ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា អាចនឹងមានការវាយប្រហារមួយទៀតកើតឡើងនៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងអំឡុងពេល ២៤ ទៅ ៣៦ ម៉ោងខាងមុខ។
មន្រ្តីជំនាញនៃក្រសួងមហាផ្ទៃបានឲ្យដឹងថា ករណីជួញដូរមនុស្សក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១នេះ បានកើនឡើង៣ដង បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ដែលនេះបង្ហាញថា ប្រជាពលរដ្ឋបានចំណាកស្រុកច្រើន ដោយសារជួបប្រទះបញ្ហាសេដ្ឋកិច្ចក្នុងវិបត្តិជំងឺកូវីដ១៩។
លោកស្រី Power បានប្រាប់អ្នកយកព័ត៌មានក្នុងរដ្ឋធានីព័រអូប្រ៉ាំងថា «ខ្ញុំមកទីនេះដើម្បីប្រកាសដោយរីករាយថា USAID នឹងផ្តល់ថវិកាបន្ថែមចំនួន ៣២លានដុល្លារ ដែលជាផ្នែកមួយនៃការឆ្លើយតបរបស់អាមេរិកកាន់តែទូលំទូលាយដើម្បីគាំទ្រប្រជាជននៅទីនេះដែលរងផលប៉ះពាល់ដោយការរញ្ជួយដី»។
អ្នកកាន់គ្រឹស្តសាសនា បានជួយជនជាតិវៀតណាមរាប់ម៉ឺននាក់ឱ្យមកតាំងលំនៅដ្ឋានជាថ្មីនៅអាមេរិកក្រោយពីក្រុងព្រៃនគររលំ។ ក្រោយពេលទីក្រុងកាប៊ុលរលំ ពលរដ្ឋអាមេរិកាំងដើមកំណើតវៀតណាមជាច្រើន បានសម្រេចចិត្តជួយពួកជនជាតិអាហ្វហ្គានីស្ថាន ពីព្រោះពួកគេជឿថា សហគមន៍របស់ពួកគេ មានកាតព្វកិច្ចជួយជនរងគ្រោះដទៃទៀត។
អធិការនគរបាលស្រុកអូររាំងឪក្នុងខេត្តត្បូងឃ្មុំ ត្រូវបានបញ្ឈប់ពីការងារជាបណ្តោះអាសន្ន កាលពីពេលថ្មីៗនេះ ក្រោយពីមានការចោទប្រកាន់ពីមន្រ្តីថ្នាក់ក្រោមរបស់លោក ជុំវិញករណីសង្ស័យថាមានជាប់ពាក់ព័ន្ធរឿងអំពើពុករលួយ និងការជេរប្រមាថ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ DC-Cam សៀវភៅនេះពិពណ៌នាអំពីទំនាក់ទំនងរវាងប្រមុខរដ្ឋពីររូប«ដែលមានសាវតាផ្ទុយគ្នាស្រឡះ» ដែលមួយរូបគឺជាព្រះមហាក្សត្រខ្មែរ និងមួយរូបទៀតគឺជាអ្នកដឹកនាំបក្សកុម្មុយនីស្តរបស់ចិន។
UNHCR និយាយថា ជនជាតិអាហ្វហ្គានីស្ថានរាប់លាននាក់ជាប់ក្នុងស្ថានការណ៍ដែលប្រែប្រួលយ៉ាងរហ័សនិងមិនប្រាកដប្រជា ហើយពួកគេកំពុងត្រូវការជំនួយមនុស្សធម៌ ការការពារយ៉ាងខ្លាំងដែលសហគមន៍អន្តរជាតិមិនត្រូវបំភ្លេចពួកគេទេ។
ក្រោយចំណាយពេលជិតពាក់កណ្តាលជីវិតលើវិស័យយេនឌ័រ អ្នកស្រី រស់ សុភាព វ័យ៦០ឆ្នាំ មើលឃើញថាកម្ពុជាត្រូវការការវិនិយោគបន្ថែមលើផ្នែកអប់រំដល់ក្មេងស្រីបង្កើនបរិមាណចូលរួមរបស់ស្ត្រីក្នុងតួនាទីអ្នកដឹកនាំនិងលុបបំបាត់និទណ្ឌភាព។
រដ្ឋាភិបាលកម្ពុជា បានសម្រេចបិទល្បែងអនឡាញ ចាប់តាំងពីដើមឆ្នាំ២០២០ ដែលបណ្តាលឲ្យជនជាតិចិនជាច្រើនដែលធ្វើការផ្នែកនេះនៅកម្ពុជា បានចាកចេញពីប្រទេសកម្ពុជាទៅប្រទេសរបស់ខ្លួនវិញ ជាពិសេសពីខេត្តព្រះសីហនុ ដែលសំបូរទៅដោយកាស៊ីណូ។
រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបញ្ចប់បម្រាមគោចរដែលបានដាក់អស់រយៈពេល៣សប្តាហ៍មកហើយ។ ប៉ុន្តែនៅបន្តកំហិតអាជីវកម្មនិងសកម្មភាព ដែលមានហានិភ័យខ្ពស់។
មន្រ្តីនានាបាននិយាយថាការរញ្ជួយដីមានកម្លាំងរំញ័រ៧,២រ៉ិចទ័របានបំផ្លាញផ្ទះប្រហែល១២.០០០ខ្នងរួមជាមួយមន្ទីរពេទ្យសាលារៀន និងព្រះវិហារ។ ប្រជាជនជាង៣០.០០០គ្រួសារគ្មានជម្រក។
អង្គការសហប្រជាជាតិបានសម្តែងកង្វល់ធ្ងន់ធ្ងរអំពីសុខុមាលភាពរបស់ពលរដ្ឋអាហ្វហ្គានីស្ថាន ជាពិសេសស្ត្រីនិងកុមារី នៅពេលក្រុមបះបោរតាលីបង់ពង្រឹងការត្រួតត្រារបស់ពួកគេក្នុងប្រទេសនេះ។
ព័ត៌មានផ្សេងទៀត