នៅក្នុងសេចក្តីណែនាំថ្មីមួយ ក្រសួងយុត្តិធម៌បានប្រាប់ទៅមន្រ្តីតុលាការឲ្យបន្តអនុវត្តគោលការណ៍ដែលក្រសួងបានដាក់ចេញក្នុងពេលបើកយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះ និងការចូលរួមចំណែកបន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។ ក្រសួងបញ្ជាក់ថា គោលការណ៍ទាំងនេះមិនមែនអនុវត្តតែពេលយុទ្ធនាការបិទបញ្ចប់ឡើយ។
លោកបណ្ឌិត ទន់ សុវណ្ណ ជាមេដឹកនាំសហគមន៍ខ្មែរមួយរូបដែលស្នាដៃ រួមមានការភ្ជាប់ទំនាក់ទំនងការកសាងវិស័យពុទ្ធសាសនានិងកិច្ចការជួយសហគមន៍ខ្មែរលើកិច្ចការសំខាន់ៗជាច្រើនក្នុងរយ:ពេលជាង៤០ឆ្នាំនេះ។
ប៉ុន្តែប្រធានមន្ទីរព័ត៌មាននិងអ្នកនាំពាក្យខេត្តបន្ទាយមានជ័យលោក សេក សុខុម បានប្រាប់វីអូអេថាទឹកជំនន់នៅខេត្តបន្ទាយមានជ័យឆ្នាំ២០២១នេះមិនបានសម្លាប់ជីវិតមនុស្សទេ។
ឯកសារដែលត្រូវបានទទួលដោយសមាគមអ្នកសារព័ត៌មានស៊ើបអង្កេតអន្តរជាតិ (ICIJ) បានបង្ហាញថា ក្រុមគ្រួសាររបស់លោក Kenyatta មានប្រាក់ចំនួន៥០០លានដុល្លារនៅក្នុងមូលនិធិយ៉ាងតិចណាស់ក៏៧ដែរ ហើយនឹងនៅកន្លែងរួចពន្ធក្នុងប្រទេសជាច្រើន រួមទាំងប្រទេសប៉ាណាម៉ា និងប្រជុំកោះ British Virgin ផងដែរ។
ឯកសារឈ្មោះ Pandora Papers បានលាតត្រដាងទ្រព្យសម្បត្តិនៅក្រៅប្រទេសរបស់មេដឹកនាំបច្ចុប្បន្ននិងអតីតចំនួន៣៥នាក់របស់ប្រទេសនានា រួមមានប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អតីតនាយករដ្ឋមន្រ្តីអង់គ្លេសលោក Tony Blair នាយករដ្ឋមន្ត្រីឆែកលោក Andrej Babis និងស្តេច Abdullah របស់ប្រទេសហ្ស៊កដានី។
ស្នងការប៉ូលិសខេត្តកោះកុងលោក គង់ មនោ បានប្រាប់វីអូអេនៅថ្ងៃពុធនេះថាអ្នកសារព័ត៌មានឈ្មោះយួនឈីវ ត្រូវបានអភិបាលរងខេត្តកោះកុងលោក សុខ សុទ្ធី ប្តឹងពីបទ«បរិហាកេរ្តិ៏ និងផ្សាយព័ត៌មានមិនពិត» ហើយសំណុំរឿងនេះកំពុងស្ថិតនៅក្នុងដៃសាលាដំបូងខេត្តកោះកុង។
ទំព័រហ្វេសប៊ុកឈ្មោះ Koh Kong Hot News និងគណនីហ្វេសប៊ុកឈ្មោះយួន ឈីវ កាលពីថ្ងៃទី២១ខែកញ្ញា បានចុះផ្សាយអត្ថបទមានខ្លឹមសារថា លោក សុខ សុទ្ធី ដែលជាអភិបាលរងខេត្តកោះកុងមិនព្រមធ្វើតាមប្រមុខរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ។
កាលពីថ្ងៃទី៣ ខែកញ្ញា ក្រសួងធម្មការនិងសាសនាបានចេញសេចក្តីណែនាំមួយ ដោយអនុញ្ញាតឲ្យវត្តអារាមទាំងអស់នៅក្នុងប្រទេសប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ប៉ុន្តែតម្រូវឲ្យមានការប្រកាន់ខ្ជាប់តឹងរ៉ឹងនូវវិធានការបង្ការការឆ្លងជំងឺកូវីដ១៩។
អ្នករត់ពន្ធគ្រឿងញៀនជនជាតិចិន៤នាក់ ត្រូវបានសម្លាប់នៅថ្ងៃអង្គារម្សិលមិញហើយថ្នាំញៀនមេតាហ្វីតាមីន (methamphetamine) ចំនួន៥០០គីឡូក្រាម ត្រូវបានរឹបអូសនៅក្នុងប្រតិបត្តិការបង្រ្កាបមួយនៅក្នុងប្រទេសហ្វីលីពីនភាគខាងជើង។
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ UNHCR បានព្រមានថា ពលរដ្ឋអាហ្វហ្គានីស្ថានរហូតដល់កន្លះលាននាក់ អាចរត់គេចខ្លួនចេញពីប្រទេសរបស់គេ នៅត្រឹមដំណាច់ឆ្នាំ២០២១នេះ។
ទស្សនាវដ្ដី The New Yorker បានសរសេរអំពីសៀវភៅ «Afterparties» របស់លោក Anthony Veasna So ថា៖ «ជារឿងរ៉ាវលំបាកវេទនាទូទៅរបស់ជនអន្តោប្រវេសន៍ ដែលអាចធ្វើអ្នកមានអារម្មណ៍ស្រពិចស្រពិល និងពុះកញ្ច្រោល»។
«ខ្ញុំសោកស្តាយខ្លាំងណាស់ ពីព្រោះអត់បានបំពេញកាតព្វកិច្ចជាកូនជាកាតព្វកិច្ច ជាពុទ្ធបរិស័ទដែលត្រូវជូនដំណើរលោកឲ្យពេញទំហឹង»។
ព័ត៌មានផ្សេងទៀត