ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលកំពុងប្រឈមនឹងការប្តឹង ចោទប្រកាន់ទម្លាក់ពីតំណែងនៅសប្តាហ៍នេះ បានឈ្លោះជាមួយនឹងសមាជិករដ្ឋសភាខាងគណបក្សប្រជាធិតេយ្យដែលបានចោទប្រកាន់លោកថាបានជាប់ពាក់ព័ន្ធនឹងបទព្រហ្មទណ្ឌជាច្រើនករណី។
សមាជិកគណបក្សប្រជាធិបតេយ្យកំពូលនៃព្រឹទ្ធសភាបានអំពាវនាវឲ្យព្រឹទ្ធសភាដែលនឹងបើកសវនាការសម្រេចលើការទម្លាក់លោក Trump ពីតំណែង ឲ្យស្ដាប់សក្ខីកម្មពីសាក្សី ៤ រូបមកពីរដ្ឋបាលរបស់លោក Trump។
អគ្គអធិការកិច្ចនៃក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីមួយទៅលើទីភ្នាក់ងារ FBI ដែលបានបើកការស៊ើបអង្កេតទៅលើទំនាក់ទំនងដែលគួរឲ្យសង្ស័យរវាងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីឆ្នាំ២០១៦។
លោក Bloomberg ជាបេក្ខជនប្រធានាធិបតីម្នាក់មានគោលជំហរទន់ភ្លន់ចំពោះគោលនយោបាយពាណិជ្ជកម្មចិន។ លោកគឺជាពាណិជ្ជករសេរី ដែលមានគំនិតមិនសូវរិះគន់លើគោលនយោបាយផ្ដាច់ការផ្ទៃក្នុងរបស់ប្រទេសចិន បើប្រៀបជាមួយនឹងគូប្រជែងផ្សេងទៀតរបស់លោក។
ចំនួនបេក្ខជនប្រកួតដណ្តើមបេក្ខភាពជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យកាន់តែជម្រុះចេញបន្តិចម្តងៗ។ អ្នកស្រី Kamala Harris សមាជិកព្រឹទ្ធសភាមកពីរដ្ឋ California ដែលជាអ្នករិះគន់លោកប្រធានាធិបតីបានប្រកាសដកខ្លួនចេញពីការប្រកួតប្រជែង។
មេធាវីខាងគណបក្សប្រជាធិបតេយ្យ និងខាងគណបក្សសាធារណរដ្ឋគ្រោងនឹងបង្ហាញភស្តុតាងនៅថ្ងៃចន្ទនេះដល់សមាជិកគណៈកម្មាធិការនីតិកម្មនៃរដ្ឋសភាសហរដ្ឋអាមេរិក។
លោក Devin Nunes គឺជាអ្នកនាំមុខគេម្នាក់ក្នុងការការពារ លោក ដូណាល់ ត្រាំ នៅក្នុងដំណើរការទាំងមូលនៃការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែង ប៉ុន្តែរបាយការណ៍មួយបង្ហាញថា លោក Devin Nunes ក៏មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរវាងលោក ត្រាំ និងអ៊ុយក្រែនដែរ។
គណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃរដ្ឋសភាសហរដ្ឋអាមេរិកគ្រោងនឹងផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃអង្គារនេះនូវរបាយការណ៍មួយអំពីការរកឃើញ និងអនុសាសន៍របស់ខ្លួនទាក់ទិននឹងការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង។
សេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួននឹងមិនចូលរួមនៅក្នុងសវនាការរបស់គណៈកម្មាធិការយុត្តិធម៌នៃរដ្ឋសភានៅថ្ងៃពុធខាងមុខនេះ ទាក់ទិននឹងការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែងនោះទេ។
នៅក្នុងសហរដ្ឋអាមេរិកវិញ ការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតីពីតំណែងចំពោះការប្រព្រឹត្តខុសឆ្គងរបស់លោកប្រធានាធិបតីបន្ដចូលដល់ដំណាក់កាលថ្មីមួយទៀត។
អ្នកស្រី Elizabeth Warren ដែលជាបេក្ខជនមួយរូបនៅក្នុងការជជែកដេញដោលរបស់បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ បានអំពាវនាវឲ្យបេក្ខជនផ្សេងទៀតដែលជាគូប្រជែងរបស់អ្នកស្រីជួយបញ្ចប់ទម្លាប់ផ្ដល់តំណែងជាឯកអគ្គរដ្ឋទូតដល់អ្នកឧបត្ថម្ភថវិកានយោបាយ។
ចៅក្រមសហព័ន្ធសហរដ្ឋអាមេរិកបានសម្រេចកាលពីល្ងាចថ្ងៃចន្ទម្សិលមិញថា អតីតមេធាវីសេតវិមានលោក Don McGahn ត្រូវតែគោរពតាមដីកាកោះហៅរបស់រដ្ឋសភាដោយត្រូវផ្ដល់សក្ខីកម្មទាក់ទិននឹងការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង។
ព័ត៌មានផ្សេងទៀត