ីរ៉ាហ្វនៅសួនសត្វ Taronga បន្ទាប់ពីសួនសត្វនេះបានបើកទ្វារឡើងវិញ បន្ទាប់ពីមានការបន្ធូរបន្ថយវិធានការរឹតត្បិតដើម្បីទប់ទល់នឹងវីរុសកូរ៉ូណា នៅក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។

៦
កសិករធ្វើការនៅចម្ការមួយនៅជាយក្រុង Srinagar ប្រទេសឥណ្ឌា។

៧
រថយន្តធុនធំបើកចូលហ្វូងបាតុករនៅលើផ្លូវល្បឿនលឿនមួយអំឡុងពេលបាតុកម្មជុំវិញការស្លាប់របស់លោក George Floyd នៅក្រុង Minneapolis រដ្ឋ Minnesota កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។

៨
ស្រ្តីម្នាក់ត្រូវបានជួយសង្រ្គោះបន្ទាប់ពីត្រូវបានបាញ់ទឹកម្រេចចូលភ្នែកអំឡុងពេលបាតុកម្មនៅសួន Lafayette ជិតសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ជុំវិញការស្លាប់របស់លោក George Floyd។

៩
បាតុករចូលលួចក្នុងហាងនានានៅក្រុង Santa Monica រដ្ឋ California កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ អំឡុងពេលបាតុកម្មជុំវិញការស្លាប់របស់លោក George Floyd។

១០
អ្នកទេសចរឱបបុរសស្លៀកសម្លៀកបំពាក់តុក្កតាម្នាក់នៅខាងក្រៅសារមន្ទីរ Rijksmuseum ក្នុងក្រុង Amsterdam ប្រទេសហូឡង់។