វ៉ាស៊ីនតោន —
គណៈប្រតិភូនៃអង្គការខ្មែរអាមេរិកាំងហៅថា សភាខ្មែរអន្តរជាតិ ឬ International Khmer Assembly កំពុងស្ថិតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនដើម្បីស្វះស្វែងរកការគាំទ្រពីសភា និងរដ្ឋាភិបាលអាមេរិកាំងថ្នាក់ជាតិដើម្បីឲ្យទទួលស្គាល់អតីតយុទ្ធជនខ្មែរដែលធ្លាប់ចូលរួមជាមួយទាហានអាមេរិកាំងតាំងពីទសវត្សរ៍១៩៦០មក ហើយក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរអាមេរិកាំង ពលរដ្ឋអាមេរិកាំង អតីតយុទ្ធជន និងក្រុមគ្រួសារចូលរួមក្នុងយុទ្ធនាការរបស់ខ្លួនដែរ។
គណៈប្រតិភូនេះបានជួបមន្ត្រីក្រសួងការបរទេសកាលពីថ្ងៃអង្គារ ហើយគ្រោងនឹងជួបជាមួយក្រុមមន្ត្រីក្រសួងការពារជាតិ និងបុគ្គលិក សមាជិកសភា និងព្រឹទ្ធសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោនបន្តបន្ទាប់ទៀត ហើយនឹងគ្រោងដាក់ញត្តិទៅលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាផងដែរ ដើម្បីបញ្ចុះបញ្ចូលឲ្យមានការទទួលស្គាល់ក្រុមអតីតយុទ្ធជនខ្មែរដែលបូជាជីវិតរបស់គេជួយធ្វើសង្គ្រាមអាមេរិកាំងក្នុងតំបន់ឥណ្ឌូចិន ហើយមិនត្រូវបានស.រ.អា.ជួយនៅឡើយនោះ។
លោក ស្កត វ៉កគ័រ (Scott Walker) សមាជិកប្រតិភូម្នាក់នៃអង្គការសភាខ្មែរអន្តរជាតិ (IKA) បានថ្លែងថា ក្រៅពីស្វះស្វែងរកការគាំទ្រពីសភា និងក្រសួងនានាក្នុងរដ្ឋាភិបាលនោះ លោកបានអំពាវនាវឲ្យពលរដ្ឋខ្មែរអាមេរិកាំង ពលរដ្ឋអាមេរិកាំង ជាគ្រួសារ ឬជាអតីតយុទ្ធជនសរសេរលិខិតទៅកាន់អង្គការរបស់លោកដើម្បី រួមគ្នាដាក់ជូនលោកប្រធានាធិបតី និងសភាផងដែរ ដើម្បីជំរុញឲ្យសេចក្តីព្រាងច្បាប់ ឬសេចក្តីសម្រេចស្តីអំពីអតីតយុទ្ធជននេះត្រូវអនុម័ត។
«ប្រសិនបើពួកគេចង់ជំរុញឲ្យសភាអនុម័តសេចក្តីសម្រេច ប្រសិនបើពួក គេចង់បញ្ជូនលិខិត ទោះជាភាសាខ្មែរ ឬជាភាសាអង់គ្លេសមកកាន់សភាខ្មែរអន្តរជាតិ យើងនឹងបញ្ជូនទៅកាន់សភា និងប្រធានាធិបតីស.រ.អា.»។
លោកបានប្រាប់អាស័យដ្ឋានផ្ញើសំបុត្រគឺ International Khmer Assembly
PO Box 40221 លេខ 1404 Concordia Avenue Saint Paul, MN 55104 ។
លោកបានបញ្ជាក់ថា អ្វីដែលលោកពិភាក្សាជាមួយក្រសួងការបរទេសគឺពុំបាននិយាយអំពីបញ្ហាសេចក្តីសម្រេចទេ តែកិច្ចពិភាក្សាបានផ្តោតការយកចិត្តទុកដាក់ទៅលើការផ្តួចផ្តើមគំនិតធ្វើកិច្ចការរបស់អង្គការលោកក្នុងប្រទេសកម្ពុជា ទំនាក់ទំនងជាមួយរដ្ឋាភិបាលប្រទេសកម្ពុជាតែប៉ុណ្ណោះ។ លោកបានពន្យល់ថា សេចក្តីសម្រេចទាក់ទងនឹងរឿងអតីតយុទ្ធជននេះពុំមានអ្វីជាការគំរាមដល់រដ្ឋាភិបាលកម្ពុជាទេ តែជាកិច្ចការមនុស្សធម៌តែប៉ុណ្ណោះ។
«ដូច្នេះ ជាការណ៍ពិតរឿងនេះប្រហែលជាគំនិតល្អមួយ ដែលយើងគួរតែធ្វើទំនាក់ទំនងជាមួយរដ្ឋាភិបាលកម្ពុជា ហើយស្នើសុំឲ្យទទួលស្គាល់សេចក្តីសម្រេចនេះដូចគ្នានិងស.រ.អា.ដែរ»។
លោកហាច ហឿន ប្រធានអង្គការសភាខ្មែរអន្តរជាតិ (IKA) បានអះអាងថាការធ្វើទំនាក់ទំនងជាមួយរដ្ឋាភិបាលកម្ពុជានេះគឺជារឿងជួយដល់អតីតយុទ្ធជនជាច្រើនដែលកំពុងលាក់ខ្លួនក្នុងប្រទេសកម្ពុជា និងកន្លែងផ្សេងៗ។
«សព្វថ្ងៃអតីតយុទ្ធជនកំពុងតែភ័យភិតពីរឿងរដ្ឋាភិបាលមិនទុកចិត្តថា ពួកគេធ្វើអ្វីៗដែលជាសុខសានរបស់សង្គមទេ ព្រោះរដ្ឋាភិបាលជឿថា អតីតយុទ្ធជនជាឈ្លើយសង្គ្រាម ហើយជាផ្នែកមួយនៃសម្ព័ន្ធមិត្តអាមេរិកាំងពីដើម។ ដូច្នោះរដ្ឋាភិបាល មិនទាន់ទុកចិត្ត ដូច្នោះហើយបានជាមានការប្រទូសសារ៉ាយ»។
អង្គការ IKA អះអាងថា នៅក្នុងប្រទេសកម្ពុជាមានអតីតយុទ្ធជនជាង៤៥០នាក់ដែលមានវ័យចំណាស់ៗនិងប្រមាណ១០០នាក់ក្នុងប្រទេសអាមេរិកដែលលោកបានទទួលបញ្ជីឈ្មោះ ក្រោយពីសភារដ្ឋមីនីសូតាបានអនុម័តសេចក្តីសម្រេចមួយកាលពីខែមេសាឆ្នាំ២០១២ទទួលស្គាល់ អតីតយុទ្ធជនខ្មែរដែលធ្លាប់ធ្វើសង្គ្រាមជាមួយកងទ័ពអាមេរិកាំងក្នុងសង្គ្រាមវៀតណាមនោះ។
លោក សឺង ទៀង អាយុ៦៥ឆ្នាំពលរដ្ឋ ខ្មែរកម្ពុជាក្រោម ធ្លាប់ធ្វើជាទាហាន ខ្មែរសេរីក្នុងកងពលតូចលេខ៤៨ ចូលរួមជាមួយទាហានអាមេរិកាំងកាលពីឆ្នាំ១៩៦៧ក្នុងសង្គ្រាមវៀតណាម។ បច្ចុប្បន្នលោករស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ធ្វើជាជាងកាត់សក់។ លោកថ្លែងថា លោកគាំទ្រគំនិតធ្វើឲ្យសភា និងរដ្ឋាភិបាលអាមេរិកាំងទទួលស្គាល់នេះ។
«ព្រោះពួកគេចាស់ៗអស់ហើយ មានអាយុ៦០ និង៧០អស់ហើយ។ បើសិន យើងធ្វើបានទៅ គ្រាន់ជួយសង្គ្រោះពួកគេដែរ ជួយឧបត្ថមថវិកា ជួយការរស់ នៅរបស់ពួកគេដែរ»។
ដោយឡែកអតីតនាយទាហានអាមេរិកាំងម្នាក់ដែលធ្លាប់ចូលរួមពាក់ព័ន្ធនឹងសង្គ្រាមវៀតណាម និងការហ្វឹកហ្វឺនទាហានខ្មែរគឺវរៈសេនីទោ Steve Yedinak បានគាំទ្រគំនិតផ្តួចផ្តើមឲ្យមានការទទួលស្គាល់នេះដែរ។ លោកក៏ជាសមាជិកគណៈប្រតិភូម្នាក់ដែរ។
លោកថ្លែងថា ស.រ.អា.ត្រូវមានផែនការជួយដល់ក្រុមជនជាតិមួយចំនួនដែលបានលះបង់ជីវិតជួយដល់ស.រ.អា.ក្នុងសង្គ្រាម។
«ពួកគេមិនជួយស.រ.អា.ដោយមិនមានហេតុផលល្អនោះទេ។ ពួកគេចាំបាច់ត្រូវមានតម្លៃខ្លះក្នុងចិត្តពួកគេ ក្នុងការបំពេញបេសកកម្មនេះ។ ពួកគេទាំងនេះហើយដែលទទួលបានរង្វាន់អន្តោប្រវេសន៍មករស់នៅស.រ.អា. ហើយការទទួលស្គាល់ក្រុមអតីតយុទ្ធជនទាំងនេះជារឿងសំខាន់ណាស់។ នៅពេលសង្គ្រាម យើងបានបង្កើតកិច្ចព្រមព្រៀងមួយថា ពួកគេជាបងប្អូនរបស់យើងក្នុងសង្គ្រាម ហើយយើងត្រូវតែធានាថា មានវិធីដែលអាចឲ្យពួកគេក្លាយជាបងប្អូនយើងមករស់នៅក្នុងស.រ.អា.»។
គណៈប្រតិភូ ដែលមានការចូលរួមពីជនជាតិភាគតិច«ម៉ុង»ដែលធ្លាប់ចូលរួមក្នុងសង្គ្រាមជាមួយកងទ័ពអាមេរិកាំងផងនោះ គ្រោងនឹងជួបលោកឧត្តមសេនីយ៍ទោ James Jackson ដើម្បីប្រគល់ទង់សញ្ញារបស់ខ្លួនផងដែរ ហើយនឹងស្នើសុំចូលរួមពិធីរំឭកវិញ្ញាណក្ខន្ធជាផ្លូវការរាល់ឆ្នាំចំពោះសពអតីតយុទ្ធខ្មែរ ដែលបានពលីដោយការជួយកងទ័ពអាមេរិកាំងធ្វើសង្គ្រាមនោះ។
គណៈប្រតិភូនៃអង្គការខ្មែរអាមេរិកាំងហៅថា សភាខ្មែរអន្តរជាតិ ឬ International Khmer Assembly នឹងបញ្ចប់បេសកកម្មរបស់ខ្លួននៅសប្តាហ៍នេះដើម្បីសុំឲ្យមានការទទួលស្គាល់អតីតយុទ្ធជនខ្មែរពីរដ្ឋាភិបាលសហព័ន្ធអាមេរិកាំងក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃសុក្រខាងមុខ។ គណៈប្រតិភូទាំងនេះរំពឹងថា នឹងមកវ៉ាស៊ីនតោន។ អង្គការនេះសង្ឃឹមថា នឹងមានសមាជិកសភា និងព្រឹទ្ធសភាខ្លះនឹងចាប់ផ្តើមគាំទ្រសេចក្តីព្រាងច្បាប់ទាក់ទងនឹងអតីតយុទ្ធជនខ្មែរនេះ៕