ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Joe Biden នាំមុខលោក Bernie Sanders នៅក្នុងការបោះឆ្នោតបឋមនៅអាមេរិក


លោក Joe Biden​ អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក ថ្លែងអំពីបញ្ហាវីរុសកូរ៉ូណា នៅក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។
លោក Joe Biden​ អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក ថ្លែងអំពីបញ្ហាវីរុសកូរ៉ូណា នៅក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។

លោក Joe Biden​ អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកបានឈ្នះនៅក្នុងការបោះឆ្នោតបឋមដើម្បីបានទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យកាលពីថ្ងៃអង្គារនៅក្នុងរដ្ឋ Florida រដ្ឋ Illinois និងរដ្ឋ Arizona។

លោក Biden ដែលបានទទួលការគាំទ្រពីពួកប្រជាធិបតេយ្យ បានឈ្នះយ៉ាងខ្លាំងនៅក្នុងរដ្ឋ៣​ដោយបានពង្រឹងការទទួលបានការតែងតាំងរបស់លោកនៅក្នុងគណបក្សដើម្បីតតាំងជាមួយលោកប្រធានាធិបតីដូណាល់ ត្រាំ។

លោក Biden និយាយថា «យុទ្ធនាការរបស់យើង មានរាត្រីដ៏ល្អបំផុត។ យើងបានខិតកាន់តែជិតដើម្បីបាន ទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីសម្រាប់គណបក្សប្រជាធិបតេយ្យ។ ហើយយើងកំពុងស្ថាបនា ក្រុមចម្រុះដ៏ធំមួយដែលយើង ចាំបាច់ឈ្នះការបោះឆ្នោតនៅក្នុងខែវិច្ឆិកា»។

តាមការស្ទង់មតិបន្ទាប់ពីការបោះឆ្នោតបានប្រាប់ឲ្យដឹងថា លោកBidenបានឈ្នះលោក Bernie sanders សមាជិកព្រឹទ្ធសភារដ្ឋ Vermont ក្នុងចំណោមពួកអ្នកបោះឆ្នោតជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិក ពួកប្រកាន់នយោបាយកណ្តាលនិងពលរដ្ឋចាស់ៗ។ អ្នកបោះឆ្នោតខ្លះបានប្តូការគាំទ្រពីលោក Sanders ទៅលោក Biden ។

មានបញ្ហាអំពីការបោះឆ្នោតនិងការរាលដាលនៃមេរោគកូរ៉ូណាវីរុស។ ពួកមន្រ្តីក្នុងរដ្ឋ Ohio បានពន្យាពេលការបោះឆ្នោតនេះដោយនិយាយថា អ្នកបោះឆ្នោតខ្លះ អាចមិនដឹងថាពួកគេ អាចឆ្លងមេរោគនោះទេ។

ការស្ទង់មតិបង្ហាញថា ការថែទាំសុខភាពជាការព្រួយកង្វល់ចម្បងក្នុងចំណោមពួកអ្នកបោះឆ្នោត។ លោក Biden បានថ្លែងថា ការដោះស្រាយការរាលដាលមេរោគសាកលនេះ ជាបញ្ហាគ្រាអាស័ន្នរបស់ជាតិដែលប្រហាក់ប្រហែលទៅនឹងការធ្វើសង្គ្រាមដែរ។ ការណ៍នេះតម្រូវឲ្យមានភាពជាមេដឹកនាំនិងកិច្ចសហប្រតិបត្តិ ការពីគ្រប់កម្រិតទាំងអស់របស់រដ្ឋាភិបាល។

ក្រុមអ្នកគាំទ្រលោក Biden ខ្លះនិយាយថា លោកមិនមែន ជាជម្រើសអាទិភារបស់ពួកគេទេ។ លោក Tony Benjamin អ្នកបោះឆ្នោតនៅរដ្ឋអារីហ្សូណា​និយាយថា៖

«ប៉ុន្តែ ខ្ញុំអាចទទួលយកលោកបាន​ ពីព្រោះតែការបំពេញការងារផ្នែកខ្លះរបស់លោក ពីព្រោះតែវិស័យការទូតរបស់លោក។លោក ក៏កាន់ដំណែងកាលពីពេលមុនទោះបីលោកជាអនុប្រធានាធិបតីក៏ដោយ»។

រដ្ឋមួយចំនួន កំពុងពន្យាពេលនៃការបោះឆ្នោតបឋមនៅពេលខាងមុខដោយសារការព្រួយ កង្វល់នៃការរាលដាលជាសាកលនៃមេរោគកូរ៉ូណាវីរុសនោះ៕

XS
SM
MD
LG