ខណ:ពេលដែលរដ្ឋបាលរបស់លោក Trump កំពុងព្យាយាមធ្វើយ៉ាងណាឲ្យមហាជនគិតថា លោកប្រធានាធិបតីជាសះស្បើយបានលឿន យុទ្ធនាការបោះឆ្នោតរបស់លោក កំពុងធ្វើឲ្យការឆ្លងជំងឺកូវីដ១៩ របស់លោក Trump ក្លាយជាចំណុចវិជ្ជមានដើម្បីទាក់ទាញសន្លឹកឆ្នោត។
នៅក្នុងការជជែកដេញ រយ:ពេល ៩០ នាទី កាលពីយប់ថ្ងៃពុធ នៅសាកលវិទ្យាល័យ Utah នៅក្នុងទីក្រុង Salt Lake City លោក Pence និងអ្នកស្រី Harris ប្រឈមមុខគ្នាលើប្រធានបទមួយចំនួនចាប់ពីសេដ្ឋកិច្ច បរិស្ថាន និងការសម្រេចតែងតាំងចៅក្រមតុលាការកំពូលដោយលោក Trump ជាដើម។
នៅយប់ថ្ងៃពុធ បេក្ខជនអនុប្រធានាធិបតីសហរដ្ឋអាមេរិករបស់គណបក្សធំៗពីរ គឺអនុប្រធានាធិបតីលោក Mike Pence ខាងគណបក្សសាធារណរដ្ឋ និងសមាជិកព្រឹទ្ធសភាអ្នកស្រី Kamala Harris ខាងគណបក្សប្រជាធិបតេយ្យ បានជជែកដេញដោលគ្នា ដោយផ្តោតលើគោលនយោបាយ។
នៅក្នុងការវិវត្តិទូទៅនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ការជជែកចេញដោលរបស់បេក្ខជនអនុប្រធានាធិបតីគឺជាព្រឹតិ្តការណ៍សំខាន់ទីពីរ។
ពលរដ្ឋអាមេរិកាំងជាង ៣ លាន ៨ សែននាក់ បានបោះឆ្នោតរួចរាល់ហើយ ដោយចំនួននេះ គឺលើសចំនួនអ្នកបោះឆ្នោតក្នុងឆ្នាំ ២០១៦ ចំនួន ៧៥.០០០ នាក់ ក្នុងរយៈពេលដូចគ្នានេះ។
តុលាការកំពូលសហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ បានចេញសាលក្រមឲ្យអនុវត្តនូវច្បាប់រឹតបន្តឹងមួយ ដែលគាំទ្រដោយគណបក្សសាធារណរដ្ឋ ក្នុងរដ្ឋ South Carolina ដែលតម្រូវឲ្យអ្នកបោះឆ្នោតត្រូវមានហត្ថលេខាសាក្សីម្នាក់ លើសន្លឹកឆ្នោតដែលផ្ញើតាមប្រៃសណីយ៍។
យុទ្ធនាការរកសំឡេងឆ្នោតរបស់បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden កាលពីថ្ងៃអាទិត្យបានព្យាយាមផ្តោតទៅលើការទប់ទល់នឹងការឆ្លើយតបរបស់សហរដ្ឋអាមេរិកទៅលើការរាតត្បាតជាសាកលនៃវីរុសកូរ៉ូណា។
យោងតាមហេតុផលជាច្រើន ការជជែកដេញដោលរវាងអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence នៃគណបក្សសាធារណរដ្ឋ និងសមាជិកព្រឹទ្ធសភាអ្នកស្រី Kamala Harris បេក្ខជនអនុប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ នៅថ្ងៃពុធ ទី៧ ខែតុលា ខាងមុខនេះ នឹងគួរឲ្យចាប់អារម្មណ៍ និងចង់តាមដានមើល។
បេក្ខជនទាំងពីរ ជារឿយៗ បានបង្អាក់គ្នាទៅវិញទៅមក ឬនិយាយក្នុងពេលតែមួយ ដោយអ្នកកាសែតទូរទស្សន៍ Fox News លោក Chris Wallace ដែលជាអ្នកសម្របសម្រួលការជជែកដេញដោលនេះ បានបន្ទោសលោក Trump ថា មិនធ្វើតាមវិន័យដែលអនុញ្ញាតឲ្យបេក្ខជននីមួយៗឆ្លើយសំណួរដោយគ្មានការបង្អាក់។
គណៈកម្មាធិការជាតិគណបក្សសាធារណរដ្ឋ និងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Wisconsin បានប្រកែកប្រឆាំងនឹងការអនុញ្ញាតឲ្យពន្យារថ្ងៃផុតកំណត់នេះ ហើយពួកគេអាចនឹងប្ដឹងជំទាស់នឹងសេចក្ដីសម្រេចនេះ។
អ្នកគាំទ្រគណបក្សសាធារណរដ្ឋ និងអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ មានប្រតិកម្មផ្ទុយគ្នាចំពោះការជជែកដេញដោល កាលពីយប់ថ្ងៃអង្គារ រវាងលោកប្រធានាធិបតី Donald Trump និងលោក Joe Biden ដែលជាគូប្រជែងរបស់លោកខាងគណបក្សប្រជាធិបតេយ្យ។
លោកទាំងពីរបានចំណាយពេល ៩០ នាទីដើម្បីព្យាយាមបញ្ចុះបញ្ចូលអ្នកបោះឆ្នោតអាមេរិកាំងថា គូប្រជែងរបស់ខ្លួនមិនសក្តិសមនឹងដឹកនាំសហរដ្ឋអាមេរិករយៈពេល ៤ ឆ្នាំខាងមុខទេ។
ព័ត៌មានផ្សេងទៀត
No media source currently available