ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នកតាមដានយល់ថាជម្លោះសមុទ្រចិនខាងត្បូងនឹងបន្តឡើងកម្ដៅ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការប្រឈមមុខដាក់គ្នាទ្រង់ទ្រាយធំ រវាងមហាអំណាចចិន និងអាមេរិក បានរុញស្ថានការណ៍នៅសមុទ្រចិនខាងត្បូង និងតំបន់ជម្លោះផ្សេងទៀតឱ្យឡើងកម្ដៅ និងមានភាពតានតឹងផងដែរ។ ជម្លោះនៅសមុទ្រចិនខាងត្បូងរវាងចិន និងបណ្ដាប្រទេសក្នុងតំបន់អាស៊ីអគ្នេយ៍ ហាក់កាន់តែមានភាពតានតឹង និងស្មុគ្រស្មាញជាមួយនឹងការចូលអន្តរាគមន៍របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដែលអនុវត្តប្រតិបត្តិការសេរីភាពនាវាចរណ៍ក្នុងដែនទឹកមានជម្លោះ។ លោក ស៊ុន គីម សាស្ត្រាចារ្យជំនាញវិទ្យាសាស្ត្រនយោបាយនិងទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រអន្តរជាតិ បានចូលរួមជាមួយនឹងកម្មវិធី Hello VOA ដើម្បីជជែកពីបញ្ហាវិវត្តចុងក្រោយនៃជម្លោះនេះ កាលពីល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ក្នុងការិយាល័យVOAប្រចាំរាជធានីភ្នំពេញ ដែលមានលោក អូន ឆេងប៉រ ជាអ្នកសម្របសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG