បេក្ខជនទាំងពីរនាក់នេះមានជំហរនិងទស្សនៈផ្ទុយគ្នាសម្រាប់សហរដ្ឋអាមេរិក ដែលក្នុងនោះរួមមានបញ្ហារឿងពូជសាសន៍ បើទោះបីជាលោកទាំងពីរមានឫសគល់ចេញមកពីចលនាទាមទារសិទ្ធិស៊ីវិល និងការធានានូវលក្ខណៈជាប្រវត្តិសាស្ត្រលើកដំបូងលើការប្រកួតប្រជែងដណ្តើមអាសនៈព្រឹទ្ធសភាអាមេរិកក្តី។
សមាជិករដ្ឋសភាអាមេរិកនៃរដ្ឋNew York លោក Hakeem Jeffries នឹងក្លាយជាមេដឹកនាំស្បែកខ្មៅលើកដំបូងរបស់គណបក្សដ៏សំខាន់មួយនៅក្នុងសភាសហរដ្ឋអាមេរិក នៅពេលដែលរដ្ឋសភាអាណត្តិថ្មី នឹងចាប់ផ្តើមបើកសម័យប្រជុំរបស់ខ្លួនក្នុងខែមករាខាងមុខនេះ។
គណបក្សសាធារណរដ្ឋបានទទួលសំឡេងភាគច្រើនក្នុងរដ្ឋសភាសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ ហើយលោកស្រី Nancy Pelosi បានប្រកាសថា លោកស្រីមិនឈរឈ្មោះជាមេដឹកនាំគណបក្សប្រជាធិបតេយ្យដែលមានសំឡេងភាគតិចនោះទេ។
កិច្ចខិតខំប្រឹងប្រែងរបស់លោក Mony Nop ដែលជាខ្មែរអាមេរិកាំងដើម្បីកាន់តំណែងជាចៅហ្វាយក្រុងLivermore ដែលជាទីក្រុងតូចមួយក្នុងរដ្ឋCalifornia មិនបានទទួលជោគជ័យជាលើកទី២នៅក្នុងការប្រកួតប្រជែងយ៉ាងប្រកៀកប្រកិតគ្នាជាមួយនឹងអ្នកនយោបាយជើងចាស់ដែលជាអតីតចៅហ្វាយក្រុងនេះ។
គូប្រជែងនោះអាចរួមមានអភិបាលរដ្ឋ Florida លោក Ron DeSantis អតីតអនុប្រធានាធិបតីរបស់លោកគឺលោក Mike Pence ហើយនឹងលោក Mike Pompeo អតីតរដ្ឋមន្ត្រីការបរទេសក្នុងរដ្ឋបាលរបស់លោក។
ជ័យជម្នះនេះបានផ្ដល់ឱ្យគណបក្សសាធារណរដ្ឋនូវអំណាចនៅក្នុងការបង្អាក់ដល់របៀបវារៈរបស់លោក Biden ក៏ដូចជានៅក្នុងការចាប់ផ្ដើមនូវការស៊ើបអង្កេតផ្នែកនយោបាយណាមួយដែលអាចទៅរួចលើរដ្ឋបាលរបស់លោក Biden និងក្រុមគ្រួសាររបស់លោក Biden។
«រលកក្រហម» ដែលត្រូវបានព្យាករណ៍ឡើងសម្រាប់សមាជិកគណបក្សសាធារណរដ្ឋចូលកាន់អំណាចភ្លូកទឹកភ្លូកដីនិងកាន់កាប់សភាទាំងពីរថ្នាក់ បានបរាជ័យនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីឆ្នាំនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានមានប្រសាសន៍ថា៖ «ខ្ញុំមិនមានការភ្ញាក់ផ្អើលនោះទេចំពោះលទ្ធផលនេះ។ ខ្ញុំពិតជាពេញចិត្តនឹងលទ្ធផលនេះណាស់»។
តើបេក្ខជនដែលលោកអតីតប្រធានាធិបតី Donald Trump បានគាំទ្រ ទទួលបានលទ្ធផលយ៉ាងណាដែរ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ?
តួលេខបឋមបានបង្ហាញថាត្រឹមថ្ងៃទី៩ ខែវិច្ឆិកានេះ លោក Mony Nop បាននាំមុខគូប្រជែងគឺលោក John Marchand ដោយសំឡេង៦.៥២៧ ទល់នឹង៦.៣១២ ដែលត្រូវជា៥១ទល់នឹង៤៩ភាគរយនៃសន្លឹកឆ្នោតសរុប។
បើទោះបីជាគណបក្សសាធារណរដ្ឋទំនងជានឹងដណ្ដើមបានការគ្រប់គ្រងពីគណបក្សប្រជាធិបតេយ្យនៅក្នុងយ៉ាងហោចណាស់ក៏សភាមួយថ្នាក់ដែរ ការព្យាករបានបង្ហាញថា គណបក្សនេះនឹងមិនឈ្នះបានអាសនៈច្រើននោះទេ។
ព័ត៌មានផ្សេងទៀត
No media source currently available