ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Joe Biden វាយ​ប្រហារ​លោក Trump ចំពោះការ​ដោះ​ស្រាយវិបត្តិមេរោគកូរ៉ូណា


រូបឯកសារ៖ បេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោក Joe Biden ថ្លែងអំឡុងពេលជជែកដេញដោលមួយ។
រូបឯកសារ៖ បេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោក Joe Biden ថ្លែងអំឡុងពេលជជែកដេញដោលមួយ។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន បេក្ខជន​ប្រធានាធិបតីសរអា​ខាង​គណបក្ស​ប្រជាធិបតេយ្យដែល​នាំ​មុខ​គេ គឺ​លោក​ Joe Biden បាន​រក្សា​ភាព​ស្ងៀម​ស្ងាត់ ខណៈដែល​លោក​ស្ថិតនៅ​ដាច់​ពីអ្នកដទៃ នៅ​ក្នុង​គេហដ្ឋាន​របស់​លោកនៅ​រដ្ឋ Delaware ដើម្បីការពារមេរោគកូរ៉ូណា។

ប៉ុន្តែ​គ្រា​ដែល​មាន​ការ​រិះគន់ពី​សំណាក់​គណបក្ស​ប្រជាធិបតេយ្យលើ​វិធី​ដោះ​ស្រាយ​ការ​រាល​ដាលជំងឺ​ទូទាំង​សកល​លោករបស់​លោក​ប្រធានាធិបតី​ត្រាំ កាន់​តែ​ច្រើន​ឡើង​នោះ លោក Biden ដែល​មាន​អាយុ​៧៧​ឆ្នាំ ហាក់​ដូច​ជា ​បាន​រក​ឃើញ​កន្លែង​មួយ​ ដែលអាច​ឲ្យ​លោក រិះគន់លោក​ត្រាំ កាន់​តែ​ខ្លាំង​ឡើង ហើយ​ពន្យល់​អំពីវិធានការណ៍​របស់​លោក បើ​សិន​ជា​លោក​ជា​ប្រធានាធិបតី​នោះ។

នៅ​ក្នុង​សុន្ទរកថា​កាល​ពី​ថ្ងៃ​ចន្ទ និង ក្នុង​បទ​សម្ភាសន៍​ជា​បន្ត​បន្ទាប់​ជាមួយ​អ្នក​កាសែត លោក Biden បានរិះគន់​ថា ​លោក​ត្រាំ ចាត់​វិធានការ​យ៉ឺតយ៉ាវ ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​មេរោគកូរ៉ូណា មិន​ស្តាប់ដំបូន្មាន​របស់​អ្នក​ជំនាញ​ពេទ្យ ហើយ​មើល​ស្រាល​ការ​គំរាម​កំហែង ទោះ​បី​ជា​ក្រុម​មន្ត្រី​ស៊ើប​ការ​សម្ងាត់​របស់​លោក បាន​ព្រមាន​លោក​អំពី​វិបត្តិ​នេះ តាំង​ពី​ខែ​មករា មកក៏​ដោយ។

លោក​ Biden រិះគន់លោក​ត្រាំថា​ មិន​បានប្រើ​ប្រាស់អំណាច​ប្រធានាធិបតី​នៅ​ក្រោម​ច្បាប់ផលិតទំនិញ​ដើម្បី​ការពារ​ប្រទេស ដើម្បី​អនុញាតឲ្យមាន​ការ​ផលិតឧបករណ៍ពេទ្យ ដូច​ជា​ម៉ាស៊ីនជួយ​ដក​ដង្ហើម និងម៉ាស​សម្រាប់​ពាក់​ពេល​វះកាត់​ជា​ដើម។

លោក​ត្រាំ​បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​និតិ​ប្រតិបត្តិ​ពីរ ដើម្បី​ប្រើ​ប្រាស់​អំណាច​នេះ ក្រោម​ច្បាប់ជំនាន់​សង្គ្រាម​កូរ៉េ ប៉ុន្តែ​លោក​បាន​ថ្លែង​ថា លោក​ប្រើ​ប្រាស់​សិទ្ធិ​នេះ តែ​នៅ​ក្នុង​កាលៈទេសៈធ្ងន់​ធ្ងរ​បំផុតប៉ុណ្ណោះ៕

XS
SM
MD
LG