ការិយាល័យបោះឆ្នោតជិត២ម៉ឺន ៣ពាន់កន្លែងនៅកម្ពុជា បានបើកទ្វារហើយនៅព្រឹកថ្ងៃអាទិត្យនេះ ដើម្បីឲ្យអ្នកបោះឆ្នោតរាប់លាននាក់ បានជ្រើសរើសគណបក្សដែលខ្លួនពេញចិត្តដើម្បីដឹកនាំស្ថាប័ននីតិបញ្ញត្តិ ឬ សភា និងស្ថាប័ននីតិប្រតិបត្តិ ឬ រដ្ឋាភិបាល។
ភាពស្របច្បាប់របស់រដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោត បានក្លាយជាមន្ទិលថ្មីចុងក្រោយ បន្ទាប់ពីមានការរាំងខ្ទប់វេបសាយសារព័ត៌មានមួយចំនួនមុននិងអំឡុងថ្ងៃបោះឆ្នោត។
ទោះជាមានពលរដ្ឋខ្មែរមួយចំនួន បានប្រកាសថា ពួកគេនឹងមិនទៅបោះឆ្នោតនៅថ្ងៃនេះក៏ដោយ ក៏រដ្ឋាភិបាលនិងគ.ជ.ប បានអំពាវនាវឱ្យពលរដ្ឋនាំគ្នាចេញទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតទាំងជាង២ម៉ឺន២ពាន់ការិយាល័យនៅទូទាំងប្រទេសដែរ។
ទោះណាជាគ្មានវត្តមានគណបក្សប្រឆាំងធំជាងគេនៅក្នុងការបោះឆ្នោតក្នុងប្រទេសកម្ពុជានៅថ្ងៃអាទិត្យស្អែកនេះក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សគ្រប់គ្រងប្រទេសនៅតែមានវត្តមានខ្លាំងនៅក្នុងការឃោសនាបោះឆ្នោត ទាំងតាមបណ្តាញព័ត៌មានសង្គមនិងតាមផ្លូវថ្នល់។
នៅក្នុងថ្ងៃបិទឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ លោកហ៊ុន សែន បានប្រកាសឲ្យដឹងថាលោកនឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ដែលគ្មានគណបក្សសង្គ្រោះជាតិ។
កន្លងទៅ មានការបង្រ្កាបលើប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់ ក្នុងនោះមានការបិទប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលរិះគន់រដ្ឋាភិបាល។ នៅមុនការបោះឆ្នោត២ថ្ងៃ រដ្ឋាភិបាលបានសម្រេចរាំងខ្ទប់វេបសាយមួយចំនួន ក្នុងនោះមានវេបសាយរបស់ VOA ជាភាសាខ្មែរ វិទ្យុអាស៊ីសេរី វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) និងកាសែតភ្នំពេញប៉ុស្តិ៍ផងដែរ។
ពលរដ្ឋខ្មែរនៅក្រៅប្រទេស កំពុងធ្វើមហាបាតុកម្មនៅប្រទេសជាច្រើនដើម្បីលើកទឹកចិត្តពលរដ្ឋកម្ពុជាកុំឱ្យចេញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដានេះ ដោយសារពួកគេយល់ថា វា ជាកម្លាំងជំរុញបន្ថែមដើម្បីឱ្យអន្តរជាតិកុំទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះ បើមានអ្នកចេញទៅបោះឆ្នោតតិចតួច។
ទីភ្នាក់ងារ Reuters មិនអាចបើកគេហទំព័រនៃវិទ្យុអាស៊ីសេរីជាភាសាខ្មែរ វិទ្យុ VOA ភាសាខ្មែរ និងគេហទំព័រវិទ្យុសំឡេងប្រជាធិបតេយ្យ VOD បានទេ កាលពីថ្ងៃសុក្រ។
លោកបណ្ឌិត អៀ សុផល សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ Occidental College ក្នុងក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានតាមដានស្ថានការណ៍នៅមុនការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅប្រទេសជប៉ុន នឹងធ្វើបាតុកម្មនៅថ្ងៃអាទិត្យទី២៩ខែកក្កដា ដើម្បីប្រឆាំងនឹងការបោះឆ្នោតនៅប្រទេសកម្ពុជានីតិកាលទី៦ ដោយសារពួកគេយល់ថាធ្វើឡើងដោយរំលោភគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅប្រទេសបារាំង នឹងធ្វើបាតុកម្មនៅថ្ងៃសៅរ៍ ទី២៨ខែកក្កដា ដើម្បីប្រឆាំងនឹងការបោះឆ្នោតនៅប្រទេសកម្ពុជានីតិកាលទី៦ ដោយសារពួកគេយល់ថា ធ្វើឡើងដោយរំលោភគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
នៅក្នុងខេត្តសៀមរាប មានគណបក្សនយោបាយចំនួន១៨ បានចូលរួមការប្រកួតប្រជែងរកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦នេះ ក៏ប៉ុន្តែនៅថ្ងៃបិទបញ្ចប់នៃការឃោសនា មានគណបក្សនយោបាយតែ២ប៉ុណ្ណោះដែលមានសកម្មភាពហែក្បួនឃោសនារបស់ខ្លួន។
ព័ត៌មានផ្សេងទៀត