នាវាល្បាតសមុទ្ររបស់ប្រទេសចិនបានចំណាយពេល ៧០ ភាគរយកាលពីមួយឆ្នាំកន្លងមកនេះ ដើម្បីល្បាតនៅក្នុងផ្នែកនៃសមុទ្រចិនខាងត្បូង ដែលទាមទារដោយប្រទេសម៉ាឡេស៊ី។ នេះបើតាមការបញ្ជាក់របស់អង្គការស្រាវជ្រាវគោលនយោបាយមួយរបស់សហរដ្ឋអាមេរិក។ ប្រទេសម៉ាឡេស៊ីបានតបតទៅវិញតិចតួចបំផុត។
ប្រទេសចិនបានបញ្ចប់ការស្ថាបនាកប៉ាល់ដែលមានទម្ងន់១៤.៣០០តោន ឈ្មោះថា «Peace Ark» ដែលអាចជួយកប៉ាល់បរទេសពេលមានអាសន្នក្នុងសមុទ្រដែលមានជម្លោះខ្លាំងបំផុតក្នុងតំបន់អាស៊ី និងដើម្បីជួយធ្វើឲ្យប្រសើរឡើងនូវកិត្យានុភាពដែលរងការខូចខាតរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
ពួកអាជ្ញាធរក្នុងប្រទេសចិនបានបញ្ចប់ការសាកល្បងលើកដំបូងនូវកប៉ាល់ដឹកជញ្ជូនដែលផ្ទុកបានទម្ងន់៨ពាន់តោន។ កប៉ាល់នោះ អាចបើកបរក្នុងសមុទ្រចិនខាងត្បូងទាំងមូល។
ការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងរវាងនាវាចិននិងនាវាវៀតណាមនៅសមុទ្រចិនខាងត្បូងបានបណ្តាលឲ្យនាវារុករកប្រេងរបស់ចិនបានត្រឡប់ទៅវិញនៅក្នុងខែនេះ។
លោក Mark Esper រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិក បានរិះគន់សកម្មភាពចិនដែលធ្វើឲ្យមានអស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក្នុងអំឡុងនៃដំណើរទស្សនកិច្ចលើកទីដំបូងរបស់លោកទៅកាន់តំបន់អាស៊ី។
ក្នុងកិច្ចប្រជុំកំពូលលើកទី៣៤របស់អាស៊ាន បញ្ហាសមុទ្រចិនខាងត្បូងនៅតែបន្តស្ថិតជារបៀបវារៈនៃកិច្ចប្រជុំកំពូលនេះ បន្ថែមលើរបៀបវារៈផ្សេងទៀត រួមមានការប្តេជ្ញាចិត្តក្នុងការបញ្ចប់កិច្ចចរចាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) នៅឆ្នាំ ២០១៩នេះ និងការតភ្ជាប់អាស៊ាន។
ការប្រឈមមុខដាក់គ្នាទ្រង់ទ្រាយធំ រវាងមហាអំណាចចិន និងអាមេរិក បានរុញស្ថានការណ៍នៅសមុទ្រចិនខាងត្បូង និងតំបន់ជម្លោះផ្សេងទៀតឱ្យឡើងកម្ដៅ និងមានភាពតានតឹងផងដែរ។
យោធាសហរដ្ឋអាមេរិកបានបញ្ជាក់ថា នាវាចម្បាំងរបស់ខ្លួនមួយគ្រឿងនៅក្នុងសមុទ្រចិនខាងត្បូងបានធ្វើដំណើរនៅថ្ងៃចន្ទនេះទៅជិតកោះ Scarborough Shoal ដែលជាកោះមានជម្លោះទាមទារកាន់កាប់ដោយប្រទេសចិន និងប្រទេសហ្វីលីពីន។
ទាំងប្រទេសវៀតណាម និងចិន កំពុងស្ថាបនាប្រជុំកោះតូចៗនៅសមុទ្រមានជម្លោះភាគច្រើននៅក្នុងតំបន់អាស៊ី ក៏ប៉ុន្តែ ខណៈដែលចិនបានទទួលការរិះគន់ពីសំណាក់អន្តរជាតិ វៀតណាមទទួលបានការរិះគន់តិចតួចទៅវិញ ហើយថែមទាំងបានទទួលការគាំទ្រខ្លះផង។
The tiny city of Sansha in the Paracel Islands says on its website it plans to 'obtain new breakthroughs' in development
ចិន និងវៀតណាមគឺជាគូប្រជែងគ្នាខ្លាំងបំផុតទាមទារធ្វើជាម្ចាស់ដែនទឹកនៃសមុទ្រដែលមានទំហំ៣,៥លាន គីឡូម៉ែត្រការ៉េ ហើយក៏បានប្រជែងគ្នានៅក្នុងសង្គ្រាមព្រំដែនគោកកាលពីទសវត្សរ៍ ១៩៧០ ដែលបណ្តាលឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរមានការមិនទុកចិត្តគ្នារយៈពេលយ៉ាងយូរ។
ព័ត៌មានផ្សេងទៀត