មេដឹកនាំគណបក្សសង្គ្រោះជាតិលោក កឹម សុខាបានស្វែងរកជំនួយពីសហរដ្ឋអាមេរិក ចំពោះបញ្ហាជាប់គាំងនយោបាយក្នុងប្រទេសកម្ពុជា និងបញ្ហាសន្តិសុខនៃការ ផ្ទេរអំណាចពេលគណបក្សលោកឈ្នះឆ្នោតខាងមុខដូចការរំពឹងទុក។ លោក សុខ ខេមរា នៃ VOA បានជួបសម្ភាសជាមួយលោកកឹម សុខា នៅវ៉ាស៊ីនតោន។
ពលរដ្ឋខ្មែរអាមេរិកាំងពីរដ្ឋផ្សេងៗប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅវត្តពុទ្ធិការាមនៅទីក្រុង Silver Spring រដ្ឋ Maryland ដោយមានការរៀបចំពិធីសាសនានិងការសម្តែងសិល្បៈផ្សេងៗ។ លោក អឹុម សុធារិទ្ធ នៃវីអូអេរាយការណ៍អំពីរឿងនេះ។
ទីក្រុង Perth ភាគខាងលិចប្រទេសអូស្ត្រាលីជាប់មហាសមុទ្រឥណ្ឌាមានពលរដ្ឋខ្មែរប្រហែល១.០០០គ្រួសារ។
បទសម្ភាសអំពីបទពិសោធន៍នៃការទៅរាយការណ៍ផ្ទាល់ពីHollywood សម្រាប់ការប្រកាសរង្វាន់អូស្ការ និងសេចក្តីរាយការណ៍អំពី ពលរដ្ឋខ្មែរអាមេរិកកាំងមួយចំនួន បន្ធូរបន្ថយភាពភ័យរន្ធត់ដែលពួកគេបានទទួលនៅក្នុងរបបខ្មែរក្រហម តាមរយៈការទស្សនាភាពយន្តរឿង«កង្វះរូបភាព»៕
គណៈប្រតិភូនេះបានជួបមន្ត្រីក្រសួងការបរទេសកាលពីថ្ងៃអង្គារ ហើយគ្រោងនឹងជួបជាមួយក្រុមមន្ត្រីក្រសួងការពារជាតិ និងបុគ្គលិក សមាជិកសភា និងព្រឹទ្ធសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោនបន្តបន្ទាប់ទៀត ហើយនឹងគ្រោងដាក់ញត្តិទៅលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាផងដែរ។
មានអតីតយុទ្ធជនជាង៤៥០នាក់ក្នុងប្រទេសកម្ពុជា ដែលមានវ័យចំណាស់ៗនិង ប្រមាណ១០០នាក់ក្នុងប្រទេសអាមេរិក។
បាតុករបានខិតខំជម្នះអាកាសធាតុត្រជាក់ក្រោមសូន្យដែលមានធ្លាក់ព្រិលមកចូលរួមក្នុងការតវ៉ាដែលមានរយៈពេលមួយថ្ងៃនេះ។
ពលរដ្ឋខ្មែរអាមេរិកាំងជាង៥០០នាក់មកពីរដ្ឋនានានៅទូទាំងសហរដ្ឋអាមេរិកបានចេញមកតវ៉ានៅពីខាងមុខសេតវិមាន។
បាតុករក៏បានទាមទារឱ្យបោះឆ្នោតជាតិឡើងវិញដោយសារតែពួកគេចោទប្រកាន់ថាការបោះឆ្នោតកន្លងមកមានការលួចបន្លំជាច្រើន។
ពលរដ្ឋអាមេរិកកំណើតខ្មែរនៅតាមបណ្តារដ្ឋនានាបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងចំពោះការបាញ់សម្លាប់ក្រុមកម្មករនិងការបង្ក្រាបដ៏ឃោរឃៅក្នុងរាជធានីភ្នំពេញកាលពីដើមខែមករា។
ថ្វីបើក្រុមហ៊ុនសាកល្បងបច្ចេកវិទ្យាថ្មីថ្មោង (tech start-up) ទើបតែមានក្នុងរាជធានីភ្នំពេញក្នុងប៉ុន្មានឆ្នាំនេះក៏ដោយ ក៏ទិដ្ឋភាពសកម្មភាពក្រុមហ៊ុនទាំងនោះមានការរីកចម្រើនច្រើន។ លើសពីនេះទៅទៀត កម្មវិធីល្បែងហ្គែមតាមទូរស័ព្ទឈ្មោះ «អាស្វា» (Asva The Monkey) របស់ផលិតករខ្មែ
លោក ម៉ៃខល វណ្ណៈខឹម មីសៀវីក (Michael Vannak Khem Misiewicz) ត្រូវជាប់ចោទពីបទពាក់ព័ន្ធនឹងអំពើពុករលួយជាមួយនឹងមេបញ្ជាការជើងទឹកស.រ.អា.ធំៗផ្សេងទៀត។
ព័ត៌មានផ្សេងទៀត