ពេលមានវិបត្តិដោយសារការដកកងទ័ពសហរដ្ឋអាមេរិកពីប្រទេសអាហ្វហ្គានីស្ថាននោះ ការពិភាក្សាទូទាំងពិភពលោកអំពីវិធីជួយជនភៀសខ្លួននិងមនុស្សរត់ចោលទីលំនៅក្នុងប្រទេស ឬ(IDGs) ដែលប្រឈមហានិភ័យនោះ បាននាំឲ្យមានសកម្មភាពមានកំហិតពីបស្ចិមប្រទេស។
ការរញ្ជួយដីដែលបានធ្វើឲ្យខូចខាតផ្ទះសម្បែងផ្លូវថ្នល់និងស្ពាននេះបានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់រត់ចោលទីលំនៅ។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តដឹកកម្មករ និងរថយន្តដឹកឥដ្ឋ ដែលនាំឲ្យមានការព្រួយបារម្ភបន្ថែមអំពីសុវត្ថិភាពរបស់កម្មករពេលធ្វើដំណើរតាមរថយន្តមកធ្វើការ និងត្រឡប់ទៅផ្ទះវិញ។
អភិបាលរដ្ឋ New York លោក Andrew Cuomo បានប្រកាសលាលែងពីតំណែងរបស់លោកនៅថ្ងៃអង្គារ ជុំវិញការចោទប្រកាន់ទៅលើការបៀតបៀនផ្លូវភេទស្ត្រី។
អាជ្ញាធរខណ្ឌមានជ័យរាជធានីភ្នំពេញបានចេញលិខិតឲ្យប្រជាពលរដ្ឋរស់នៅតំបន់ជាប់អាងស្តុកទឹកបឹងទំពុនរុះរើផ្ទះចេញ ដោយទុករយៈពេល១សប្តាហ៍ ដែលពលរដ្ឋអះអាងមិនមានការផ្តល់សំណងអ្វីនោះទេ។
ម្ចាស់ក្រុមហ៊ុនបានអះអាងថាក្រុមហ៊ុនមិនដែលជំពាក់ពន្ធនោះទេ ហើយក្រុមហ៊ុនមានថវិកាបង់ពន្ធដល់រដ្ឋ។
កីឡាអូឡាំពិករដូវក្តៅបន្ទាប់នឹងធ្វើនៅទីក្រុងប៉ារីសឆ្នាំ២០២៤។
សម្រាប់លោក Jerry Windle ដែលជាឪពុកចិញ្ចឹម ការឈ្នះបានមេដាយ ឬមិនបានមេដាយ មិនមែនជាគោលដៅចុងក្រោយរបស់កូនប្រុសរបស់លោកនោះទេ ហើយថា អនាគតរបស់លោក Jordan Pisey Windle គឺវែងឆ្ងាយនិងអាចជះ «ឥទ្ធិពលវិជ្ជមាន» ដល់អ្នកដទៃទៀត ជាពិសេសកុមារនិងពលរដ្ឋនៅប្រទេសកម្ពុជា។
បើតាមរបាយការណ៍ដដែលរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ប្រាក់ពិន័យបានសរុបក្នុងរយៈពេល៤ថ្ងៃមានចំនួន២២៥,៥លានរៀលឬស្មើជាង៥៦.០០០ដុល្លារអាមេរិក។
ក្នុងការប្រកួតកីឡាលោតទឹក៦ក្បាច់ លោក Jordan បានប្រជែងជាមួយកីឡាករ ២៨ នាក់ផ្សេងទៀត មកពីប្រទេសចំនួន ១៧ ដោយដោយបានពិន្ទុសរុប ៣៩០.០៥ ដោយធ្វើឲ្យលោកជាប់លំដាប់ថ្នាក់លេខ ១៥ ក្នុងចំណោមកីឡាករ១៨នាក់ ដែលអាចប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
«[ខ្ញុំ]សង្ឃឹមថា ការសម្រេចបានគោលដៅរបស់ខ្ញុំ ទៅចូលរួមការប្រកួតកីឡាអូឡាំពិក អាចធ្វើឲ្យឈ្មោះរបស់ខ្ញុំមានន័យ ហើយអាចជួយ [ផ្តល់កម្លាំងចិត្ត] ដល់អ្នកដទៃនាពេលអនាគត»។
កាលពីឆ្នាំ ២០១៩ នាង Sunisa បានខិតខំប្រឹងប្រែងហាត់និងប្រកួតរហូតបានក្លាយទៅជាកីឡាការិនីដ៏ឆ្នើមលំដាប់ទី ២ ខាងកាយសម្ព័ន្ធនៅសហរដ្ឋអាមេរិក បន្ទាប់ពីនាង Simone។
ព័ត៌មានផ្សេងទៀត