កម្រងរូបភាព៖ ពលរដ្ឋកម្ពុជាបោះឆ្នោតនៅព្រឹកថ្ងៃអាទិត្យ

១
ពលរដ្ឋកម្ពុជាតម្រង់ជួររង់ចាំបោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយកន្លែងក្នុងសាលាបឋមសិក្សា ព្រះនរោត្តម ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

២
ពលរដ្ឋកម្ពុជាតម្រង់ជួររង់ចាំបោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយកន្លែងក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។ (នៅ វណ្ណារិន/VOA)

៣
បុរសកម្ពុជាម្នាក់បោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយកន្លែងក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។ (នៅ វណ្ណារិន/VOA)

៤
ស្ត្រីកម្ពុជាម្នាក់បោះឆ្នោតជ្រលក់ម្រាមដៃនៅក្រោយការបោះឆ្នោតនៅការិយាល័យ «សាលាគរុកោសល្យវិក្រិត្យការក្រុង» សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។ (សុខ ខេមរា/VOA)

៥
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបង្ហាញម្រាមដៃដែលជ្រលក់ហើយ នៅក្រោយការបោះឆ្នោតនៅការិយាល័យ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។ (អូន ឆេងប៉រ/VOA)