មានការរំពឹងខ្ពស់សម្រាប់ការជជែកដេញដោលរបស់បេក្ខជនអនុប្រធានាធិបតីសហរដ្ឋអាមេរិក
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence នៃគណបក្សសាធារណរដ្ឋ និងសមាជិកព្រឹទ្ធសភាអ្នកស្រី Kamala Harris បេក្ខជនអនុប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ នឹងជួបគ្នានៅថ្ងៃពុធ ទី៧ ខែតុលា ខាងមុខនេះ នៅក្នុងការជជែកដេញដោលដែលនឹងគួរឲ្យចាប់អារម្មណ៍ និងចង់តាមដានមើលជាងការជជែកដេញដោលបេក្ខជនប្រធានាធិបតី ឬការជជែកដេញដោលបេក្ខជនអនុប្រធានាធិបតីជាទូទៅ បើយោងតាមហេតុផលជាច្រើន។ លោក Steve Redisch នៃ VOA រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕