អ្នកតាមដានបានជំរុញឱ្យរដ្ឋាភិបាលរិះរកមធ្យោបាយពង្រឹងយុត្តិធម៌សង្គម ខណៈដែលពួកគេអះអាងថា ប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ ដោយសារតែអំពើពុករលួយ បក្ខពួកនិយម ផ្នត់គំនិតសង្គម និងស្ថានភាពនយោបាយជាដើម។
បើតាមសារព័ត៌មានថៃជាច្រើនបានផ្សព្វផ្សាយថា មានជនជាតិខ្មែរម្នាក់ដែលត្រូវបានប៉ូលិសថៃសង្ស័យថាជាប់ពាក់ព័ន្ធនឹងឃាតកម្មនេះ។
លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់វីអូអេនៅថ្ងៃពុធថា ករណីជនបរទេសទាំង ៥៧ នាក់ នៅកាស៊ីណូអូរស្មាច់រីសតនេះ គឺជាវិវាទការងារ ដូច្នេះជាសមត្ថកិច្ចរបស់ក្រសួងការងារ។
បើតាមការចុះផ្សាយរបស់កាសែត The Nation ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា គឺជាអតីតមន្ត្រីកងទ័ពជើងទឹកភូមិន្ទថៃ (ទាហ៊ានម៉ារីនថៃ) ហើយសមត្ថកិច្ចថៃកំពុងតាមចាប់ខ្លួន។
លោក ចំរើន ណេតធាវីសំរេច ស្នងការរងខេត្តឧត្តរមាន ប្រាប់វីអូអេនៅថ្ងៃអង្គារថា សមត្ថកិច្ចកំពុងសួរនាំជនបរទេស ៥៧នាក់ដែលភាគច្រើនជាជនជាតិប៉ាគីស្ថានទាំងនោះ អំពីមូលហេតុនៃការរត់ចេញពីអគារកាស៊ីណូនោះ។ លោកសុំមិនទាន់បញ្ជាក់ពីមូលហេតុ ដោយប្រាប់ឲ្យចាំការសួរនាំចប់។
លោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្ត្រាលី យល់ឃើញថា ការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសកម្ពុជាទៅកាន់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាដែលថា រដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់នីតិរដ្ឋនិងលំហប្រជាធិបតេយ្យក្នុងប្រទេស គឺគ្រាន់តែជា«ភាសាការទូត»។
ប្រធានមជ្ឃមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ក៏ជំរុញឲ្យមានការផ្តន្ទាទោសលើមន្ត្រីនគរបាលឲ្យបានតឹងរ៉ឹងផងដែរ។ លោកបន្ថែមថា ករណីនេះគឺជាការសម្រេចចិត្តដោយបំពានច្បាប់ ព្រោះភាគីដែលសមត្ថកិច្ចដាក់ការសង្ស័យមិនបានផ្ទុះអាវុធនោះឡើយ។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើការនាំចេញទៅអាមេរិកនិងអឺរ៉ុបស្មើនឹងប្រមាណ ៥០% នៃការនាំចេញសរុបរបស់កម្ពុជា។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ អ្នកជំនាញសិទ្ធិមនុស្សឯករាជ្យរបស់អង្គការសហប្រជាជាតិ បានលើកឡើងថា ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ ៤ ម៉ឺននាក់ ដែលរងផលប៉ះពាល់ពីការបណ្តេញចេញនោះ ក៏មានជនជាតិដើមភាគតិចផងដែរ ដែលត្រូវបានបណ្តេញចេញពីផ្ទះសម្បែង និងដីធ្លីរបស់ពួកគេនៅតំបន់អង្គរ។
នៅក្នុងសាលសវនាការ កាលពីព្រឹកថ្ងៃអង្គារ ចៅក្រមជំនុំជម្រះបានផ្តល់ឱកាសឲ្យមេធាវីការពារក្តីនិងតំណាងអយ្យការជជែកដេញដោលអំពីការស្នើសុំបំបែកសំណុំរឿងព្រហ្មទណ្ឌមួយទៅជា ៥ ផ្សេងគ្នានោះ ដោយមេធាវីការពារក្តីបានជំទាស់នឹងការស្នើសុំបំបែកសំណុំរឿងដោយអះអាងថា ការធ្វើដូច្នេះអាចប៉ះពាល់សិទ្ធិកូនក្តីរបស់ខ្លួន។
សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន បានវាយតម្លៃថា ការបង្កើតច្បាប់នេះមិនផ្តល់ផលចំណេញដល់កម្ពុជា តែវាអាចធ្វើឲ្យប្រទេសជាតិរងការរិះគន់កាន់តែខ្លាំងពីសហគមន៍អន្តរជាតិ។
កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្កាវើលដ៍ ដែលធ្លាប់ជាប់ពន្ធនាគារ ប្រាប់វីអូអេនៅថ្ងៃពុធថា ក្រុមកូដករនឹងធ្វើកូដកម្មរហូតទាល់តែទទួលបានដំណោះស្រាយសមរម្យ។
ព័ត៌មានផ្សេងទៀត
No media source currently available