ដោយអាចបាត់មុខតំណែង ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋនៅខែវិច្ឆិកាខាងមុខមិនឃ្លាតឆ្ងាយពីអារម្មណ៍របស់លោកប្រធានាធិបតីដូណាល់ ត្រាំ ទេសូម្បីតែក្នុងអំឡុងពេលដែលលោកកំពុងប្រឈមនឹងការកើនឡើងនៃចំនួនអ្នកស្លាប់កាន់តែច្រើនដោយសារមេរោគកូរ៉ូណាប្រភេទថ្មីដែលរាលដាលជាសាកលក្តី។
សន្និបាតជាតិនៃគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋជាពីធី ដែលធ្វើឡើងនៅរៀងរាល់បួនឆ្នាំម្ដង ដើម្បីបង្ហាញពីលិទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក។
រដ្ឋនិងដែនដី១០ទៀត បានធ្វើដូច្នេះដែរដោយបានលើកការបោះឆ្នោតបឋមរបស់ពួកគេទៅធ្វើនៅថ្ងៃក្រោយវិញ។ អ្នកបោះឆ្នោតច្រើននាក់នៅក្នុងរដ្ឋ Louisiana និយាយថា ពួកគេយល់អំពី សេចក្តីត្រូវការការពារសុខភាពសាធារណៈ។ ចំណែកឯជនខ្លះទៀតក៏កត់សម្គាល់ដែរថាសំឡេងរបស់ពួកគេបានត្រូវខ្ទប់។
ការស្ទង់មតិរបស់សាកលវិទ្យាល័យ Monmouth ដែលបានចេញផ្សាយកាលពីថ្ងៃទី ២៤ ខែមីនា បានបង្ហាញថា លោក Biden ដែលអាចជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ នាំមុខលោកប្រធានាធិបតី Trump ក្នុងសំឡេង ៤៨% ទល់នឹង ៤៥%នៅក្នុងការស្ទង់មតិថ្នាក់ជាតិដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ។
លោក Biden រិះគន់លោកត្រាំថា មិនបានប្រើប្រាស់អំណាចប្រធានាធិបតីនៅក្រោមច្បាប់ផលិតទំនិញដើម្បីការពារប្រទេស ដើម្បីអនុញាតឲ្យមានការផលិតឧបករណ៍ពេទ្យ ដូចជាម៉ាស៊ីនជួយដកដង្ហើម និងម៉ាសសម្រាប់ពាក់ពេលវះកាត់ជាដើម។
រដ្ឋ Indiana និងរដ្ឋ Mississippi ជារដ្ឋចុងក្រោយបង្អស់ដែលបានលើកការបោះឆ្នោតបឋមទៅធ្វើនៅថ្ងៃក្រោយវិញដោយសារការរាតត្បាតនៃមេរោគវីរុសកូរ៉ូណា។
លោក Biden ស្នើឲ្យមានការធ្វើតេស្តបន្ថែមទៀត បន្ទាប់ពីក្រុមមន្ត្រីនៅតាមរដ្ឋជាច្រើនត្អូញត្អែរអំពីការខ្វះខាតឧបករណ៍សម្រាប់ធ្វើតេស្តរកវីរុសកូរ៉ូណា។
ក្រុមអ្នកបោះឆ្នោតក្នុងរដ្ឋចំនួនបី ក្នុងប្រទេសអាមេរិកបានត្រៀមចូលរួមបោះឆ្នោតនៅថ្ងៃអង្គារនេះ ដើម្បីគូសសន្លឹកឆ្នោតក្នុងការបោះឆ្នោតបឋមជ្រើសរើសបេក្ខជនគណបក្សប្រជាធិបតេយ្យ ទោះបីជាមានការព្រួយបារម្ភអំពីការផ្ទុះវីរុសកូរ៉ូណា។
បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកពីររូបដែលមកពីខាងគណបក្សប្រជាធិបតេយ្យគឺលោក ចូ បៃដឹន អតីតអនុប្រធានាធិបតី និងលោក បឺនី សេនដឺ សមាជិកព្រឹទ្ធសភាមកពីរដ្ឋវឺមឹន បានប៉ះសម្តីគ្នានៅក្នុងការពិភាក្សាដេញដោលកាលពីយប់ថ្ងៃអាទិត្យ លើប្រធានបទជាច្រើន។
ការជជែកដេញដោលគ្នាដែលនឹងប្រព្រឹត្តទៅនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននេះនឹងមិនអនុញ្ញាតឲ្យមានអ្នកចូលទស្សនានោះទេ។
លោកJoe Biden អតីតអនុប្រធានាធិបតី បានពង្រឹងឋានៈរបស់គាត់ជាអ្នកនាំមុខក្នុងការប្រជែងយកតំណែងបេក្ខជនប្រធានាធិបតីពីគណបក្សប្រជាធិបតេយ្យដោយទទួលបានសំឡេងឆ្នោតគាំទ្រក្នុងគណបក្សនៅក្នុងរដ្ឋសំខាន់ៗកាលពីថ្ងៃអង្គារ។
ព័ត៌មានផ្សេងទៀត