គិតត្រឹមឆ្នាំ២០១៩ សេដ្ឋកិច្ចរបស់អាមេរិកនៅតែរីកចម្រើនខ្លាំង ដោយឡើងដល់កំពូលនៃការរីកចម្រើនជាបន្តរយៈពេល១១ឆ្នាំកន្លងមកនេះ។
ឆ្នាំបោះឆ្នោត២០២០ចាប់ផ្តើមជាមួយការចាកចេញរបស់បេក្ខជនម្នាក់ទៀត។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចាប់ផ្តើមសម្ព័ន្ធភាពថ្មីមួយដើម្បីទទួលបានការគាំទ្រពីអ្នកកាន់សាសនាគ្រិស្តសម្រាប់ការឈរឈ្មោះបោះឆ្នោតឡើងវិញរបស់លោក។
លោក ប៉ូច រាសី និង លោកចាប ចិត្រា អ្នកយកព័ត៌មាន VOA ពិភាក្សាអំពីដំណើរការបន្ទាប់ដែលព្រឹទ្ធសភាសហរដ្ឋអាមេរិកនឹងដើរតួជាតុលាការកាត់ក្តី លោក ត្រាំ លើបទចោទប្រកាន់ទាំងពីរ ដែលអនុម័តដោយរដ្ឋសភា។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចែករំលែកសារ Twitter មួយបន្ដពីគេ រួចហើយក៏បានលុបចោលវិញ ដែលសារនោះបង្ហាញពីឈ្មោះអ្នកលួចបញ្ចេញព័ត៌មានសម្ងាត់ ដែលបានប្ដឹងលោក ត្រាំ រហូតធ្វើឲ្យរដ្ឋសភាអាមេរិកសម្រេចចោទប្រកាន់ដើម្បីទម្លាក់លោកពីតំណែង។
ប្រធានក្រុមសំឡេងភាគច្រើនក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Mitch McConnell មានប្រសាសន៍ថាសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ មិនបានបដិសេធលទ្ធភាពក្នុងការកោះហៅសាក្សីក្នុងសវនាការចោទប្រកាន់ដកតំណែងប្រធានាធិបតី លោក ដូណាល់ ត្រាំនោះទេ។
គោលបំណងសំខាន់គឺដើម្បីបង្ការការកើតជាថ្មីនៃការជ្រៀតជ្រែកតាមអ៊ីនធឺណិតរបស់រុស្ស៊ី ចំពោះការបោះឆ្នោតអាមេរិកឆ្នាំ២០១៦ ដែលយុទ្ធនាការនេះត្រូវគេចងក្រងយ៉ាងជាក់ច្បាស់។
នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ លោកDonald Trump បានឈ្នះឆ្នោតនៅរដ្ឋ Wisconsin មិនដល់៣ម៉ឺនសំឡេងដែលជាជ័យជម្នះរបស់គណបក្សសាធារណរដ្ឋជាលើកដំបូងចាប់តាំងពីជ័យជម្នះរបស់លោក Ronald Reaganក្នុងឆ្នាំ១៩៨៤។ នៅពេលការបោះឆ្នោតឆ្នាំ២០២០ជិតចូលមកដល់ រដ្ឋWisconsin ត្រូវបានគេចាត់ទុកថា ជាសមរភូមិរបស់លោកTrump ក្នុងកា
បេក្ខជនប្រធានាធិបតីអាមេរិកាំងដែលនាំមុខគេខាងគណបក្សប្រជាធិបតេយ្យចំនួន ៧ រូប បានចាប់ផ្តើមជជែកដេញដោលគ្នាយ៉ាងខ្លាំងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយមានការវាយប្រហារយ៉ាងរហ័សទៅលើប្រធានាធិបតី ដូណាល់ ត្រាំ។
ការគាំទ្របេក្ខភាពរបស់អភិបាលក្រុងលោក Pete Buttigieg ប្រែប្រួលអាស្រ័យតាមតំបន់ដែលអ្នកបានទៅនៅក្នុងក្រុង South Bend រដ្ឋ Indiana។
គណៈកម្មាធិការបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាសហរដ្ឋអាមេរិកគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃអង្គារនេះដើម្បីស្នើនូវនីតិវិធីដែលរដ្ឋសភាពេញអង្គនឹងអនុវត្តតាម នៅពេលដែលពិចារណាអំពីបទចោទនៃការចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង។
ព័ត៌មានផ្សេងទៀត